Wednesday, February 4, 2015

សម្ដីរបស់ លីវ ប៉ី ២១ ឃ្លាអំពី គុណធម៌


សម្ដីរបស់ លីវ ប៉ី ២១ ឃ្លាអំពី គុណធម៌

  1.       ខ្ញុំមិនប្រាកដជាពងមាន់ទេ ហើយឆាវឆាវក៏មិនប្រាកដជាដុំថ្មដែរ
  2.      គេក្បត់ខ្ញុំ ជារឿងរបស់គេ តែខ្ញុំមិនក្បត់ចិត្តធម៌របស់ខ្ញុំទេ
  3.      ទាល់តែយើងត្រូវ ទើបមានហេតុផល
  4.      ច្បាំងចាញ់ផ្ទួនៗ ជាល្បិចទ័ពចាញ់របស់សត្រូវ
  5.      នគរមានគ្រេាះថ្នាក់ កូនប្រុសត្រូវតែជួយ មិនបាច់អញ្ជើញទេ
  6.      នៅក្បែរខ្លួនចចក មានសុវត្តិភាពជាងនៅក្បែរខ្លួនខ្លា
  7.      នៅថ្ងៃដែលពួកខ្ញុំ៣នាក់ចូលសម្ព័ន្ធ បានជូនអំណោយធំមួយដល់យានសាវ គឺកាត់ក្បាលហួសួង ថ្ងៃនេះពួកខ្ញុំចេញពីសម្ព័ន្ធក៏មានអំណោយធំមួយជូនគេដែរ គឺកាត់ក្បាលលីពូ
  8.      បាត់បង់ចិត្តធម៌ គឺបាត់បង់ចិត្តមនុស្សអស់
  9.      បើចង់ធ្វើកិច្ចការធំ មិនត្រូវពឹងលើតែការប្រយុទ្ធទេ
  10.      បើចង់យកទឹកដី ដំបូងត្រូវយកចិត្តមនុស្សសិន ហើយការយកចិត្តមនុស្ស ស្ថិតលើការមានគុណធម៌
  11.      បើមិនគួរច្បាំង កុំច្បាំងអី បើទុកជីវិតឲ្យគេបាន ទុកជីវិតទៅ នេះហៅថាចិត្តធម៌
  12.      ផ្លុវត្រង់ មិនវិនាស គុណធម៌មិនរលាយ
  13.      ពេលជ្រកកោនកន្លែងគេ រឿងអ្វីក៏ត្រូវអត់ធ្មត់
  14.      រៀបក្បួនយុទ្ធសាស្រ្តក្នុងជំរុំ សម្រេចការចេញឈ្នះនៅសមរភូមិ
  15.      សង្គ្រេាះនគរ ស្ថិតលើចិត្តស្មេាះ មិនមែនអាងលើគ្នាច្រើនទេ
  16.      សម័យសន្តិភាព មានមន្រ្តីឆ្លាត សម័យសង្គ្រាម មានអ្នកក្លាហានសម្បូរល្បិច
  17.      សីលធម៌ មិនមែនបានត្រឹមតែនិយាយនេាះទេ
  18.     ឲ្យតែប្រជារាស្រ្តគាំទ្រ ទឹកដីនឹងបានមកវិញ
  19.      ស្តេចទាំងអស់ ចាត់ទុកទឹកដីជាធំ តែខ្ញុំចាត់ទុកប្រជារាស្រ្តជាធំ
  20.       ខ្ញុំមានកងទ័ពតិច តែខ្ញុំមានរបស់ពីរយ៉ាងដែលអ្នកដទៃទៀតគ្មាន ទីមួយគឺចិត្តធម៌របស់ខ្ញុំ ទីពីរ គឺខ្ញុំមានពូជពង្សរាជវង្សហាន
  21.      សម្លាប់គេ ដើម្បីផលប្រយោជន៍ខ្លួនឯង ទោះស្លាប់ក៏ខ្ញុំមិនធ្វើដែរ។
ដកស្រស់ចេញពីគេហទំព័រ ហួត សេងគៀ http://houtsengkea.me



No comments:

Post a Comment