Friday, January 30, 2015

២0 វិធីសាស្រ្តដើម្បីសម្រេចគោលដៅ



២0 វិធីសាស្រ្តដើម្បីសម្រេចគោលដៅ

1. កំណត់កន្លែងដែលជាប់គាំងនៅក្នុងជីវិតរបស់អ្នក, បោះជំហ៊ានទៅមុខដើម្បីដោះស្រាយវា។ សកម្មភាពគឺជាឪសថតែមួយគត់សម្រាប់ការភ័យខ្លាច។

2. អភិវឌ្ឍន៍ជំនាញអង្កេតរបស់អ្នកដោយចេញមកទីខាងក្រៅ ហើយមើលថាអ្នកជានរណា? តើអ្នកប្រទះជួបនឹងអ្វីខ្លះ? តើអ្នកចូលចិត្តនូវអ្វីដែលឃើញទេ? បើអ្នកមិនចូលចិត្តវាទេ, ផ្លាស់ប្ដូរឥរិយាបទរបស់អ្នក។

3. កត់សម្គាល់ចំណុចខ្លាំងបំផុតរបស់អ្នក ហើយត្រូវប្រាកដថា អ្នកប្រើចំណុចខ្លាំងរបស់អ្នក នៅក្នុងវិជ្ជាជីវៈរបស់អ្នក។ បើអ្នកធ្វើបាន វាទំនងដូចជាអ្នកបានរកឃើញមាគ៌ារបស់អ្នកហើយ។

4. ភ័យខ្លាចក្នុងការនិយាយមែនទេ? ការរៀបចំនិងការអនុវត្តន៍អាចជួយឲ្ យអ្នកសម្រេចបាននូវការនិយាយដ៏ល្អបំផុត។

5. ទទួលដំណេកឲ្យបានល្អនាពេលរាត្រី។ មិនត្រឹមតែដេក៨ម៉ោង ដើិម្បីរក្សាលំនឹងផ្លូវចិត្តប៉ុណ្ណោះទេ តែសម្រាកពេញមួយរាត្រីក៏អាចរក្សាកំលាំងរបស់អ្នកឲ្យមានផងដែរ។

6. សរសេរចុះដើម្បីសម្រេចបាន។ សរសេរគោលដៅ និងក្ដីសុបិន របស់អ្នកដើម្បីប្រកាសប្រាប់ខ្លួនអ្នកថា អ្នកបានបង្កើតកិច្ចការមួយសម្រាប់ជីវិតរបស់ខ្លួនឯងហើយ។

7. រក្សាសៀវភៅកំណត់ហេតុឲ្យនៅជាមួយអ្នកគ្រប់ពេលវេលា។ ប្រសិនបើអ្នកភ្ញាក់ឡើងម៉ោង៣ទៀបភ្លឺជាមួយនឹងគំនិតដ៍ល្អមួយ ត្រូវសរសេរវាចុះ។ សន្លឹកសៀវភៅកំណត់ហេតុទទេរអាចក្លាយ ជាសេចក្ដីសំណើរមួយសម្រាប់ខួរក្បាលរបស់អ្នកដើម្បីបង្កើតគំនិតថ្មីៗ។

8. គិតពីសភាវចងចាំជាទីចំណាប់អារម្មណ៍របស់អ្នក។ ខួរក្បាលរបស់អ្នកមិនអាចប្រើហូសហេតុពេកទេ ត្រូវឲ្យវាបានសម្រាកខ្លះដើម្បីបង្កើតគំនិតច្នៃប្រឌិត។

9. កុំសម្របតាមនៅពេលអ្នកមានអារម្មណ៍ខ្លាំងក្លាចំពោះអ្វីមួយ ពីព្រោះអារម្មណ៍បែបនេះអាចនឹងបាត់បង់ នៅពេលក្រោយមកទៀត។

10. បង្កើនចិត្តស្រឡាញ់ការសិក្សា មានតែការសិក្សាមួយគត់ ដែលអាច សម្រេចក្ដីសុបិនរបស់អ្នកបាន និងធ្វើអ្វីៗដែលអ្នកចង់ធ្វើ។

11.សសេរកំណត់ហេតុដោយដៃរបស់អ្នកទៅកាន់មនុស្សនៅក្នុងជីវិតរបស់អ្នកដែលអ្នកចង់ភ្ជាប់ទំនាក់ទំនងបំផុតដើម្បីបំបាត់ភាពឯកោនិងសាងទំនាក់ទំនង។

12. ប្ដូរផ្ដាច់ចំពោះក្ដីសុបិនរបស់អ្នក។ កុំភ័យខ្លាចសម្រាប់ ការលះបង់ប្រយោជន៍ផ្ទាល់ខ្ួនដើម្បីសម្រេចគោលដៅរបស់អ្នក។

13. ស្ដាប់អ្នកណែនាំ ហើយទទួលយកដំបូន្មាននិងពីប្រភពឯកសារ ដែលគួរជាទីទុកចិត្តសម្រាប់តម្រូវការរបស់អ្នក។

14. កំណត់កាលបរិច្ឆេទ ឲ្យបានច្បាស់សម្រាប់គោលដៅរបស់អ្នក ហើយអនុវត្តសកម្មភាពដើម្បីអាចសម្រេចនូវគោលដៅ។

15. មើលឲ្យច្បាស់ពីចំណុចចាប់ផ្ដើមនៅក្នុងចិត្តនិងផ្លូរដើររបស់អ្នក។

16. កន្លងផុតពីមួយទៅមួយថ្ងៃជារឿយៗត្រូវសួរខ្លួនឯងថា តើសកម្មភាពរបស់អ្នកកំពុងដំណើរការទៅមុខដើម្បីសម្រេចនូវគោលដៅរបស់អ្នកហើយឬនៅ?

17. កំណត់ផែនការប្រចាំថ្ងៃ មុនពេលកំណត់ផែនការប្រចាំសប្ដាហ៍។

18. ត្រូវដឹងឲ្យច្បាស់ថាបរាជ័យនាំឲ្យមានជោគជ័យ។ ហានិភ័យតែងកើតមានពេលកំពុងព្យាយាម។

19. កំណត់ដឹងបទពិសោទខាងផ្លូវចិត្តរបស់អ្នកឲ្យបានច្បាស់ដូចជា អារម្មណ៍ខ្ជិលច្រអូស ខកចិត្ត សោកស្ដាយ អស់សង្ឃឹម គ្មានចិត្តបន្តទៅមុខទៀត អស់កំលាំង ទាំងនេះសុទ្ធតែជាអារម្មណ៍ ដែលអ្នកនឹងទទួលបាន ក្នុងកំពុងពេលអ្នកដើរឆ្ពោះទៅរកគោលដៅ ហើយមិនត្រូវឲ្យអារម្មណ៍ ទាំងនេះនៅក្នុងខ្លួនអ្នកយូរពេកទេ។


20. រស់នៅក្នុងថ្ងៃនេះតើថ្ងៃនេះអ្នកបានធ្វើការដែលអ្នកបាន កំណត់រួចរាល់ហើយឬនៅ ? បើធ្វើរួចរាល់ហើយ ឈប់ខ្វល់រឿងពិភពលោក សម្រាកចុះ ដើម្បីថ្ងៃស្អែកបន្ដទៀត។

No comments:

Post a Comment