Monday, February 2, 2015

ពាក្យសម្តី៤១ឃ្លារបស់ស៊ឺម៉ាអ៊ី





ពាក្យសម្តី៤១ឃ្លារបស់ស៊ឺម៉ាអ៊ី

  1.     “​​ទាហានរត់កាត់ក្បាលមេក្រុម មេក្រុមរត់កាត់ក្បាលមេកង មេកងរត់កាត់ក្បាលមេទ័ព មេទ័ពរត់ ខ្ញុំនឹងកាត់ក្បាលខ្លួនឯង ដើម្បីសុំទោសរាជការ ” 
  2.     “បើជាមេទ័ពធម្មតាការពារ ខ្ញុំក៏គ្មានឱកាសបង្រ្កាបសត្រូវដែរ” 
  3.     ” មនុស្សដែលឆ្លាតជាងគេលើលោកនេះ តែងតែភ្លាត់ស្នៀតដោយសារប្រាជ្ញាខ្លួនឯង​ “
  4.      ” ខ្ញុំមិនចង់សុំចែកស្រាមួយពែងក្នុងពិធីជប់លៀងគេទេ គ្រាន់តែចង់ជូនអង្ករមួយតៅនៅពេលដែលគេអត់ឃ្លាន
  5.      “​ លោកប្រុសតូចឆ្លាតលើសបងៗទាំងអស់ ក្តីស្រលាញ់ដែលគាត់ទទួលបានក៏លើសបងៗទាំងអស់ដែរ ដូច្នេះគាត់គង់តែស្លាប់ “
  6.      ” កើតនៅទីនោះ ស្លាប់នៅទីនោះ អាចមានជីវិតត្រលប់​ទៅវិញ គឺល្អណាស់ហើយ
  7.      ”  ខ្ញុំដកដាវតែមួយលើកទេ ប៉ុន្តែខ្ញុំសំលៀងដាវជាងដប់​ឆ្នាំមកហើយ
  8.      ” ដេកតិចធ្វើការច្រើន រស់មិនយូរទេ
  9.      “ធ្វើជាម្ចាស់គេ មិនចូលចិត្តកូនចៅដែលមិនយល់ចិត្តខ្លួនឯងទេ ហើយក៏មិនចូលចិត្តកូនចៅដែលមើលធ្លុះចិត្តគ្រប់ពេលដែរ
  10.      ” បានចិត្តអ្នកប្រាជ្ញ គឺប្រមូលផ្តុំសណ្តានចិត្តរាស្រ្ត
  11.       ” បើមានជូកឺលាងនៅទើបរាជការមិនដកសិទ្ធិទាហានខ្ញុំ បើគ្មានជូកឺលាងទេ​ ព្រះអង្គស្លាប់យូរណាស់ហើយ
  12.       ” ពេលរស់គួរឱ្យស្អប់ ពេលស្លាប់គួរឱ្យស្តាយ
  13.      ” មន្តី្រមានពីរប្រភេទ ទីមួយគឺមេទ័ព ចេះតែធ្វើសង្រ្គាម​មិនចេះមើលកាលៈទេសៈ មួយទៀតគឺមន្ត្រីស៊ីវិលគ្មាន អំណាច ដូចនេះត្រូវតែអែបអបដើម្បីបានអំណាច
  14.      “ មិនមែនខ្ញុំមិនជឿអ្នកដទៃទេ តែខ្ញុំជឿលើភ្នែកខ្លួនឯងជាង
  15.      ” លួចមាន់លួចទា ក៏ជាសមត្ថភាពមួយដែរ
  16.      ” សុខសាន្តដល់ចាស់ គឺជាសំណាងណាស់ហើយ
  17.      ” អំណាចមិនអាចស្ទង់ ទើបជាអំណាចពិតប្រាកដ
  18.      ” សួរមុន ទើបធូរចិត្ត
  19.      ” មិនអាចព្រោះតែចិត្តអាត្មានិយម បំផ្លាញនយោបាយ​របស់រាជការនោះទេ “
  20.       ” ចំពោះអ្នកដែលលាក់សមត្ថភាពធ្វើពុតជាអត់ដឹងអី ខ្ញុំមានតែពាក្យមួយម៉ាត់ប៉ុណ្ណោះ គឺនាគ​ជ្រមុជទឹក
  21. ​​   ខ្ញុំដកដាវតែមួយដង តែខ្ញុំសំលៀងដាវជាង១០ឆ្នាំមកហើយ។
  22.     ការងារស្ថិតលើមនុស្ស លទ្ធផលស្ថិតលើទេវតា
  23.     ការពារមិនចេញច្បាំង ទើបជាយុទ្ធសាស្រ្តឈ្នះទាំងអស
  24.     គ្រោះក្លាយជាលាភ លាភក្លាយជាគ្រោះ
  25.     ជីវិត ត្រូវចេះរៀនកំសាន្តក្នុងទុក្ខលំបាក
  26.     ដីភក់បៀកជញ្ជាំងមិនជាប់ទេ
  27.     ត្រីហែលចូលសមុទ្រ នាគហោះឡើងលើមេឃ
  28.     ទទួលទោសថ្ងៃនេះ ចៀសវាងគ្រោះថ្នាក់ធំនៅអនាគត
  29.     ទោះជានៅពេលណាក៏យើងត្រូ​វតែទុកផ្លូវក្រោយមួយ​ដែរ
  30.     បើមិនស្គាល់ចិត្តគ្នាច្បាស់ទេ ម៉េចនឹងអាចចាត់ទុកជាសត្រូវបាន
  31.     ពាក្យពេជន៍ពិរោះមានអ្វីអស្ចារ្យ ចេះមើលកាលៈទេសៈ ទើបដល់កម្រិតកំពូល
  32.     មនុស្សឆ្លាតពិតប្រាកដ ធ្វើឱ្យគេមើលមិនឃើញពីប្រាជ្ញារបស់គាត់
  33.     មនុស្សអត់បានការ ចេះតែប្រើមាត់ និងកាយវិការប៉ុណ្ណោះ​ ក្រៅពីនេះគ្មានចេះអ្វីទេ
  34.     មិនមែនខ្ញុំមិនជឿអ្នកដទៃទេ តែខ្ញុំជឿលើភ្នែកខ្លួនឯងជាង
  35.     លួចមាន់លួចទា ក៏ជាសមត្ថភាពមួយដែរ
  36.     សុខសាន្តដល់ចាស់ គឺជាសំណាងណាស់ហើយ
  37.     ស្រមោចអង្រួនដើមឈើធំ មិនអាចទទួលជោគជ័យទេ
  38.     ឱកាសមិនទាន់មកដល់ មានតែត្រូវលាក់សមត្ថភាព​ទុកសិន
  39.     អ្នកឆ្លាតធ្វើការងារពិត ឯអ្នកល្ងង់ដណ្តើមឈ្មោះ
  40.     អ្នកប្រាជ្ញអាចព្យាយាមតស៊ូ តែក៏អាចបណ្តោយតាមយថាកម្ម​ដែរ
  41.     អ្នកពូកែច្បាំង​ អាចលាក់កងទ័ពរាប់លានដែល​គេមើលមិនឃើញ

No comments:

Post a Comment