Saturday, January 31, 2015

សម្រង់សម្ដី របស់ឆាវឆាវ ៥០ឈ្លា ដែលពោរពេញដោយអត្ថន័យ



three kingdoms quotes


























ពាក្យសម្តី៥០ឃ្លារបស់ឆាវឆាវ

  1.      ឯងម៉េចនឹងដឹងថាមនុស្សដែលគ្មានឈ្មោះថ្ងៃនេះ ថ្ងៃក្រោយអាចនឹងល្បីឈ្មោះឬអត់នោះ
  2.      អត់មានមេទ័ពណាច្បាំង១០០ដង ឈ្នះទាំង១០០ដងទេ
  3.      អ្នកគិតឆ្ងាយ មើលធ្លុះលទ្ធផល
  4.      អ្នកដែលគួរឱ្យគោរព ក៏គួរឱ្យបារម្ភដែរ
  5.      សម្លាប់ចោរងាយស្រួល សម្រេចកិច្ចការធំពិបាកណាស់
  6.      សម័យវឹកវរ ជាសម័យរបស់អ្នកក្លាហាន
  7.      សង្គ្រាមដំបូងត្រូវតែឈ្នះទ័ពចូលសង្រ្គាមប្រយុទ្ធម្តងយកឈ្នះចាញ់
  8.      អ្នកធ្វើកិច្ចការធំ មិនអាចអត់ប្រាក់បាន តែក៏មិនអាចពឹងលើប្រាក់ទាំងស្រុងនោះដែរ
  9.      អ្នកមានសមត្ថភាព សំខាន់ជាងអ្វីទាំងអស់
  10.      អ្នកស្លាប់មិនអាចរស់ឡើងវិញបាន តែអ្នកនៅរស់ត្រូវរែកកិច្ចការធំ
  11.      ឱ្យតែឆាវម៉ឺងតឺនៅតែមានដង្ហើម វានៅតែច្បាំងឈ្នះរហូត
  12.      រឿងអីក៏ដោយ ក៏មានផលល្អ និងផលអាក្រក់ដែរ
  13.      ល្បិចដេញចចក នាំខ្លាចូល លទ្ធផលប្រាកដខ្លា  គ្រោះថ្នាក់ជាងចចកហើយ
  14.      រឹតតែចាញ់ រឹតតែក្លាហាន ដល់ទីបញ្ចប់នឹងទទួលបានជោគជ័យ
  15.      របស់ប្រើអស់ពីប្រយោជន៍ មនុស្សប្រើអស់ពីសមត្ថភាព
  16.       រកបានអ្នកក្លាហានម្នាក់ មានតម្លៃជាងមាស១សែនតម្លឹងទៀត
  17.      មនុស្សតូចតាច មិនដឹងពីឆន្ទៈអ្នកធំទេ
  18.      មនុស្សដែលរៀនចេះក្បួនសឹក សុទ្ធតែជាមនុស្សល្ងង់
  19.       ព្រោះតែទើបមកដល់ ទើបត្រូវសាងបារមី
  20.      កូនចៅស្តេចមួយទាំងមូល អាចនៅចំពោះមុខមហាជន និយាយពីរឿងត្បាញកន្ទេល លក់ស្រាសម្លាប់ជ្រូក ដោយម៉ឺងម៉ាត់យ៉ាងនេះបញ្ជាក់ ថាឆន្ទៈរបស់គេមិនធម្មតាទេ
  21.      កូនប្រុសទ្រូង៥ហត្ថ មិនស្ថិតលើចាញ់ឈ្នះមួយពេលទេ
  22.      កើតក្នុងសម័យសង្គ្រាម ជារឿងអកុសល តែបើអាចបង្រ្កាប   សង្គ្រាមទៅជាសន្តិភាពវិញ គឺជាសំណាងក្នុងភាពអកុសល
  23.      ក្នុងសម័យសង្គ្រាមមានតែអ្នកខ្លាំងទេដែលមានសិទ្ធិនិយាយពីគុណធម៌ ចំណែកអ្នកខ្សោយត្រូវបានគេបោះបង់ចោល
  24.      ក្បួនសឹកប្រែប្រួលច្រើនត្រូវមើលឱ្យចេះចាំ តែមិនត្រូវឱ្យក្បួនសឹកចងជើងបានទេ
  25.      ខ្ញុំសុខចិត្តក្បត់មនុស្សក្នុងលោកទាំងអស់ ក៏មិនឱ្យមនុស្សក្នុងលោកក្បត់ខ្ញុំដែរ
  26.      គំនុំ អាចធ្វើឱ្យបាត់វិចារណញ្ញាណ
  27.       ចេះខ្មាស់គេទើបល្អ ចេះខ្មាស់គេទើបក្លាហាន
  28.      ជោគជ័យ ក៏មកពីសង្ស័យច្រើន បរាជ័យក៏មកពីសង្ស័យច្រើន
  29.      ដែលហៅថាអ្នកក្លាហាន គឺមានឆន្ទៈធំ មានកលល្បិចច្រើន អាចមើលធ្លុះសភាពការណ៍នគរជាមុន អាចមើលធ្លុះរឿងហេតុអនាគត
  30.      តាំងពីដើមមកខ្ញុំប្រើមនុស្សទុកចិត្តទើបប្រើ បើសង្ស័យមិនប្រើ
  31.      ទេពកោសល្យគួរឱ្យច្រណែន ហើយក៏គួរឱ្យស្រលាញ់ដែរ
  32.      ធ្វើសង្គ្រាម ត្រូវតែហ៊ានឈ្នះ ត្រូវតែហ៊ានចាញ់
  33.       បរាជ័យ ជារឿងល្អ បរាជ័យអាចបង្រៀនពួកយើងឱ្យទទួលបានជោគជ័យដោយរបៀបម៉េច
  34.       បរាជ័យ មានអី្វគួរឱ្យខ្លាច អ្វីដែលគួរឱ្យខ្លាច គឺចិត្តបរាជ័យ
  35.      បើគង់តែនឹងបាត់បង់ ត្រូវតែបាត់បង់ដោយមានតម្លៃ
  36.      បើចង់ដឹងថាអ្នកណាជាឃាតករ ត្រូវវិភាគការស្លាប់ម្នាក់នោះថាមានប្រយោជន៍ដល់អ្នកណាជាងគេ
  37.      បើចង់ស្អប់សត្រូវខ្លួនឯង ត្រូវយកវាមកប្រើប្រាស់វិញល្អជាង
  38.       បើច្បាប់មិនប្រើចំពោះអ្នកខ្ពង់ខ្ពស់ តើចែងច្បាប់ធ្វើអ្វី
  39.       បើសិនតែចិត្តមនុស្សម្នាក់ ក៏ខ្ញុំមិនអាចយកបានផង តើខ្ញុំយកទឹកដីយ៉ាងម៉េច
  40.       ប្រហែលពីម្សិលមិញឯងមើលខ្ញុំខុស ប៉ុន្តែថ្ងៃនេះ ឯងមើលខ្ញុំខុសទៀតហើយ ប៉ុន្តែខ្ញុំនៅតែជាខ្ញុំដដែល ខ្ញុំមិនដែលខ្លាចគេមើលខ្ញុំខុសទេ
  41.      ផឹកស្រាច្រៀងរាំ មួយជីវិតមនុស្សមានប៉ុន្មានដង
  42.      ពេលកងទ័ពកំពុងបាក់ទឹកចិត្ត សង្រ្គាមលើកក្រោយត្រូវតែឈ្នះ បើមិនអញ្ចឹងទេសុខចិត្តមិនច្បាំងវិញ
  43.      មកពីសម័យសង្គ្រាមនេះហើយ ទើបអាចសាងកេរ្តិ៍ឈ្មោះបាន
  44.      មនុស្សគំនិតខុសគ្នា មិនសហការគ្នា
  45.      មនុស្សដាច់ដៃអាចរស់នៅបាន បើដាច់ក្បាលមិនអាចរស់បានទេ
  46.      មនុស្សដែលត្រូវគេជេរ គឺជេរមិនដួលទេ
  47.      មន្ត្រីអាក្រក់ក្តាប់អំណាច មិនធ្វើមន្ត្រីក៏បាន
  48.      មន្រ្តីឆ្លាតបម្រើម្ចាស់ល្ងង់ជារឿងឈឺចាប់ជាងគេក្នុងលោក
  49.      មហាអាក្រក់ដូចល្អ លាក់ពុតដូចស្មោះត្រង់ គុណធម៌ និងចិត្តអាក្រក់ មិនអាចមើលឃើញតែសម្បកក្រៅទេ
  50.       ហេតុអី្វក៏ជើងមនុស្សយើង សជាងមុខហើយនឹងដៃ ពីព្រោះវាលាក់ជិតរហូត


