- ក្បួនទ័ពហាត់ខុសបន្តិច អាចស្លាប់មនុស្សច្រើននាក់ – កុងជីង
- ធម្មជាតិសំខាន់ អ្នកណាក្តាប់បាន អ្នកនោះឈ្នះ – កុងជីង
- វាយមុនអស់កម្លាំងមុន វាយយូរគង់តែចុះខ្សោយ – កុងជីង
- ឱកាសល្អមិនស្រវា ពេលទៅបាត់ទើបស្រវា – កុងជីង
- ការសាមគ្គីគ្នា អាចប្តូរពីខ្សោយទៅខ្លាំងបាន – ខុងមិញ
- ក្រោយពេលខ្ញុំច្បាំងលើកទី១ហើយ ខ្ញុំមិនសង្ឃឹមថាមានលើកទី២ទេ – ខុងមិញ
- វាយមុនមានលទ្ធភាពមុន វាយក្រោយលទ្ធភាពចុះខ្សោយហើយ – ខុងមិញ
- អ្វីក៏ចេះ ការរស់នៅកាន់តែមានន័យថែមទៀត – ខុងមិញ
- ដាវគុជ លាក់កប់យូរហើយ គួរតែដល់ពេលដកចេញហើយ - ខុងមិញ
- ក្បួនល្អគួរសម ប៉ុន្តែគួរឱ្យស្តាយ ហួសសម័យហើយ - ខុងមិញ
- ខ្លួនឯងល្ងង់ ក៏ល្ងង់ទៅចុះ ហេតុអ្វីនាំអ្នកដទៃឱ្យល្ងង់ថែមទៀត – ឆាវឆាវ
- មនុស្សបរាជ័យម្នាក់ និងមនុស្សបាក់ទឹកចិត្តម្នាក់នៅជាមួយ តើអាចធ្វើអ្វីបានខ្លះ – ឆាវឆាវ
- ខ្លាំងខ្សោយមិនទាន់ដឹង គ្មានមធ្យោបាយច្បាំងទេ – មន្ត្រីតុងអ៊ូ
- បើប្រជារាស្រ្តការពារមិនបានផង ធ្វើសង្គ្រាមមានប្រយោជន៍អី – លីវប៉ី
- ប្រទេសវឹកវរ ស្រី្តក៏មានតួនាទីដែរ – ស៊ុនសៀវម៉ី
Welcome to page learners! You would study from here that your school does not teach you. Please find previous content, it may be good for you.
Tuesday, February 10, 2015
សម្រង់សម្ដី ១៥ឃ្លា ក្នុងរឿង ជ្រោះក្រហម
Sunday, February 8, 2015
រឿងរ៉ាវដ៏អស្ចារ្យកើតមានចំពោះគ្រួសារបក្សសម្ព័ន្ធ
ខឹម វាសនា៖ ក្មេងស្រី១១ឆ្នាំសោះស្តាប់LDPយល់ ស្តាប់គ្មានលោះថ្ងៃទេ ពូចុះពីលើឡានភ្លាមនាងរត់មកអោបពូពេញទំហឹងកូនក្មេងហើយយំ ពាក្យនាងនិយាយមកកាន់ពូមុនគេបង្អស់គឺ ខ្ញុំនឹកពូណាស់ ម៉េចក៏ពូយូរម្លេះ ក្រៅពីពាក្យនេះគឺយំមិនឈប់ អោបពូដូចខ្លាចបាត់ទៅណាអញ្ចឹង។ បន្ទាប់មកដែលធ្វើអោយពូរឹងខ្លួនមិនដឹងថាត្រូវធ្វើយ៉ាងម៉េចអោយសមនឹងសកម្មភាពរបស់ពួកគាត់នោះគឺ កម្មវិធីសំពះពូម្តងម្នាក់ទាំងស្រីទាំងប្រុស មានទាំងចាស់ជាងពូនិងក្មេងជាងពូ។ ពូសុំពួកគាត់កុំអោយធ្វើអញ្ចឹង តែគាត់ថាគាត់សុំពូដែរ ថាអោយពួកគាត់បានធ្វើអ្វីដែលពួកគាត់បានសច្ចាក្នុងចិត្តជាយូរមកហើយផង ពូមិនដឹងជានិយាយថាម៉េចកើត គ្នាច្រើននាក់ទៀត ម្តងម្នាក់ៗទំរាំតែចប់ពូរឹងខ្លួនណាស់។ មាន់ដែលគាត់ធ្វើម្ហូបគឺមានពង គាត់បំរុងគ្រប់មុខសំរាំងទុកតាំងពីពូបានសន្យាថាទៅលេងពួកគាត់ច្រើនមុខហូបមិនអស់។ បងប្រុសមា្នាក់គាត់មើលមុខពូហើយចេះតែគ្រវីក្បាល ច្រមុះគាត់ក្រហមរកលតែយំ មើលពូលែងៗ គ្រវីតែក្បាលទីបំផុតគាត់បានដកពីហោប៉ៅនូវលុយ៤០ម៉ឺនរៀលហុចមកអោយពូហើយយំឃុកៗដូចគេចាប់អង្រួន ពូចាប់ដៃគាត់យកលុយអោយគាត់វិញ គាត់បដិសេធដាច់ខាតមិនយកវិញទេ ពាក្យដែលគាត់និយាយមកកាន់ពូគឺ ខ្ញុំមើលមុខលោកប្អូនមិនបានទេ ខ្ញុំទប់ទឹកភ្នែកមិនបានទេពេលមើលមុខលោកប្អូន។ ពេលពូស្ទាបដៃគាត់ ម្ចាស់ថ្លៃអើយដៃរឹងគ្រើមៗដូចគល់ឈើ សបញ្ជាក់ថាគាត់មិនមែនជាអ្នកធូរធាទេ តែគាត់ហុចអោយពូ៤០ម៉ឺនរៀល។ បើនិយាយពីផ្ទះវិញ ខ្យល់ខ្លាំងប៉ឺងបាត់ តែចិត្តធំហួសពិពណ៌នា។កូនប្រុសគាត់និយាយមកកាន់ពូថា ខ្ញុំចេះតែគិតនឹងពុកខ្ញុំនិងបងប្អូនLDPយើងដទៃទៀត ថាតើត្រូវធ្វើម៉េចដើម្បីអោយពូបានមកនៅជិតពួកខ្ញុំអោយបានច្រើន ដូចអ្នកនៅសៀមរាប។ មានរឿងហួសពីការអាចយល់ចិត្តពួកគាត់ថាពួកគាត់លះបង់ដល់ម្លឹង ដែលពូសុំទោសពេលនេះពូនិយាយមិនបានទេ ចាំថ្ងៃក្រោយចាំពូប្រាប់ពីចិត្តអស្ចារ្យរបស់ពួកគាត់ដែលដឹងហើយពួកយើងត្រូវតែយំ ពូស្មានមិនដល់ថាចិត្តពួកគាត់អស្ចារ្យបែបនេះចំពោះជាតិមាតុភូមិយើង។ គ្រួសារយើងពិតជាគ្រួសារគំរូសំរាប់ភពផែនដីនេះ រស់នៅក្នុងភាពកក់ក្តៅណាស់ មានគ្រួសារបែបនេះ។ ទោះពូខំរៀបរាប់យ៉ាងណាក៏មិនអស់ដូចដែលទឹកចិត្តគាត់មានចំពោះចលនាLDPយើងដែរ ថ្ងៃក្រោយសមាជិកLDP នឹងបានដឹងពីទំហំទឹកចិត្តពួកគាត់ចំពោះចលនាLDP យើង មិនខាន អ្នកទាំងអស់គ្នានឹងហូរទឹកភ្នែក។ស្លេះពីរឿងនេះបន្តិចចុះ ពូក៏ត្រលប់មកភ្នំពេញវិញដោយនាំយកមកនូវអនុស្សាវរីយ៍មួយដែលមិនអាចបំភ្លេចបានទេក្នុងជីវិតនេះ។ កំពុងតែគិតពីរឿងនេះ ស្រាប់តែទូស័ព្ទពូរោទិ៍ឡើង អ្នកយល់LDPទូរស័ព្ទមកពីក្នុងគុក ទើបតែអាយុជាង២០ឆ្នាំបន្តិច ហើយត្រូវជាប់គុកជាង៣០ឆ្នាំ និយាយថាអរគុណពូណាស់ រៀបរាប់ពាក្យក្មេងប្រុសនោះមិនអស់ទេ តែពាក្យចុងក្រោយដែលវានិយាយមកកាន់ពូគឺ ក្នុងជីវិតជាតិនេះខ្ញុំត្រូវតែរកវិធី ណាដើម្បីថ្វាយបង្គំពូអោយបានម្តងអោយទាល់តែបានណាពូ បើខ្ញុំបានស្តាប់ពូមុនមានរឿងម្លេះខ្ញុំមិនគិតខ្លីរហូតដល់ជាប់គុកទេ តែសំណាងដែរដែលខ្ញុំជាប់គុកទើបមានឱកាសបានស្តាប់ពូ បើគ្មានរឿងម្លេះជីវិតខ្ញុំរកផ្លូវត្រូវមិនឃើញទេ។ នៅក្នុងគុកខ្ញុំបានពន្យល់បានពួកគេយល់ពីLDP ៦នាក់ដែរពូ។ យប់ៗខ្ញុំតែងតែលួចទូស័ព្ទធ្វើជាច្រលំលេខគេ ដើម្បីបានឱកាសពន្យល់គេពីLDP អ្នកខ្លះគេជេរខ្ញុំ មានអ្នកខ្លះខ្ញុំបានពន្យល់គេអោយយល់LDPបានសំរេចពូ ខ្ញុំប្រាប់គេអោយស្តាប់ពូបន្ថែម ខ្ញុំតែតែធ្វើការងារនេះជាប្រចាំ ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំនៅក្នុងគុកហើយនៅតែអាធ្វើការងារជួយLDP បានទៀតពូ។ចប់ពីក្មេងក្នុងគុកស្មានថាបានសំរាកខ្លះ មិនចប់រឿងសោះ ភ្លាមនោះមានDoctor ម្នាក់ជាអ្នកយល់ពីLDP បានmessage មកFacebook ពូ ហើយប្រាប់ថាមានក្មេងប្រុសម្នាក់អាយុប្រហែលជាង២០ឆ្នាំបន្តិច កំពុងឈឺធ្ងន់ប្រហែលជាដំណាក់ការចុងក្រោយនៃជីវិតគេហើយ Doctor ប្រាប់ថាក្មេងនោះយល់ពីLDP ហើយចេះតែនិយាយថា ចង់ឃើញមុខពូម្តងមុននឹងស្លាប់ តែពេលម្តាយវាសុំលេខទូស័ព្ទពូពីវាដើម្បី Call មកពូ ក្មេងនោះវាមិនអោយ ដោយប្រាប់ម៉ែវាថា ពូរវល់ណាស់កុំរំខានពូណាម៉ែ។ ម៉ែវាសុំលេខនោះជាច្រើនថ្ងៃហើយតែវាមិនព្រមអោយសោះ។ ពេលDoctor ម្នាក់ដែលកំពុងព្យាបាលវាដឹងរឿងនេះ ហើយដោយគាត់ក៏ជាអ្នកយល់LDPដែរ ហើយគាត់ធ្លាប់មកស្នាក់ការLDPយើងញឹកញាប់ដែរ គាត់ក៏ប្រាប់រឿងនេះដល់ពូតាម Facebook ។ ពូមិនដាច់ចិត្តសោះ។ពេលDoctor នោះប្រាប់ពូៗមកដល់ម្តុំទឹកថ្លាហើយ ជិតដល់ភ្នំពេញហើយ ពិតជាអស់កំលាំងណាស់ ម៉ោងល្ងាចណាស់ហើយគឺម៉ោងជាង៦ល្ងាចហើយ។ ថ្ងៃនេះងើបតាំងពីម៉ោង៥ព្រឹកដើម្បីទៅកំពតជួបបងប្អូនLDPយើងអោយបានយូរបន្តិច ឥឡូវចង់សំរាកបន្តិច តែត្រូវប្តូរចិត្តទៅជួប ក្មួយនោះនៅពេទ្យជាចុងក្រោយនៃជីវិតរបស់គេសិនចុះ។ ទៅដល់ពេទ្យម៉ោងជិត៨យប់ហើយ។ គ្រាន់តែពូទៅដល់ ឃើញមុខពូភ្លាម លូក ដៃមកចាំទទួលការទៅដល់របស់ពូភ្លាម ចាប់ដៃពូមិនលែងសោះ ខំនិយាយទាំងរឹងបំពង់ក