ក្រុមចោរកំពូលល្បិច
ចោរប្លន់មួយបានកើតឡើងនៅខេត្តក្វាងស៊ី,ប្រទេសចិន។ ចោរប្លន់ធានាគារបានស្រែកគំហក ទៅមនុស្សរាល់គ្នា” នៅឲ្យស្ងៀមកុំរើ, លុយជារបស់រដ្ឋ,ជីវិតជារបស់អ្នក។” មនុស្សគ្រប់គ្នាបាន ក្រាបចុះ នេះគេហៅថា”ស្គាល់កាលៈទេសៈ”
ផ្លាស់ប្តូរមធ្យោបាយការគិតទន់ពេល។ ពេលនោះ ស្រ្តីម្នាក់រំកិលក្រោមតុរកបង្កហេតុ, លោកចោរនិយាយទៅកាន់នាង” នៅឲ្យស្ងៀម! នេះជាចោរប្លន់ មិនមែនចោរចាប់រំលោភទេ។”នេះគេហៅថា”ឯកទេសជំនាញ”ផ្តោតតែទៅលើការងារដែលបានបណ្ដុះបណ្ដាលមក។
នៅពេលដែលក្រុមចោរប្លន់ធានាគារត្រឡប់ទៅផ្ទះវិញ,ចោរវ័យក្មេង(បញ្ចប់អនុបណ្ឌិត)បាន និយាយទៅចោរចម្នាស់(បានបញ្ចប់វិទ្យាល័យ)ថា”បងធំ,តោះយើងរាប់លុយបាន ប៉ុន្នានដែរ។”ចោរចម្នាស់នោះបានស្រែកជំទាស់ភ្លាម”ឯងនេះភ្លើណាស់,លុយច្រើនយ៉ាងនេះ វាចំណាយ ពេលច្រើនណាស់ដើម្បីរាប់វា។នៅយប់នេះ
ពត៌មានតាមទូរទស្សផ្សាយពីចំនួន លុយដែលយើងលួច ពីធានាគារហើយ!។ នេះគេហៅថា”បទពិសោធន៍” សព្វថ្ងៃនេះ,បទពិសោធន៍គឺសំខាន់ ជាងកម្រិតវប្បធម៌ទៅទៀត(សញ្ញាប័ត)។
បន្ទាប់ពីចោរបានចាកចេញ,អ្នកគ្រប់គ្រងធានាគារប្រាប់ទៅអ្នកមើលការខុសត្រូវថាខលហៅប៉ូលីសលឿនឡើង !
ប៉ុន្តែអ្នកមើលការខុសត្រូវបាននិយាយទៅកាន់គាត់ថា”ចាំសិន! យើងដកលុយ១០ លានដុល្លា ពីធានាគារសម្រាប់ខ្លួនយើងផ្ទាល់បន្ថែមពីលើវា៧០លានដុល្លា
ទៀតដែលយើងបានកេង បន្លំពីពេលមុននោះ។” នេះគេហៅថា”ចាក់បណ្ដោយទឹក” បម្រែស្ថានភាពអាក្រក់ឲ្យទៅជាគុណប្រ
យោជន៍។
អ្នកមើលការខុសត្រូវនិយាយៈ”វាជាការល្អបើមានចោរប្លន់ជារៀងរាល់ខែ។”នេះគេហៅថា”បំបាត់ការធុញទ្រាំនឹងការងារ”
សុភមង្គលផ្ទាល់ខ្លួនគឺសំខាន់ជាងការងារទៅទៀត។ថ្ងែបន្ទាប់មក, ពត៌មានតាមទូរទស្សន៍បានផ្សព្វផ្សាយថា លុយ១០០លានដុល្លាត្រូវបានគេដកចេញ
ពីធានាគារ។ ក្រុមចោរប្លន់បានរាប់លុយរាប់ហើយរាប់ទៀត ប៉ុន្តែឃើញត្រឹមតែ២០លានដុល្លា
ប៉ុណ្ណោះ។
លោកចោរបានខឹងសម្បារជាខ្លាំងហើយបានត្អូញត្អែៈ”យើងបានយកជីរិតរបស់យើង
ទៅប្រថុយ យកលុយបានត្រឹមតែ២០លានដុល្លា ។ អ្នកគ្រប់គ្រងធានាគារបានដកលុយ៨០លានដុល្លាដោយគ្រាន់
តែផ្ទាត់នឹងម្រាមដៃរបស់គេ។ វាដូចជាមានការអប់រំល្អប្រសើរជាងក្រុមចោរយើងទៅទៀត។” នេះគេហៅថា”ចំណេះដឹងមានតម្លៃជាងមាស!”
អ្នកគ្រប់គ្រងធានាគារបានដើរញញឹមបិទធ្មេញ មិនជិតប្រកបដោយចិត្តរីករាយ ពីព្រោះគាត់បានចាញ់ដោយការលេងទីផ្សារភាគហ៊ុនផង
ឥលូវបានស្តារដើមមកវិញដោយចោរប្លន់នេះ។ នេះគេហៅថា”ចាប់យកឪកាស” ហ៊ានប្រថុយដើម្បីឈ្នះ។
ដូច្នេះ តើនរណាជាចោរពិតប្រាកដ?
No comments:
Post a Comment