ដកស្រស់ចេញពីគេហទំព័រ ហួត សេងគៀ http://houtsengkea.me

Friday, January 30, 2015

ពាក្យសម្ដី ខឹម វាសនា ៨៥ ជំនួយដល់ស្មារតីល្អបំផុត




ពាក្យសម្ដីរបស់ ខឹម វាសនា ៨៥

1.​  ពិចារណាពីជីវិតយូរទៅ ជីវិតពិតជាគ្មានបានការអីសោះ លើសនេះទៀតគឺ ស៊ូទ្រាំគ្រប់បែបយ៉ាង ពិតជាកើតមកគ្រាន់តែមករងទុក្ខតែប៉ុណ្ណោះ។ គិតឃើញបែបនេះហើយដែលធ្វើអោយចិត្តសង្វេគនឹងគ្រប់ជីវិត មនុស្ស សត្វ។ ពេលគិតដល់ត្រង់នេះមនោសញ្ចេតនាចង់ជួយចែករំលែកបានកើតមានឡើង ហើយនិងចិត្តស្អប់ មនុស្សដែលជិះជាន់ធ្វើបាបមនុស្ស ក៏កើតព្រមគ្នាក្នុងចិត្តយើងដែរ នោះហើយគឺមនោសញ្ចេតនា ដែលធម៌គួរអោយគោរពរបស់មនុស្សនោះ។ កុំគិត ហួសពេក គី លាងក្មួយ គិតត្រូវតែថាតើក្មួយអាចធ្វើបានប៉ុណ្ណាសំរាប់ជាការចែករំលែក ទៅបានហើយ សូម្បីព្រះពុទ្ធក៏មិនឋអាចដោះស្រាយបញ្ហា ជីវិតអោយសត្វទាំងអស់បានដែរ៕ 2.7.2014

2.​​​  ច្បាប់ធូររលុង បង្កើតបាននូវបរិស្ថានយ៉ាងអំណោយផលសំរាប់ការលូតលាស់នៃអំពើអាក្រក់គ្រប់ប្រភេទ ហើយវាកាន់តែអាក្រក់ជានោះទៅទៀត បើក្នុងបរិស្ថាននោះសំបូរទៅដោយមនុស្សល្ងង់ខ្លៅ៕ 14.06.2014

3.  ទាំងមនុស្សទាំងសត្វសុទ្ធតែមានចំណែកក្នុងការទទួលបានផលពីផែនដី ហើយសុទ្ធ តែមានកាតព្វកិច្ចធ្វើឲ្យផែនដីរីកចម្រើន។
4.  " ការគិតទៅលើអ្វីមួយថាវាមានតែចំណុចល្អ ទំាងអស់ក៍មិនត្រូវហើយគិតថាវាមានតែចំណុចមិនល្អទំាងអស់ក៍មិនត្រូវ ប៉ុន្តែអ្វីដែលត្រឹមត្រូវគឺទទួលស្គាល់ការពិតរបស់វា ។"

5.  ការយល់ពីធម៌,ការយល់ពីបុព្វហេតុនៃការរស់ និងការយល់ពីធាតុផ្សំនៃមនុស្សទាំងបីនេះគឺជាមូលដ្ឋានគ្រឹះនៃភាពភ្លឺស្វាងទាំងឡាយ។
6.  កូនសិស្សដែលពូកែមើលសៀវភៅអ្នកដទៃដើម្បីបង្កើតគំនិតថ្មី។

7.​ ឲ្យតែនិយាយពីរឿងនយោបាយគឺអត់និយាយពី រឿងចង់ធ្វើឬមិនចង់នោះទេប៉ុន្ដែគឺនិយាយថាត្រូវតែធ្វើតែម្ដង។

8. នៅក្ន្ងសង្គមច្បាប់ធូរលុង វាបង្កើតបានជាបរិយាកាសដ៏ល្អមួយដែលធ្វើឲ្យអំពើអាក្រក់រីកដុះដាលគ្រប់បែបយ៉ាង។ ហើយស្ថានភាពនេះរិតតែអាក្រក់ជាងនេះទៅទៀត បើសង្គមនោះសម្បូរទៅដោយមនុស្សល្ងង់។

9.  ជីវិតខ្ញុំសំរាប់អ្នក ខ្ញុំសុំលក្ខខណ្ឌតែម៉្យាងគត់ពីអ្នក សូមអ្នកធ្វើខ្លួនអោយសមនឹងទទួលបានការលះបង់នេះ។ តែប៉ុណ្ណឹងវាគ្រប់គ្រាន់សំរាប់ខ្ញុំហើយ៕
1០.  ក្នុងចំណោមអ្នកធ្វើបុណ្យ អត់មានអ្នកធ្វើបុណ្យណាធំជាងអ្នកនយោបាយផ្ដើមចេញពីចិត្តសង្គ្រោះឡើយ។

11.  ខ្ញុំពិតជាចង់យំណាស់ ខ្ញុំពិតជាចង់ស្រែកណាស់ ខ្ញុំពិតជាចង់ប្រាប់ការពិតដល់បងប្អូនណាស់ ខ្ញុំពិតជាតឹងទ្រូងខ្លាំងណាស់ តើបងប្អូនប៉ុន្មាននាក់ដែលបានដឹងនិងអាចស្មានយល់ពីការពិតនៅពីក្រោយការត្រូវរ៉ូវគ្នា នៃCNRP និងCPP? តើបងប្អូនមាននៅចាំថាហេតុអ្វីបានជា សម្តេចក្រុមព្រះ ត្រូវគ្នាជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឆ្នាំ2003 ក្នុងការយល់ព្រមជួយបោះឆ្នោត បង្គ្រប់ 2/3 ដើម្បីបង្កើតរដ្ឋាភិបាលចំរុះ ជាមួយ CPP ទេ? កាលណោះ តើលោក សមរង្ស៊ី ចោទសម្តេចក្រុមព្រះថាយ៉ាងម៉េច? រហូតក្រោយមក លោក សមរង្ស៊ី បានធ្វើលិខិតសុំទោស សម្តេចក្រុមព្រះ និងលោក នាយករដ្ឋមន្រ្តី ហ៊ុនសែនដើម្បីជាថ្នូរនៃការបានចូលស្រុកវិញរបស់លោក សម រង្ស៊ី តើសុំទោស សម្តេច ក្រុមព្រះរឿងអ្វី?។ ឥឡូវរឿងដដែលនេះ បានកើតឡើងទៀតហើយ តែតួអង្គជាលោកសម រង្ស៊ី និង លោក កឹម សុខា ម្តង។ សូមរលឹកបងប្អូន ថាក្នុងការចរចា CPP មិនដែលចោលជំរើសមួយនេះទេ ហើយវាអាចជាជំរើសទីមួយ នៅគ្រប់ការចរចា របស់CPP ជាមួយគ្រប់អ្នកនយោបាយខ្មែរ។ ជាការពិចារណាបន្ថែម បងប្អូន សង្កេតមើលថាតើ CNRP បានអ្វីជាដំកំភួនខ្លះសំរាប់ជាប្រយោជន៍របស់ពលរដ្ឋ នៅក្រៅឆាក បន្ទាប់ពីព្រមចូលរួមប្រជុំសភា ជាមួយ CPP។ ចុះបើគ្មានអ្វីជាដុំកំភួន ដែលពួកគេបានសំរាប់ពលរដ្ឋផង ហេតុអ្វីបានជាCNRP ព្រមចូលប្រជុំសភា?តើហេតុអ្វីបានជាពួកគេសុខចិត្តប្រឈមនឹងការបាត់បង់សន្លឹកឆ្នោតពីពលរដ្ឋ នៅអាណត្តិក្រោយ?ត្រូវចងចាំថា ចោរមិនដែលសារភាពថាជាចោរទេ បើក្នុងករណីអាចលាក់បំបាំងបាន។សូមបងប្អូនប្រឹងយល់បន្ថែមដោយខ្លួនឯងចុះ។ ខ្ញុំមិនអាចនិយាយលើសពីនេះបានទេ។ ពួកគេចាស់ៗអស់ហើយ ពួកគេត្រូវតែសំរេចទៅតាមផ្លូវនេះហើយ។ មិនដឹងថាត្រូវប្រាប់បងប្អូនថាយ៉ាងម៉េចទៀតទេ។ ស្លេះត្រឺមប៉ុណ្ណេះសិនចុះ៕ ២៤.០៧.២០១៤

12.  សមរង្ស៊ី គាត់និយាយថាអន្តរជាតិទុកពេលអោយគណបក្សប្រជាជនតែ1ឆ្នាំទេសំរាប់ដោះស្រាយវិបត្តិជាប់គាំងនយោបាយនៅកម្ពុជាក្រោយការបោះឆ្នោត បើមិនដូច្នេះទេនឹងមានវិបត្តិធំណាស់ហើយរដ្ឋាភិបាលនេះនឹងដើរទៅមុខទៀតលែងរួចហើយ ចុះបើអញ្ចឹងមែន ឥឡូវនេះខ្វះតែប៉ុន្មានថ្ងៃទៀតទេគ្រប់មួយឆ្នាំហើយ ម្តេចក៏ប្រញាប់ត្រូវគ្នាមុខគ្រប់មួយឆ្នាំម្លេះ? ឬខ្លាចCPP ដួល?២៤.០៧.២០១៤