សំលេងចេញមកឡុលពិបាកស្តាប់ណាស់ ពូចាំខ្ញុំទេ ខ្ញុំគឺធ្លាប់ទូរស័ព្ទចូលកម្មវិធីដែលពូផ្សាយផ្ទាល់នៅបន្ទាយមានជ័យ ពូចាំឬអត់ នៅចុងបញ្ចប់ខ្ញុំនិយាយថាខ្ញុំស្រឡាញ់ពូនោះអី ពូរកនឹកបន្តិចទើបនឹកឃើញព្រោះទើបតែកន្លងទៅថ្មីៗនេះដែរ កាន់ដៃពូមិនលែងទេ ដំបៅពេញខ្លួន ស្ទើរគ្មានសាច់ល្អត្រង់ណាសោះ កន្លែងខ្លះមានខ្ទុះហៀរចេញមក ស្មារតីរឹងណាស់ អត់មានយំយែកឬបង្ហាញពីការស្តាយស្រណោះជីវិតអ្វីសោះ នៅប្រឹងនិយាយប្រាប់ពូតាំងពីពេលវេលាដែលវាស្តាប់LDPយល់ វាឈ្លោះនឹងអ្នកភូមិដើម្បីការពារLDP ពូពិតជាមិនចង់អោយវានិយាយទេព្រោះដង្ហើមវាញាប់ណាស់ដៃពូដាក់លើទ្រូងវា បេះដូងវាលោកញាប់ហើយខ្លាំងដង្ហក់ស្ទើរតែលោតបេះដូងនោះចេញមកក្រៅ ពូហាមមិនវានិយាយទេតែវាមិនព្រម ភ្នែកវាល្អក់ណាស់ជួន បិទជួនបើកបែបមនុស្សរវើរវាយ តែពេលវាធ្មេចបន្តិចរួចបើកវិញគឺខំនិយាយមិនឈប់ហើយអត់វង្វេងបន្តិចសោះ ពូកុំប្រកាន់ខ្ញុំណាពូ ព្រោះភ្នែកខ្ញុំមើលពូមិនច្បាស់ទេពូ។ អូម្ចាស់ថ្លៃខ្ញុំអួលណែនដើម កភ្លាមពេលឮពាក្យនេះ។ ពូខ្ញុំមិនដែលបានឃើញមុខពូទេខ្ញុំឮតែសំលេងពូ ពូមានគុណលើខ្ញុំណាស់។ ក្មួយអើយឈប់និយាយទៅដង្ហក់យ៉ាងនេះ ថែមទាំងរឹងអណ្តាតផង ក្មួយខំសំរាកយកកំលាំងទៅ។ និយាយពិបាកស្តាប់ណាស់ តែវាឈប់តែមួយភ្លែតនិយាយទៀតហើយ អត់មាននិយាយពីទុក្ខរបស់វាសូម្បីតែមួយម៉ាត់តាំងពីពូទៅដល់រហូតត្រលប់មកវិញ និយាយតែពីLDP ហើយក៏អត់មាន យំអីបន្តិចសោះ បើកុំតែវានិយាយមិនច្បាស់ព្រោះបបូរមាត់សុទ្ធតែខ្ទុះ ហៀរទឹកមាត់មកក៏ខ្ទុះហើយគ្រាន់តែស្តោះក៏រឹង កអត់ស្តោះបាន ដែរ កុំអីមិនដឹងថាជាសំដីមនុស្សឈឺធ្ងន់ទេ។ បំណាច់តែគ្នាចង់កាន់ដៃពូហើយ ពូទុកអោយវាអោបអោយអស់ចិត្តចុះ ពូមិនដឹងថាយ៉ាងម៉េចទេជំងឺនេះតែឃើញពេទ្យទាំងអស់សុទ្ធតែពាក់ស្រោមដៃ ប្រហែលជាអនាម័យរបស់ពេទ្យក៏មិនដឹង។ ម្តាយវាបានបន្ថែមថាវាចូលលុយLDPមិនដែលខានទេ ខ្ញុំក្រណាស់តែដោយអាណិតកូនដែលសុំលុយចូលទិញវិទ្យុ១៥ដុល្លា ខ្ញុំអោយវាភ្លាម។ គាត់ថាវានិយាយទៀតថា ម៉ែមិនបាច់ចំណាយលុយមើលខ្ញុំទៀតទេ ម៉ែក្រណាស់ បើខ្ញុំស្លាប់ទៅម៉ែដុតសពខ្ញុំចោល ទៅបានហើយៗ ម៉ែកុំចូលរួមនឹងLDP