13.  លោក សមរង្ស៊ីនិយាយថាគាត់គ្មានជំរើសទេ តើអ្នករាល់គ្នាស្តាប់ត្រង់ចំនុចនេះបានទេ នេះបញ្ចាក់ថាគាត់មិនចង់ទេ តែត្រូវតែធ្វើៗនេះគឺធ្វើទាំងបង្ខំចិត្ត។ ម៉េចក៏មិនអាចប្រមើលមើលលទ្ធផលឃើញថាគង់តែមកដល់ថ្ងៃហ្នឹងទេអញ្ចឹង? ដើររហូតដល់ផ្លូវទាល់ច្រក ទើបដឹងថាទៅមិនរួចអត់ជំរើសអីចឹង? ជាអ្នកនយោបាយត្រូវតែមានសមត្ថភាពប្រមើលមើលលទ្ធផល បានជាមុន មិនមែនដើររហូតដល់ផ្លូវទាល់ទើបបាននិយាយថាអត់ជំរើសនោះទេ។ អ្វីទៅជាសំពាធនាំអោយមានការទទួលយក ទាំងខ្លួនមិនចង់បែបនេះ? អ្នកតំណាងរាស្រ្តត្រូវគេចាប់ដាក់គុក7 នាក់នោះឬ? រឿងនេះក៏គួរតែប្រមើលដឹងមុនដែរ ថាអោយតែនៅបន្តបាតុកម្មទៀត មុខតែត្រូវមានរឿងហ្នឹងហើយ ចុះបើគ្រាន់តែចាប់ឃុំ7 នាក់ខ្លាចរហូតទទួលយកនូវអ្វីដែលខ្លួនមិនចង់ទៅហើយ ម៉េចអួតថាខ្លួនមិនខ្លាចអ្វីទាំងអស់ទៅកើត? នេះមិនទាន់ជារឿងធ្ងន់ធ្ងរបំផុតចុងក្រោយដែល cpp ត្រូវធ្វើនេោះទេ នៅមានផែនការច្រើនលំដាប់ទៀតចាំស្វាគមន៍cnrp បើគ្រាន់តែក្បាច់ស្រាលៗជាក្បាច់តំបូងៗ អាចក្លាយជាសម្ពាធយ៉ាងធ្ងន់ធ្ងររហូតដល់ទៅនិយាយថាគ្មានជំរើសទៅហើយ តើមានកំលាំង មានក្តីក្លាហានឯណាគ្រប់គ្រាន់សំរាប់ ផែនការបន្តបន្ទាប់របស់ cpp ទៅ។ បើគ្រាន់តែចង់បានលក្ខខណ្ឌប៉ណ្ណឹងមិនបាច់ប្រើញើសនិងឈាមរាស្រ្តអស់មួយតក់ទេក៏អាចបានលក្ខខណ្ឌប៉ណ្ណឹងដែរ។ នេះហើយអ្នកនយោបាយល្បីៗនៅស្រុកខ្មែរដែលពលរដ្ឋខ្មែរទុកចិត្តតាំងពីអតីតកាលរហូតដល់ពេលបច្ចុប្បន្ននេះនោះ។២៣.៧.២០១៤

14. អ្វីជាការសង្រ្គោះខ្មែរពិតប្រាកដ? មនុស្សខ្មែរច្រើនណាស់រស់នៅក្នុងភាពជាមនុស្សអាត្មានិយម រស់នៅក្នុងភាពជាមនុស្សដែលបំផ្លាញអ្នកដទៃ រស់នៅក្នុងភាពល្ងង់ខ្លៅដែលនឹងក្លាយទៅជាបន្ទុករបស់អ្នកដទៃ។ មនុស្សប្រភេទនេះមិនមានតំលៃជាមនុស្សទេ គេមិនគួរបានទទួលនូវជំនួយណាមួយពីអ្នកដទៃក្នុងន័យគ្រាន់តែដើម្បីបន្តភាពអាក្រក់របស់ពួកគេនៅលើផែនដីនេះអោយកាន់តែយូរនោះទេ។ សំរាប់ខ្ញុំមនុស្សប្រភេទនេះមិនទាំងមានតំលៃសមរស់នៅលើផែនដីនេះផង។ មនុស្សល្អ និងបរិស្ថានធម្មជាតិរងការឈឺចាប់ និងរងការបំផ្លាញអោយវិនាសហិនហោយដោយស្នាដៃមនុស្សប្រភេទនេះច្រើនរហូតពណ៌នាមិនអស់។ មនសិកាជាមនុស្សប្រាប់យើងថាពួកមនុស្សប្រភេទនេះមិនមានតំលៃដើម្បីរស់នៅទេ។ ជួយអោយមនុស្សបែបនេះមានហូបចុក មានស្លៀកពាក់ មានជំរកស្នាក់នៅ និយាយរួមថាជួយអ្វីក៏ដោយអោយតែក្នុងន័យដើម្បីផ្តល់ភាពងាយស្រួល និងបន្តការរស់នៅអោយមនុស្សធុននេះ សុទ្ធតែជារឿងមិនគួរធ្វើទាំងអស់ ឬអាចនិយាយបានថាជាការជួយបំផ្លាញសុខសន្តិភាពរបស់មនុស្ស សត្វនិងបរិស្ថានធម្មជាតិទាំងអស់។ មានរបស់តែមួយ ហើយគឺតែមួយគត់ ដែលយើងគួរផ្តល់អោយដល់មនុស្សប្រភេទនេះ គឺការអប់រំអោយមនុស្សប្រភេទនេះក្លាយទៅជាទៅជាមនុស្សដែលរស់នៅមានប្រយោជន៍ដល់ពិភពលោក មុននឹងពួកគេទទួលបានជំនួយផ្សេងៗទៀតដែលជាធាតុចាំបាច់សំរាប់ការរស់នៅសុខស្រួលនិងយូរអង្វែងរបស់ពួកគេ៕ អនុលោមតាមទស្សនៈបែបនេះហើយបានជាខ្ញុំ ជួលកាលសប្បាយចិត្តនឹងជួលមនុស្សមកធ្វើការដោយបដិសេធមិនយកមនុស្សដែលគ្មានតំលៃសមនឹងរស់លើផែនដី ដោយយកជំនួសនូវមនុស្សមានតំលៃជាមនុស្ស ទោះជាអោយប្រាក់ឈ្នួលខ្ពស់ជាង ជួនកាលប្រាក់ឈ្នួលនោះខ្ពស់ជាងប្រាក់ឈ្នួលធម្មតាច្រើនដងទៅទៀត តែខ្ញុំនៅតែពេញចិត្តនឹងអោយ ហើយការអោយប្រាក់ឈ្នួលថ្លៃនេះ មិនព្រោះតែអ្នកធ្វើការល្អជាងគេនោះទេ ប៉ុន្តែព្រោះអ្នកមានតំលៃសមនឹងទទួលនូវតំលៃនេះ៕១៨.៦.២០១៤

15. មនុស្សល្អពួកគេនៅជាមួយគ្នា ព្រោះមានមនោសញ្ចេតនាជាចំណងមិត្តភាព ប៉ុន្តែមនុស្សអាក្រក់ពួកគេនៅជុំគ្នាព្រោះមានប្រយោជន៍រៀងៗខ្លួនជាចំណង៕ ១០.៦.២០១៤

16. ពូវាសនា និយាយអំពី សន ដារា អាន Comment ម្នាក់នេះហើយខ្ញុំសើចហួសតែចិត្ត ហើយនឹកឃើញពាក្យខ្លះចង់និយាយលេងៗទៅវិញ: មនុស្សម្នាក់នេះ តំលៃជាមនសិកាគឺ សុច្ចរិត ទៀងត្រង់ មានការទទួលខុសត្រូវ ក៏គ្មាន ហើយតំលៃដែលសង្គមមនុស្សសាមញ្ញធម្មតាអោយតំលៃ គឺលុយកាក់ មុខមាត់ តួនាទី ថានៈ ក្នុងសង្គមក៏គ្មាន តែហាមាត់ឡើងយកមេឃទ្រាប់អង្គុយ។មនុស្សធុនថោកមិនស្គាល់ខ្លួនឯងអញ្ចឹងខ្ញុំនិយាយលេងបន្តិចចុះ ក្រែងបានជាជំនួយអោយភ្ញាក់ប្រាណខ្លះ មុខម្នាក់នេះ ប្រាក់ខែកញ្ជះគេរបស់វានេះមួយខែ មិនស្មើខ្ញុំចាយមួយថ្ងៃផង ហើយអោយវាប្រឹងរកស៊ី ឬធ្វើកញ្ជះគេមួយជីវិត ហើយខ្ញុំអង្គុយគងទាក់ខ្លាលេង ក៏វាមិនអាចតាមខ្ញុំទាន់ដែរ កុំអាលអន់ចិត្តអីបើខ្លាំងប្រឺងធ្វើខ្លួនអោយផុតពីពាក្យទាំងនេះទៅ តែអញមើលក្រយ៉ៅឯងធ្លុះ ដាច់ខាតរត់មិនរួចពីពាក្យអញទេ ហាហាហា នេះហើយដែលគេនិយាយថាឆ្លុះកញ្ចក់មិនមើលប្រាណនោះ ណា មិនស្គាល់ខ្លួនឯងមិនស្គាល់ សត្រូវ មួយជីវិតងាប់តែនឹងគេបោកប្រើ ងាប់តែនឹងធ្វើកញ្ជះគេ មិនស្គាល់យ៉ាងម៉េចទៅហៅថាជោគជ័យនៅក្នុងជីវិត ទាំងជោគជ័យដែលអ្នកប្រាជ្ញអោយតំលៃ ទាំងជោគជ័យដែលមនុស្សធម្មតាអោយតំលៃ រស់នៅតែក្នុងភាពងងឹតរបស់ខ្លួនយ៉ាងអំនួតរហូតលាចាកផែនដី ហាហាហា អាអើយអា ក្រលេកមើលប្រាណខ្លះផង មុខនេះធ្វើតែកញ្ជះជូតស្បែកជើងអោយអញ ក៏អញមិនយកដែរអា ហាហាហា សមនឹងពាក្យឯងនិយាយឬនៅ? Haha តិះដៀលបុគ្គលដែលគួរតិះដៀលឡើងឋានសួគ៌ដូចគេចាប់យកទៅដាក់ ហេហេហេ៕ ២២.៥.២០១៤

17. ពូវាសនា និយាយអំពី សន ដារា មើលចរិតម្នាក់នេះសម ជាសាស្រ្តាចារ្យ បង្រៀននៅមហាវិទ្យាល័យអត់? ខ្លួនសរសេរឈ្មោះគណបក្សគេមិនត្រូវមិនព្រមទទួលស្គាល់ថាខ្លួនបានធ្វើកំហុសទេ ចង់យកល្អខ្លួនឯងហើយ មកទំលាក់កំហុសថាមកពីបក្សគេមិនល្បី នេះហើយដែលគេហៅថាល្បែងល្បងបញ្ញា ឬល្បែងវោហា នោះហ្អែង។ ចុះបើគេតបតាមល្បែងល្បងបញ្ញាទៅវិញថា ចុះបើគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បង្កើតជាង9 ឆ្នាំហើយ បច្ចុប្បន្ន នេះផ្សាយវិទ្យុជាង 20 ម៉ោងក្នុងមួយថ្ងៃ មានអ្នកស្រឡាញ់ចូលុយគាំទ្រចលនានេះ ជិត10000$ ជារៀងរាល់ខែនៅតែមិនល្បី ចុះសាស្រ្តាចារ្យមហាវិទ្យាល័យមួយជាស្អីទៅវិញ បើប្រៀបធៀបនឹងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ? តើខ្លួនអ្នកនោះវាកំប៉ិចកំប៉ុកប៉ុណ្ណាទៅ? តើមានសមត្ថភាពអីមកសុំជួបប្រមុខបក្សនេះនោះ? ជួបត្រឹមអ្នកបោសច្រាសឬលាងបង្គន់វាសមល្មមហើយ បើយើងតបវិញអញ្ចឹង តើម្នាក់នេះនិយាយថាម៉េចទៅវិញ? និយាយតាមការពិត គ្មានប្រហោងទេ តែបើលេងល្បែងល្បងបញ្ញាមានប្រហោងហើយ។ ធុនៗនេះជាសាស្ត្រាចារ្យទស្សនៈវិជ្ជាផង បង្រេៀនកូនសិស្សយ៉ាងម៉េចវាមិនឡប់កូនសិស្សអស់ហើយទេឬ? ២១.៥.២០១៤

18.  បើការធ្វើនយោបាយ បាននាំសំណាងដល់អ្នកនយោបាយ នោះគឺជាការកំពុងនាំរឿងអភព្វ មកអោយពលរដ្ឋម្ចាស់ប្រទេសហើយ៕ ១៩.៥.២០១៤

19. វាមិនមែនជាបញ្ហាទេដែលអ្នកដទៃមិនយល់ពីយើង តែវារឿងសំខាន់ណាស់ដែលយើងត្រូវតែយល់ពីខ្លួនយើង។វាជារឿងសង្វេកខ្លាំងណាស់ដែលមានមនុស្សច្រើនអនេកប្រឹងអោយអ្នកដទៃយល់ពីខ្លួន នៅពេលដែលខ្លួនគេផ្ទាល់កំពុងច្រលំស្មានថាខ្លួនបានយល់យ៉ាងច្បាស់ពីខ្លួនគេហើយ។ ៩.៥.២០១៤

20. គតិបណ្ឌិតគឺជាសមិទ្ធិផលនៃការសញ្ជឹងគិតយ៉ាងជ្រាលជ្រៅ ដែលរុញច្រានដោយបេះដូងប្រកបដោយមនោសញ្ចេតនាយ៉ាងអន្លង់អន្លោច៕ ២៣.៣.២០១៤

21. បដិវត្តផ្នត់គំនិតពិតជាលំបាកតឹងតែងផ្លូវចិត្តខ្លាំងណាស់ ប៉ុន្តែមិនបានន័យថាពេលយើងឈប់ធ្វើនោះយើងនឹងស្រួលចិត្តជាងពេលធ្វើនោះទេ៕ ៤.២.២០១៤

22.   ក្មួយៗរៀនគិតបន្តិចមើល ពូអត្ថាធិប្បាយអោយក្មួយៗស្តាប់
-គ្មានការហួងហែង ក៏មិនមែនជាសេចក្តីស្នេហាដែរ
-បើគ្មានការហួងហែង ក៏មិនអាចនិយាយថា ជាការលះបង់ដែរ
-បើគ្មានការលះបង់ក៏មិនមែនជាស្នេហាពិតប្រាកដដែរ
-ប៉ុន្តែបើមានការលះបង់ តែការលះបង់នោះមិនគិតដល់តំលៃមនុស្សដែលយើងត្រូវលះបង់អោយ ក៏មិនមែនជាស្នេហាប្រកបដោយមសិការដែរ។៣១.១.២០១៤

23.  ដើម្បីជ្រើសរើសគូជីវិតគួរមានត្រឹមតែលក្ខខណ្ឌ បីយ៉ាងបានហើយ
-អ្នកត្រូវតែជាមនុស្សដែលខ្ញុំស្រឡាញ់
-អ្នកត្រូវតែជាមនុស្សដែលស្រឡាញ់ខ្ញុំ
-អ្នកត្រូវតែជាមនុស្សដែលមានតំលៃ សក្តិសមនឹងទទួលបានការស្រឡាញ់។
មិនចាំបាច់ថាអ្នកត្រូវតែជាមនុស្សដែលត្រូវតែនៅថែរក្សាខ្ញុំ អ្នកត្រូវតែជួួយសំរាលបន្ទុករបស់ខ្ញុំ អ្នកត្រូវតែមានពេលគ្រប់គ្រាន់សំរាប់ខ្ញុំ អ្នកត្រូវតែជាមេគ្រួសារដែលត្រូវតែនៅគ្រប់គ្រងគ្រួសារអោយបានល្អ ព្រោះថាបើអ្នកពិតជាស្រលាញ់ខ្ញុំ ទោះអ្នកមិនបាននៅជិតខ្ញុំ ក៏មុខតែខ្ញុំអាចមានអារម្មណ៍កក់ក្តៅពីចំងាយតាមរយៈសកម្មភាពណាមួយរបស់អ្នកបានដែរ។ បើអ្នកមានករណីចាំបាច់ត្រូវតែរស់នៅឆ្ងាយពីខ្ញុំ មិនបានជួយសំរាលបន្ទុករបស់ខ្ញុំ មិនបានបំពេញតួនាទីជាមេគ្រួសារល្អ ក៏ខ្ញុំនៅតែមើលឃើញថាអ្នកមនុស្សមានតំលៃ ព្រោះការងារជាតំលៃរបស់អ្នកតំរូវអោយអ្នកត្រូវឃ្លាតឆ្ងាយពីខ្ញុំ។ ក្នុងករណីនេះខ្ញុំនៅតែមានភាពកក់ក្តៅដែលកើតពីក្តីស្រលាញ់របស់អ្នក ទោះអ្នកនៅឆ្ងាយប៉ុណ្ណាពីខ្ញុំក៏ដោយ ហើយអ្នកនៅតែជាមនុស្សមានតំលៃសំរាប់ទទួលបានក្តីស្រលាញ់ដ៏ស្មោះត្រង់របស់ខ្ញុំជារៀងរហូត៕៣១.១.២០១៤

24. ច្បាប់ធូររលុង បង្កើតបាននូវបរិស្ថានយ៉ាងអំណោយផលសំរាប់ការលូតលាស់នៃអំពើអាក្រក់គ្រប់ប្រភេទ ហើយវាកាន់តែអាក្រក់ជានោះទៅទៀត បើក្នុងបរិស្ថាននោះសំបូរទៅដោយមនុស្សល្ងង់ខ្លៅ៕ ១៤.៦.២០១៤

25. ការភូតកុហក ការដឹងថាខ្លួនបានធ្វើខុសលើគេ ការមិនបានបំពេញកាតព្វកិច្ចណាមួយដែលខ្លួនត្រូវធ្វើ ជាដើម សុទ្ធតែធ្វើអោយយើងមានអារម្មណ៍ភ័យខ្លាចទាំងអស់។ ពួកគេនឹងគ្មានសន្តិភាពក្នុងផ្លូវចិត្តទេ។ ការរស់នៅជាអ្នករួចទោសនៃមនសិការ ទៀបពួកគេមានសន្តិភាពលោកីយពិតប្រាកដ៕ ៨.១១.២០១៣