អោយសោះបើម៉ែមិនយល់ពីLDP។មើលទៅមីងជាម្តាយអត់យល់LDPទេ។ វាចេះតែដេញពូថាពូទៅវិញចុះពូហត់នឿយណាស់មកប៉ុណ្ណឹងបានហើយពូ ខ្ញុំសប្បាយចិត្តណាស់បានជួបពូ ពូទៅវិញចុះពូ។ ខ្ញុំបានលើកទឹកចិត្តវាថាក្មួយមិនអីទេ ក្មួយត្រូវជឿលើកំលាំងទឹកចិត្តដែលជឿជាក់ បើក្មួយជឿមាំលើកំលាំងនៃក្តីសង្ឃឹម ចិត្តនោះវាអាចជួយជំងឺក្មួយបាន។វាងក់ក្បាល។ ពូប្រាប់វាថាពូនៅលេងនឹងក្មួយបន្តិចទៀតពូមិនងាយបានមកទេ។ ចុងក្រោយពេលពូរៀបនឹងចេញមក ពូបានអោយលុយទៅម្តាយវា៥០០ដុល្លា។ វាក្រលេកឃើញភ្លាម លើកដៃរា ហើយរើយ៉ាងខ្លាំង ស្រែកឡុលថា ពូខ្ញុំមិនយកទេពូ ពូកុំអោយលុយខ្ញុំពូ ខ្ញុំមិនយកទេពូ។ ក្មួយ ពូមិនអោយក្មួយទេពូអោយម្តាយក្មួយតើ។ ម៉ែកុំយកលុយពូម៉ែ ម៉ែអោយលុយពូវិញទៅម៉ែ។ មីងគាត់ប្រុងហុចមកអោយពូវិញ។ ខ្ញុំកាន់ដៃវាប្រាប់វាថា ក្មួយលុយប៉ុណ្ណឹងមិនច្រើនទេពូនៅសល់ទៀត ពូមិនខ្វះខាតទេលុយប៉ណ្ណឹងនោះ តែគ្រួសារក្មួយត្រូវការវាចាំបាច់ណាស់។ សំលេងដែលធ្វើអោយខ្ញុំរំជួលចិត្តខ្លាំងមែនទែននោះគឺ ពូអើយ ដូចចាក់ខ្ញុំមួយដាវអញ្ចឹង ខ្ញុំឈឺណាស់ពូ អាណិតខ្ញុំពូយកលុយនោះវិញទៅ ហើយវាយំ។ តាំងពីខ្ញុំទៅមកដល់ពេលនេះទើបតែពេលនេះទេដែលខ្ញុំឃើញវាយំ។ ពូអើយ ដូចពូចាក់ខ្ញុំមួយដាវអញ្ចឹង ខ្ញុំឈឺណាស់ពូៗយកលុយនេះវិញទៅ វាទន្ទេញតែពាក្យហ្នឹងជាមួយនឹងទឹកភ្នែក។ ម្តាយវាប្រាប់ថាវាមិនដេកសោះប្រហែល១៥ថ្ងៃហើយ។ ពេទ្យថាភ្នែកវានេះអាចមានបញ្ហាហើយព្រោះបើករហូត ដោយត្របកភ្នែកវាខើចឡើងលើទោះប្រឹងបិទក៏មិនជិតដែរ អញ្ចឹងភ្នែកនោះស្ងួត។ មីងជាម្តាយបន្តក់ថ្នាំផ្សើមភ្នែកវារហូត។ ពូនិយាយថា ក្មួយគិតតែពីខ្លួនឯង ក្មួយយកលុយនេះក្មួយមានអារម្មណ៍ឈឺណាស់ដូចពូចាក់ក្មួយមួយដាវ តែក្មួយមានយល់ពីអារម្មណ៍ពូទេ ពូចង់អោយក្មួយតែក្មួយមិនយក ពូក៏ឈឺចាប់ដូចក្មួយចាក់ពូមួយដាវដែរ។ វាដាក់ខ្លួនចុះលែងចំកោងខ្លួនខំបិទភ្នែកដែលពេទ្យប្រាប់ថាជំងឺនេះវារឹងទាំងអស់ទាំងត្របកភ្នែកក៏បិទមិនជិត ហើយថែមទាំងភ្នែកក៏មានខ្ទុះទៀត។ វាគិតតែពីយំហើយទ្រូងវាដង្ហក់ជាងមុនទៅទៀត។ ខ្ញុំចាកចេញមកទាំងខួរក្បាលនិងបេះដូងខាប់ដោយគិតច្រើនពេក។ ស្ទើរពេញមួយយប់ រឿងរ៉ាវពេញមួយថ្ងៃនេះធ្វើអោយខ្ញុំដេកមិនលក់សោះ ព្រឹកឡើងត្រូវទៅធ្វើវេទិកាទៀត។ នេះជារសជាតិជីវិត៕