26.  ពូវាសនា ថ្ងៃទី២៦.៧.២០១៤, មើលរូបនេះហើយនឹកចំការណាស់ ខានទៅជាងមួយអាទិត្យហើយ។ មើលរូមនេះនឹកស្រណោះដល់ជីវិតមនុស្ស សត្វ ដែលតែងតែរិចរិលវិនាសប្រាសព្រាត់ចោលគ្នាជារៀងរាល់ថ្ងៃណាស់ មើលរូបនេះនឹកស្រណោះដល់ជីវិតកុមារភាពភាពណាស់ មើលរូបនេះស្រណោះដល់មាតុភូមិកំណើតណាស់ ពិតណាស់រស់នៅឆ្ងាយពីអ្នកមិនបានទេ វាពិតជាទណ្ឌកម្មយ៉ាងពិតប្រាកដ បើខ្ញុំរស់ឃា្លតឆ្ងាយពីអ្នក មើលរូបនេះស្រណោះ ដល់ជីវិតកសិករក្រីក្រដែលខំត្រដរដើម្បីរស់ ដើម្បីកូនៗជាទីស្រឡាញ់មិនគិតដល់ការនឿយហត់របស់ខ្លួន តែធម្មជាតិមិនដែលអាសូរ នៅតែឆក់យកជីវិតជនជាទីស្រឡាញ់ទាំងនោះអោយឃ្លាតចាកគ្នាដោយគ្មានពេលជួបគ្នាវិញទេ មើលរូបនេះពិតជានឹកដល់ជីវិតដែលកំពុងរកកន្លែងពួនជ្រកដើម្បីបានកាយកក់ក្តៅផុតពីភាពរងាដែលផ្តល់ដោយធម្មជាតិនេះ មើលរូបនេះស្រណោះ ដល់ធម្មជាតិទាំងឡាយដែលត្រូវបាននិងកំពុងបំផ្លាញដោយតណ្ហានៃមនុស្ស មើលរូបនេះស្រណោះដល់ជីវិតកុមារតូចៗនិងសត្វតូចៗដែលពួកទើបតែបើកភ្នែកឃើញភពផែនដី ពេលត្រជាក់បែបនេះ ពួកគេកំពុងតែពួនសំងំយកភាពកក់ក្តៅពីទ្រូងម្តាយដោយពុំបានដឹងថាទ្រូងម្តាយដែលកំពុងផ្តល់ភាពកក់ក្តៅអោយពួកគេនេះ ក៏កំពុងមានទុក្ខរងការពុកផុយ និងកំពុងរកទីពឹងអោយខ្លួនមិនបានដែរ........មើលរូបនេះ រាប់លានស្រណោះ ដែលជាអារម្មណ៍កើតរលត់ៗ មិនឈប់នៅក្នុងចិត្ត ជាអារម្មណ៍ពិបាកនឹងពណ៌នាអោយអស់ណាស់ ជាអារម្មណ៍ដែលពេញទៅដោយ
ភាពសោកសៅ ព្រោះមើលឃើញនូវភាពមិនទៀងទាត់នៃធម្មជាតិទាំងឡាយរកទីបំផុត និងរកទីជំរកអោយបានកក់ក្តៅមិនបានឡើយ នៅលើលោកសន្និវាសនេះ។ នេះហើយជីវិត..........៕

27.  បណ្ឌិត លោកឃើញហេតុស្គាល់ផល ឃើញផលស្គាល់ហេតុ។ ម្សិលមិញ អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ បានឡើងនិយាយនៅក្នុងសមាជក្រុមប្រឹក្សាជាតិ ថ្ងៃទី27 ខែ7 ឆ្នាំ2014 ទាំងទឹកមុខទាំងពាក្យសំដីរបស់លោក សម រង្ស៊ី គឺពុំបានបង្ហាញអោយឃើញនៅភាពសោកសៅ ឬនិយាយដល់ការស្លាប់ របួស ពិកា និងការខាតបង់ផ្សេងៗរបស់បាតុករឡើយ។ ពេលខ្ញុំបានមើលclip video របស់គាត់ ខ្ញុំចេះតែគិតថា តើបាតុករដែលស្លាប់ របួស ពិកា ដោយសារបាតុកម្ម មានដិតនៅក្នុងចិត្តរបស់គាត់ទេ? គាត់ស្រែកខ្លាំងៗអួតពីជោគជ័យ ដែល cnrp ទទួលបានដោយសើច និងញញឹមរហូត។ ខ្ញុំគិតទៀតថាចុះបើក្នុងពេលបាតុកម្មនោះគាត់មានកូន ស្លាប់ឬ ពិកា តើអារម្មណ៍របស់គាត់ពេលកំពុងនិយាយនៅពេលនេះវាយ៉ាងម៉េចទៅហ្ន? តើគាត់សើចឬញញឹមចេញដែឬទេហ្ន? ហើយគាត់អាចភ្លេចមិននិយាយដល់ការស្លាប់ឬរបួសពិការបស់កូនគាត់បានដែរឬទេហ្ន? ចុះបើចិត្តរបស់គាត់បែបនេះចំពោះបាតុករ ហេតុអ្វីដល់ខួបត្រូវធ្វើបុណ្យអោយដល់បាតុករដែលស្លាប់ម្តេចបានគាត់រៀបចំពិធីអោយហ្ន? ចុះសមាជិកដែលអង្គុយជជែកគ្នាវ៉ែ មិនស្តាប់ដោយយកចិត្តទុកដាក់នូវប្រសាសន៍របស់ប្រធានពួកគេដែលកំពុងនិយាយយ៉ាងស្រស់ស្រាយនោះ តើពួកគេមាននឹកដល់ត្រង់ចំនុចថា ចុះបើមានសាច់ញាតិ ឬខ្លួនពួកគាត់ផ្ទាល់ បានស្លាប់ឬពិកា ហើយគេមិននិយាយដល់ខ្លួន ឬក្រុមគ្រួសារខ្លួនដែលស្លាប់ឬពិការនោះសោះ តើគាត់ស្លាប់បាត់ទៅ ឬកំពុងពិកានៅឯផ្ទះគ្មានអ្នកណានឹកនាដល់តើពួកគាត់នឹងមានអារម្មណ៍យ៉ាងម៉េចទៅហ្ន? នេះហើយត្រីចង្វាត្រូវទឹកភ្លៀង ដែលជាលក្ខណៈនៃអ្នកដើរតាមអ្នកនយោបាយបោកប្រាស់នៅស្រុកខ្មែ។ តើលោកអ្នកណាអើយ ដែលអាចជួយលោកខ្មែរខ្ញុំបាន៕២៧.៧.១៤.

28.  តាមការសង្កេត មកដល់ពេលនេះកីឡាករជើងចាស់ទាំងអស់សុទ្ធតែចាញ់កណ្តាប់ដៃរបស់ CPP ទាំងអស់។ អ្នកទាំងអស់ដែលចាញ់ CPP គឹពួកគេជាប់អន្ទាក់ទីមួយ របស់ cpp ទាំងអស់។ ទោះពួកគេខ្លះខំស្រែកថា ពួកគេមិនចាញ់ទេ ពួកគេជាអ្នកឈ្នះ ពួកគេនៅតែខ្លាំង ប៉ន្តែការពិតវាគ្រាន់តែជាការបិទបាំងការពិតដែលពួកគេមានបំណងបន្លប់អ្នកគាំទ្រដ៏ស្មោះត្រង់ និងដ៏ល្ងង់ខ្លៅរបស់គេតែប៉ុណ្ណោះ ក្នុងខ្លួនរបស់គេៗដឹងយា៉ងច្បាស់ថាខ្លួនគេវាយមិនឈ្នះcpp ទេ ខ្លួនគេបានចាញ់ cpp ឬជាប់អន្ទាក់cpp ទៅហើយ។ គ្រប់អ្នកចាញ់ cppទាំងអស់ រួមមាន funcinpec លោកតាសឺន សាន គណបក្សសិទ្ធិមនុស្ស គណបក្ស សម រង្ស៊ី និងថ្មីៗនេះគឹ គណបក្សសង្គ្រោះជាតិ cnrp យើងសង្កេតឃើញថា ចាញ់នោះព្រោះអ្នកចាញ់ទាំងនោះប្រើក្បាច់តែមួយ ដូចៗគ្នា គឺខ្លួនមិនស្អាត ហើយទៅចង់វាយគេ រំពឹងទៅលើការអួតអាងរបស់ខ្លួនថាខ្លួនវាខ្លាំងត្រង់នេះឬត្រង់នោះ ដោយមានទំនុកចិត្តយ៉ាងខ្លាំងថារាស្រ្តល្ងង់មិនអាចយល់ពីភាពពិតរបស់ខ្លួនបានទេ។ នេះជាធម៌ប្រមាទ ជាធម៌នាំទៅរកក្តីវិនាស។ ចំនុចខ្សោយរួមរបស់អ្នកចាញ់ទាំងអស់នោះមួយទៀត គឺពួកគេមិនមែនជាក្រុមដែលឈ្នះខ្លួនឯង លក្ខណៈដ៏ខ្សោយមួយនេះ ធ្វើអោយពួកគេជាប់អន្ទាក់ទីមួយរបស់ CPP យ៉ាងងាយ ពិតណាស់ពួកគេទាំងមេនិងទាំងកូនចៅអាម៉ីអាថោងដែលមិនដែលបានទទួលការអប់រំអំពីជីវិតនោះ 100%មិនអាចលោតរួចអន្ទាក់នេះសោះឡើយ។ អីចឹងហើយបានជាទោះបីពួកអ្នកចាញ់ ទាំងនោះប្រកាសពីយុទ្ធសាស្រ្តអីក៏ដោយក្នុងការទប់ទល់នឹង cpp cpp មិនដែលព្រឺរោមទាល់តែសោះ ហើយនៅទីបំផុត cpp បានបំបែកយុទ្ធសាស្រ្តដ៏កំសោយរបស់ ពួកប្រឆាំងទាំងនោះបានដោយជោគជ័យ នឹងដោយមោទនៈភាពបំផុត។ ពួកប្រឆាំងមានច្រើនក្រុម ប៉ុន្តែចរិតនយោបាយរបស់ពួកគេដូចតែគ្នា អីចឹងហើយបានជាពួកគេប្រយុទ្ធទាល់ស្លាប់ខ្លួនឯងទៀតក៏មិនអាចយកឈ្នះcppបានដែរ ព្រោះជារួមពួកគេជាមនុស្សមិនឈ្នះខ្លួនឯង ដែលជាលក្ខណៈឆាប់ជាប់អន្ទាក់ទីមួយរបស់cpp។ តើនៅសល់កីឡាករណាទៀតដែលអាចប្រយុទ្ធឈ្នះ cpp? កីឡាករប្រឆាំងចាស់ៗ ដែលប្រើតែស្ទីលចាស់ cpp ស្គាល់របៀបបំបែកយ៉ាងស្ទាត់ជំនាញហើយ ពិតណាស់ទៅមិនរួចនឹងcpp ទេ។កីឡាករថ្មី ដើម្បីបំបែកយុទ្ធសាស្រ្ត cpp បានជោកជ័យពិតណាស់ត្រូវតែមានលក្ខណៈខុស ពីកីឡាករចាស់ដែលធ្លាប់ចាញ់ក្រោមថ្វីដៃcpp។ ច្បាស់ណាស់ត្រូវតែមានលក្ខណៈខុសពីកីឡាចាញ់មុនៗ ប៉ុន្តែមិនមែនគ្រាន់ ខុសពីកីឡាករដែលធ្លាប់ចាញcpp កន្លងមក នោះកីឡាករថ្មីត្រូវតែឈ្នះcpp នោះទេ។ ខុសពីកីឡាធ្លាប់ចាញ់cpp ពីមុនហើយត្រូវតែខុសពីមុន មក រកអោយចំកន្លែងត្រូវទៀត។ សូមកុំភ្លេចធ្វើអោយរាស្រ្តចេះដឹង ចេះទទួលខុសត្រូវចំពោះវាសនាប្រទេសជាតិ ការធ្វើបែបនេះទោះជាពេលកំពុងធ្វើនយោបាយរកការគាំទ្រគំនិតក៏មិននាំគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ មានតែរីកចំរើនដល់ពលរដ្ឋ បើបោះឆ្នោតទៅcpp ឈ្នះឆ្នោត ក៏ការងារយើងនៅតែមានប្រយោជន៍សំរាប់ជាតិព្រោះពលរដ្ឋបានចេះដឹងដោយសារនយោបាយដ៏សមស្របរបស់យើង បើសិនជាយើងឈ្នះ យើងក៏រឹងមាំអាចដឹកនាំប្រទេសអោយរីកចំរើនបាន ព្រោះពលយើងខ្លាំង បើសិនជាយើងឈ្នះ ហើយគេមិនអោយក៏គ្មានការខូចខាតអីដល់ជាតិ ព្រោះការធ្វើអោយរាស្រ្តចេះគឺល្អសំរាប់ជាតិមាតុភូមិ គ្រប់កាលៈទេសៈ ហើយបើគេចង់ប្រើយុទ្ធសាស្រ្តទីមួយដែលគេធ្លាប់ធ្វើលើអ្នកចាញ់មុនៗ គឺទិញក៏មិនបានព្រោះទ័ពយើងជាទ័ពបានហ្វឹកហាត់រួចហើយនូវយុទ្ធសាស្រ្តឈ្នះខ្លួន ដើម្បីយកឈ្នះអន្ទាក់ទីមួយ របស់cpp។ និយាយរួមគ្រប់កាលៈទេសៈនយោបាយបែបយើង សុទ្ធតែនាំភាពល្អ ភាពរីកចំរើនដល់ស្រុកទេស ដែលជាជ័យជំនះពិតប្រាកដ សំរាប់ប្រទេស ខ្មែរ ឬក៏អាចនិយាយបានថាជាជោគជ័យលើcpp ព្រោះក្នុងការយល់របស់យើង cpp គឺតំណាងអោយភាពអវិជ្ជមានរបស់ប្រទេសយើង ពេលប្រទេសយើងត្រូវបានកែប្រែមកល្អវិញហើយ មករកភាពវិជ្ជមានវិញហើយ នោះ cpp ក្នុងការយល់និងអោយតំលៃរបស់យើងលែងមានទៀតហើយ នោះគឺជាការឈ្នះលើ cpp យ៉ាងពិតប្រាកដ។ ជ័យជំនះនេះមិននឹងមិនប្រើឈាមរាស្រ្តទេ។សូមបញ្ជាក់ថាអន្ទាក់របស់ cpp មានទិញជាលុយ ទិញជាតំណែង ចុងក្រោយបំផុតគឺការគាបសង្កត់ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសន្តិសុខ៕29.07.2014

29. ត្រូវតែច្បាស់ក្នុងចិត្តថា ស្រុកមួយនេះ បើយើងមិនជួយទេ ពិតណាស់គ្មានអ្នកណាជួយទេ ពួកផ្សេងគេមិនស្មោះត្រង់នឹងពលរដ្ឋយើងទេ៕

30. គ្មានល្បែងលេង ជីវិតពិតជាគួរអោយធុញទ្រាន់ណាស់ ប៉ុន្តែមានល្បែងកំដរជីវិតដ៏គួរអោយធុទ្រាន់នេះហើយ មិនបានសេចក្តីថា វាជារឿងត្រឹមត្រូវហើយនោះទេ ត្រូវតើត្រួតពិនិត្យមើលថា តើល្បែងកំដរជីវិត នៅក្នុងលក្ខណៈជាមនុស្សប្រកាបដោយមនសិកាដែរឬទេ? កំចាត់សភាវអាក្រក់ដើម្បីសង្គ្រោះមនុស្សល្អ វាជាល្បែងគួរអោយជក់ចិត្តសំរាប់មនុស្សសណ្តាន LDP នេះណាស់៕ 31…07…2014