Saturday, February 7, 2015
Friday, February 6, 2015
Thursday, February 5, 2015
Wednesday, February 4, 2015
សម្ដីរបស់ លីវ ប៉ី ២១ ឃ្លាអំពី គុណធម៌
សម្ដីរបស់ លីវ ប៉ី ២១ ឃ្លាអំពី គុណធម៌
- ខ្ញុំមិនប្រាកដជាពងមាន់ទេ ហើយឆាវឆាវក៏មិនប្រាកដជាដុំថ្មដែរ
- គេក្បត់ខ្ញុំ ជារឿងរបស់គេ តែខ្ញុំមិនក្បត់ចិត្តធម៌របស់ខ្ញុំទេ
- ទាល់តែយើងត្រូវ ទើបមានហេតុផល
- ច្បាំងចាញ់ផ្ទួនៗ ជាល្បិចទ័ពចាញ់របស់សត្រូវ
- នគរមានគ្រេាះថ្នាក់ កូនប្រុសត្រូវតែជួយ មិនបាច់អញ្ជើញទេ
- នៅក្បែរខ្លួនចចក មានសុវត្តិភាពជាងនៅក្បែរខ្លួនខ្លា
- នៅថ្ងៃដែលពួកខ្ញុំ៣នាក់ចូលសម្ព័ន្ធ បានជូនអំណោយធំមួយដល់យានសាវ គឺកាត់ក្បាលហួសួង ថ្ងៃនេះពួកខ្ញុំចេញពីសម្ព័ន្ធក៏មានអំណោយធំមួយជូនគេដែរ គឺកាត់ក្បាលលីពូ
- បាត់បង់ចិត្តធម៌ គឺបាត់បង់ចិត្តមនុស្សអស់
- បើចង់ធ្វើកិច្ចការធំ មិនត្រូវពឹងលើតែការប្រយុទ្ធទេ
- បើចង់យកទឹកដី ដំបូងត្រូវយកចិត្តមនុស្សសិន ហើយការយកចិត្តមនុស្ស ស្ថិតលើការមានគុណធម៌
- បើមិនគួរច្បាំង កុំច្បាំងអី បើទុកជីវិតឲ្យគេបាន ទុកជីវិតទៅ នេះហៅថាចិត្តធម៌
- ផ្លុវត្រង់ មិនវិនាស គុណធម៌មិនរលាយ
- ពេលជ្រកកោនកន្លែងគេ រឿងអ្វីក៏ត្រូវអត់ធ្មត់
- រៀបក្បួនយុទ្ធសាស្រ្តក្នុងជំរុំ សម្រេចការចេញឈ្នះនៅសមរភូមិ
- សង្គ្រេាះនគរ ស្ថិតលើចិត្តស្មេាះ មិនមែនអាងលើគ្នាច្រើនទេ
- សម័យសន្តិភាព មានមន្រ្តីឆ្លាត សម័យសង្គ្រាម មានអ្នកក្លាហានសម្បូរល្បិច
- សីលធម៌ មិនមែនបានត្រឹមតែនិយាយនេាះទេ
- ឲ្យតែប្រជារាស្រ្តគាំទ្រ ទឹកដីនឹងបានមកវិញ
- ស្តេចទាំងអស់ ចាត់ទុកទឹកដីជាធំ តែខ្ញុំចាត់ទុកប្រជារាស្រ្តជាធំ
- ខ្ញុំមានកងទ័ពតិច តែខ្ញុំមានរបស់ពីរយ៉ាងដែលអ្នកដទៃទៀតគ្មាន ទីមួយគឺចិត្តធម៌របស់ខ្ញុំ ទីពីរ គឺខ្ញុំមានពូជពង្សរាជវង្សហាន
- សម្លាប់គេ ដើម្បីផលប្រយោជន៍ខ្លួនឯង ទោះស្លាប់ក៏ខ្ញុំមិនធ្វើដែរ។
ដកស្រស់ចេញពីគេហទំព័រ
ហួត សេងគៀ http://houtsengkea.me
Subscribe to:
Posts (Atom)