31.  ទីលាននេះអ្នកត្រូវការជាងគេ គឺ cnrp ចុះបើត្រូវរ៉ូវគ្នាហើយ តើcnrp នឹងប្រើវាដើម្បីអ្វីទៅ?cpp គេយល់ពីចំនុចហ្នឹងច្បាស់ណាស់ ទើបគេព្រមបើកទីលាននេះឡើងវិញ។ cnrp គួរតែនិយាយតាមការពិតថាវាគ្មានជាប្រយោជន៍អ្វីទេដែលបើកទីលាននេះ ក្រោយការចរចារនោះ ប៉ុន្តែព្រោះតែចង់កេងចំណេញថា cnrp ខ្លាំង តាមរយៈនៃការចរចា cnrp តវ៉៉ាបានចំនុចមួយចំនួនធំសំរាប់ពលរដ្ឋ ដូច្នេះហើយ លោកអុំស៊ី និងលោកអុំខា ព្រមទាំងអាម៉ី អាថោង ចេះតែខំប្រឹងរាប់នេះខ្លះ នោះខ្លះដើម្បីអោយឃើញថាការចរចារបស់ cnrp ជាមួយ cppនេះគឺ cnrp បានចំណេញច្រើនណាស់ សូម្បីតែការបើកឡើងវិញនូវទីលានប្រជាធិបតេយ្យ ដែលបានក្លាយទៅជាករណីលែងចាំបាច់សំរាប់ cnrp ក្រោយការចរចារត្រូវរ៉ូវគ្នារួចហើយនោះ ក៏ពួកគេខំប្រឹងយកមករាប់ ដោយចាត់ទុកជាជោគជ័យដែលបានតាមរយៈនៃការចរចារដែរ។ ការខំកេងចំនេញនយោបាយរបស់ cnrp គឺជាការបោកប្រាស់ពលរដ្ឋទូទៅផង និងបោកប្រាស់ អ្នកគាំទ្ររបស់ខ្លួនគេផង ដោយគេរំពឹងថាការនិយាយបំភ័ន្តន័យពិតក្នុងរឿងបើកទីលានប្រជាធិបតេយ្យនេះ នឹងជួយអោយ cnrp របស់ពួកគេអាចរក្សាបាននូវចំនួននៃអ្នកគាំទ្ររបស់ពួកគេ។ វាអាចបានខ្លះតាមការរំពឹងទុករបស់ពួកគេ ចំពោះអ្នកគាំទ្រដ៏ល្ងង់ខ្លៅ ប៉ុន្តែចំពោះអ្នកចេះវិភាគ ការណ៍នេះវារិតតែបានជាមូលដ្ឋានអោយគេកាន់តែស្គាល់ចរិតខូច របិញរបុញ ពុតត្បុតរបស់លោកសម រង្ស៊ី លោក កឹម សុខានិងបរិវារ ដែលក្នុងជំរៅចិត្ត នយោបាយជាមុខរបររកប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកនោះកាន់តែច្បាស់ថែមទៀត។ ម្យ៉ាងទៀត ការខំរាប់បញ្ចូលការបើកទីលានប្រជាធិបតយ្យក្រោយការត្រូវរ៉ូវគ្នារវាង cpp និង cnrp ថាជាជោគជ័យរបស់ក្រុមខ្លួននោះ វាបានផ្តល់ចំណេញយ៉ាងច្រើនផ្នែកការទូត ដល់ cpp។ ពួកអ្នកការទូតបរទេសទាំងឡាយបានមើលឃើញពីបំណងពិតនៃការបិទទីលាននេះដោយរដ្ឋាភិបាលកន្លងមក ថាជាបំណងបំបិទសិទ្ធិតវ៉ាបញ្ចេញមតិរបស់ក្រុមប្រឆាំង ហើយការបំបិទសិទ្ធិចំពោះក្រុមប្រឆាំងពីសំណាក់រដ្ឋាភិបាលនេះ វាកាន់តែច្បាស់ទៅទៀត គឺទីលាននេះត្រូវបើកវិញយ៉ាងរហ័ស ក្រោយពីរដ្ឋាភិបាលយល់យ៉ាងច្បាស់ថា ទីលាននេះនឹងទៅជាកន្លែងលែងបានការសំរាប់ពួកប្រឆាំងទៀតហើយ ជាពិសេសគឺ សំរាប់ការតវ៉ារឿងលទ្ធផលបោះឆ្នោតជាតិក្នុងឆ្នាំ2013 កន្លងទៅនេះ ដែលរឿងនេះជារឿងរសើបបំផុតសំរាប់រដ្ឋាភិបាលក៏ដូចជាcpp។ មកដល់ត្រឹមពេលដែលបេក្ខជនជាប់ឆ្នោតនៃ cnrp បានចូលស្បថហើយ ទីលានប្រជាធិបតេយ្យនេះ លែងត្រូវបានពួកប្រឆាំងប្រើក្នុងរឿងរសើបរបស់ខ្លួនទៀតហើយ ដូច្នេះដើម្បីលំអរភ្នែកមនុស្សល្ងង់ខ្លះ អំពីរឿងសេរីភាពបញ្ចេញមតិ ដាច់ខាតរដ្ឋាភិបាលត្រូវតែបើកវាវិញភ្លាម។ អ្នកការទូតច្រើនបានយល់ពីភាពមិនបានការចំពោះ cnrpនៃការបើកទីលាននេះក្រោយការត្រូវរ៉ូវគ្នា ពួកគេចង់បន្ទោសរដ្ឋាភិបាលត្រង់ចំនុចនេះដែរ ប៉ុន្តែរដ្ឋាភិបាលនឹងយកពាក្យសរសើររបស់cnrpថាការបើកទីលានប្រជាធិបតេយ្យថាជាជោគជ័យយ៉ាងធំដែលពួកcnrp ខំប្រឹងរហូតបានសំរេច ម្តេចពួកបរទេសចាត់ទុកថាមិនបានការទៅវិញ? បើម្ចាស់ខ្លួនគេជាអ្នកទាមទារ អង្គការសង្គមស៊ីវិលស្ទើរតែទាំងអស់ចាត់ទុកថាការបើកទីលាននេះជាជោគជ័យ បានដោយសារការចរចានេះ។ ដូច្នេះcppមិនបាច់ខំការពារខ្លួនធ្វើអីក្នុងរឿងនេះ ទុកអោយពួកប្រឆាំង និយាយការពារអោយទៅចុះ វាមិនហត់ មិនពិបាកពន្យល់ ហើយវាមានប្រសិទ្ធិភាពជាងcpp ខ្លួនគេនិយាយទៅទៀត។ ត្រង់ចំណុចនេះ cppអង្គុយគងអន្ទាក់ខ្លា សើច មើលទៅcnrpការពារកំហុសជួសខ្លួន។ ដូច្នេះហើយបានជាចង់ឬមិនចង់ អ្នកការទូតតំណាងប្រទេសស្ទើរតែទាំងអស់បានអបអរការត្រូវរ៉ូវគ្នានៃបក្សទាំងពីរ ក៏ដូចជាការបើកទីលានប្រជាធិបតេយ្យឡើងវិញនេះ។ ចូរចងចាំចុះ អាណត្តិក្រោយៗទៀត ទោះពួកប្រឆាំងមានការតវ៉ា បាតុកម្មក្រោយការបោះឆ្នោតយ៉ាងណាក៏ដោយ ក៏សហគមន៍អន្តរជាតិមិនបង្ហាញជំហររបស់គេគាំទ្របក្សប្រឆាំងដាច់ខាត ព្រោះពីមួយអាណត្តិទៅមួយអាណត្តិពួកគេកាន់តែច្បាស់អំពីភាពមិនច្បាស់លាស់ ភាពមិនរឹងមាំ ការកេងចំណេញក្នុងការធ្វើនយោបាយ និង ភាពអួតអាងខុសពីការពិតដែលជាចរិតធម្មជាតិមិនអាចកែបាន របស់ក្រុមប្រឆាំង ។មកដល់ខណ:នេះ ប្រហែលមានតែពលរដ្ឋដ៏ល្ងង់ខ្លៅនៃយើងទេដែលមិនច្បាស់ ឬមានការភ័ន្តច្រឡំត្រង់ចំនុចនេះ។ សូមបញ្ជាក់ផងដែរថា ទីលានប្រជាធិបតេយ្យ ក្រោយការបើកជាថ្មីឡើងវិញនេះ បើត្រូវគេប្រើក្នុងការបាតុកម្មតវ៉ារឿងផ្សេងៗនោះ វារិតតែចំណេញដល់ cpp ដែលcpp ព្រួយបារម្ភ គឺរឿងបាតុកម្មលទ្ធផលបោះឆ្នោត តែឥឡូវរឿងនេះចប់ហើយ បើប្រើទីនេះដើម្បីតវ៉ារឿងផ្សេងៗ មិនមែនជារឿងរសើប តួយ៉ាងរឿងលទ្ធផលបោះឆ្នោតទេនោះ វាគ្រាន់តែជួយលំអរអោយការដឹកនាំរបស់រដ្ឋាភិបាលនេះ ឬcpp តែប៉ុណ្ណោះ។ ពាក្យខ្មែរថា ចំណេះជិះកឯង នេះហើយល្បែងបញ្ញា ឬល្បែងប្រើតែក្បាល ដែលជាល្បែងរបស់មនុស្សខូច មនុស្សអាក្រក់ ល្បែងនេះ អ្នកណាមានមធ្យោបាយ ដូចជាអំណាច លុយ តួនាទី ដើម្បីការពារភាពខូចរបស់ខ្លួនច្រើនជាង អ្នកនោះជាអ្នកឈ្នះ។ តើក្នុងស្ថានភាពជាក់ស្តែងរបស់ប្រទេសយើង cpp រឺ cnrp ខ្លាំងត្រង់ចំណុចនេះ ? ល្បែងនេះគេមិនដែលគិតដល់យុត្តិធម៌ សីលធម៌ មនុស្សធម៌អីទេ ដូច្នេះអ្នកដែលលេងល្បែងនេះ មិនអាចបន្ទោសភាគីម្ខាងទៀតដែលលេងល្បែងនេះថាខូចបានទេ។ មនុស្សល្អនិយាយការពិត តាមការមើលឃើញពិតរបស់ខ្លួន ឯមនុស្សខូច និយាយធ្វើម៉េចអោយតែចំណេញដល់ខ្លួន។ ពួកគេមិនអាចនិយាយចេញមកតាមការពិតទេ ព្រោះធម្មជាតិក្រឡិចក្រឡុច ជាធម្មជាតិកំណើតរបស់ពួកគេទៅហើយ។ មានតែមនុស្សល្ងង់មើលធាតុពិតរបស់ពួកខូចទាំងនេះមិនយល់ និងពួកមានសមត្ថភាពមើលភាពខូចរបស់ពួកនោះយល់ តែដោយសារពួកគេមានធាតុខូចដូចគ្នាទេ ដែលគាំទ្រពួកអ្នកនយោបាយធូរថ្លៃទាំងនោះ។ នេះហើយជារបៀបធ្វើនយោបាយដ៏មានប្រជាប្រិយភាពក្នុងសង្គមខ្មែរតាំងពីអតីតកាល និងបន្តរហូតដល់បច្ចុប្បន្ន៕ 7/08/2014

32.   ពូស្គាល់ណាស់មួយណាជាភាសាដួងចិត្ត មួយណាជាភាសាចេញពីបបេមាត់។ ពូយល់ចិត្តមនុស្សដែលស្តាប់ពូយល់ ថាពួកគេមានអារម្មណ៍យ៉ាងម៉េច។ ក្មួយជាម្នាក់ក្នុងចំណោមអ្នកទាំងនោះ។ ការខិតខំរបស់ពូ ក្នុងបំណងតែមួយគត់គឺអោយកូនខ្មែរចេះគិត ចេះពិចារណា ចេះកសាងខ្លួនអោយទៅជាកូនល្អ មិត្តល្អ ពលល្អ ស្គាល់គោលដៅសំរាប់ជីវិត ជាមនុស្សមានតំលៃសំរាប់សង្គមមនុស្ស។ ពេលពូបានឃើញថាមានកូនខ្មែរបានដើរចូលក្នុងគន្លងនេះហើយ ពូសប្បាយចិត្តណាស់ ពូមិនត្រូវការៗតបស្នងណាមួយឡើយ ពូមានល្មមសមនឹងរស់បានដោយធម្មតាលើផែនដីនេះហើយ មិនត្រូវការអ្វីជាពិសេសផ្សេងទៀតឡើយណាក្មួយ៕ 8/8/2014

33.   មើលចរិតពួកមេដឹកនាំ CNRP ទៅមានអារម្មណ៍ឆ្អើមប៉ុណ្ណា មានអារម្មណ៍ឆ្អើមអ្នកគាំទ្រ CNRP ប៉ុណ្ណោះដែរ៕ 09/08/2014

34.  អ្នកអោយតម្លៃចំពោះរបស់ដែលអត់មានតម្លៃ គ្រាន់តែបន្ទាបបន្ថោកតម្លៃខ្លួនឯងតែប៉ុណ្ណោះ ។

35. ខ្ញុំចេះតែនិយាយថា ខ្ញុំមើលសៀវភៅបានចំនេះដឹងខ្លះ ខ្ញុំរៀនពីសាលាបានចំនេះដឹងខ្លះ តែចំនេះដឹងធំបំផុតបានមកពីអង្គុយគិត ហើយនិងធ្វើនៅលើទីលានផ្ទាល់ គឺចំនេះដឹងជាបទពិសោធន៍ផ្ទាល់  ។

36. មានតែជីវិតដែលយកមកប្រឈមជាមួយនឹងឧបសគ្គគ្រប់បែបយ៉ាងដើម្បីបំរើមនោសញ្ចេតនារបស់ខ្លួនចំពោះមនុស្សលោកនឹងដើម្បីបំរើឧត្តមគតិគឺការពារភាពត្រឹមត្រូវអោយមនុស្សទេ ដែលជាជីវិតមានឱកាសយ៉ាងពេញទំហឹងក្នុងការក្រេបរស់ជាតិនៃជីវិត។
37.  ចំនេះដឹងទី១ក្នុងជីវិតរបស់មនុស្ស គឺដឹងថាពិភពលោកកំពុងតែដេក។

38.  របស់មួយដែលមានតម្លៃ វាមានតម្លៃស្រេចស្រាប់ខ្លួនវា វាមិនព្រោះតែអ្នកដទៃឲ្យតម្លៃទេ អ្នកដទៃឲ្យតម្លៃគឺត្រូវឲ្យតម្លៃស្មើរបស់ហ្នឹងវាមានតម្លៃប៉ុណ្ណា ប៉ុន្តែបើរបស់ហ្នឹងគ្មានតម្លៃរួចហើយយើងទៅឲ្យវាមានតម្លៃ វាគ្មានអ្វីក្រៅពីបន្ថោកខ្លួនឯង។ ចាក់ផ្សាយថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤

39.  វាឥតសំខាន់ ត្រង់គេយល់ពីយើងឬអត់ ប៉ុន្តែវាសំខាន់ខ្លាំងណាស់តើយើងយល់ពីខ្លួនយើងដែរឬទេ?

40. ការលើកទឹកចិត្តខុសការពិត គឺជាការអោយរបស់ក្លែងក្លាយទៅមនុស្សម្នាក់។ (ចាក់ផ្សាយថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៤)

41. ការចេញទៅឃោសនានយោបាយ មិនមែនចេញទៅរកសន្លឹកឆ្នោតទេ ប៉ុន្តែចេញទៅរកការគាំទ្រគំនិត។

42. ខ្ញុំថាពេលវេលាខ្លីពេក ខ្ញុំមិនអាចប្រាប់អ្នកល្ងិតល្អន់បាន ប៉ុន្តែខ្ញុំអាចប្រាប់អ្នកបានយ៉ាងខ្លីថា ខ្ញុំមានបេះដូងមួយដែលគូរប្រកួតគ្រប់គ្នាអត់មាន។

43. ក្នុងសង្គមមួយ គ្រាន់តែកើតជំងឺគិតប្រយោជន៍ផ្ទាល់ខ្លួនតែម្យ៉ាង វាគ្រប់គ្រានធ្វើអោយសង្គមហ្នឹងរលំរលាយបានហើយ។

44.  គ្មានការត្រូវរ៉ូវណាដែលមិនផ្តើមចេញពីជំលោះដោយសុចរិតភាពទេ៕

45. ការយល់ពីច្បាប់ធម្មជាតិ ការយល់ពីបុព្វហេតុនៃជីវិត និងការយល់អំពីធាតុផ្សំនាំ
អោយកើតជីវិត ជាដើមហេតុនៃសេចក្តីល្អប្រកបដោយភាពភ្លឺស្វាងទាំងឡាយ៕

46.  ភាពល្ងិតល្ងង់របស់ប្រជាពលរដ្ឋ ជាឋានសួគ៌ ឋានសុខរបស់អ្នកបោក។

47. មនុស្សដែលទៅរៀនព្រោះចង់ក្លាយជាអ្នកដឹកនាំ ដែលន័យនៃពាក្យដឹកនាំគឺវាអស្ចារ្យសំរាប់ខ្លួនគេ ជាមោទនភាពដែលបានក្លាយជាអ្នកដឹកនាំគេ សុទ្ធតែជាអារម្មណ៍ដើម្បីអញ។ នោះគឺជាការជំរុញអោយមនុស្សប្រជែងជាន់លើគ្នា។ បើមនុស្សទាំអស់សុទ្ធតែមានអារម្មណ៍បែបនេះ តើអ្នកណាខ្លះនឹងក្លាយទៅជាអ្នកនៅក្រោមបង្គាប់គេ? ហើយវាមានមនុស្សប៉ុន្មាននាក់ទៅដែលនឹងសំរេចនូវបំណងក្លាយទៅជាអ្នកត្រួតត្រាគេ? បើមនុស្សទាំងអស់សុទ្ធតែចង់ក្លាយទៅជាអ្នកត្រួតត្រាគេទាំងអស់គ្នា តើនឹងមានមនុស្សឯណាអោយគេត្រួតត្រាទៅ?សុទ្ធតែគំនិតឆ្កួតលីលាបង្កើតនូវជំលោះប្រជែងគ្នា បង្កើតអោយមនុស្សមានល្បិចអាក្រក់លើគ្នា វាជាល្បែងឆ្កួតរបស់មនុស្សពេញដោយភាពល្ងង់ខ្លៅ និងពេញទៅដោយចិត្តពិសពុល វាមិនមែនជាដំណើរនៃការសាងនូវចិត្តចែករំលែក ចិត្តសណ្តោសមេត្តា ចិត្តសង្គ្រោះ ចិត្តលះបង់ដើម្បីសេចក្តីសុខរបស់មនុស្សលោកដែលជាផ្លូវនៃការកសាងសន្តិភាពអោយពិភពលោកនោះទេ៕

48.  នយោបាយមិនមែនជាមុខរបររកស៊ីទេ ប៉ុន្តែជាកិច្ចការរបស់ជនសប្បុរសធ្វើដើម្បីជួយមនុស្ស។

49. បើការធ្វើនយោបាយ នាំសំណាងដល់អ្នកនយោបាយ នោះគឺជាការកំពុងនាំរឿងអភព្វ មកអោយពលរដ្ឋម្ចាស់ប្រទេសហើយ៕

50. មនុស្សល្អពួកគេនៅជាមួយគ្នាព្រោះមានមនោសញ្ចេតនាជាចំណងមិត្តភាព ប៉ុន្តែមនុស្សអាក្រក់ពួកគេនៅជុំគ្នាព្រោះមានប្រយោជន៍រៀងៗខ្លួនជាចំណង៕10 June •  2014

51. មនុស្ស ដែលមិនដែលដឹងគុណពីណាទាំងអស់ គឺជាមនុស្សឥតកំណើត។ (ចាក់ផ្សាយថ្ងៃទី ៧ មិថុនា ឆ្នាំ២០១៤)

52.  ចឹងបានខ្ញុំប្រាប់ប្អូនៗនៅស្នាក់ការ ខ្ញុំថា អញសិក្សាពីប្រជាពលរដ្ឋខ្មែរកាន់តែយូ ដើរលេងជាមួយប្រជាពលរដ្ឋខ្មែរកាន់តែយូ ប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋខ្មែរកាន់តែយូ ធ្វើនយោបាយជាមួយប្រជាពលរដ្ឋខ្មែរកាន់តែយូ អញកាន់តែស្រឡាញ់ឆ្កែរបស់អញ។ (ចាក់ផ្សាយថ្ងៃទី ៥ មិថុនា ឆ្នាំ២០១៤)

53. “គ្មានកន្លែងណាក្នុងលោកនេះមានភាពកក់ក្តៅជាងមាតុភូមិរបស់យើងទេ” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ២៧ ឧសភា ឆ្នាំ២០១៤)

54. “ក្នុងនាមជាអ្នកចង់ដោះស្រាយបញ្ញាធាតុមួយដែលមិនអាចខ្វះបានគឺការទទួលយកស្ថានភាពជាកស្តែងដែលបញ្ញានោះកំពុងប្រព្រឹតទៅ” —ខឹម វាសនា (ចាក់ផ្សាយ២៥ ឧសភា ឆ្នាំ២០១៤)

55.    8ចំនុច ជាគន្លឹះ មិនអាចខ្វះបាន ដែលត្រូវសិក្សាឲ្យល្អិតល្អន់ដើម្បីធានាបាននូវការផ្លាស់ប្តូរស្ថានភាពស្រុកទេសមួយ ពីអាក្រក់ទៅល្អ។
1- ត្រូវតែសិក្សាមើលថាតើស្រុកទេសនេះមានបញ្ហាមែនដែរឬទេ?
2-ត្រូវសិក្សាអោយល្អិតល្អន់ រកមើលអោយច្បាស់ថា បញ្ហាដែលកំពុងកើតមាននោះ មានអ្វីជាប្រភព?
3-បើរកឃើញប្រភពនៃបញ្ហាទាំងនោះហើយ ត្រូវបង្កើតជាទស្សនៈក្នុងការលុបបំបាត់ប្រភពដែលនាំអោកើតបញ្ហានោះ។
4-ក្នុងការដោះស្រាយបញ្ហាស្រុកទេសដែលយើងហៅថានយោបាយ វាទាមទាអោយមានឥរិយាបទនយោបាយមួយដែលជាក់លាក់ ប្រាកដប្រជា និងសមស្របនឹងស្ថានភាពជាក់ស្តែងដែលបញ្ហានោះកំពុងស្ថិតនៅ។ ដូច្នេះការសិក្សាអំពីឧបសគ្គដែលអ្នកចូលរួមដោះស្រាយបញ្ហានឹងជួបប្រទះក្នុងពេលពួកគេកំពុងដោះស្រាយបញ្ហា ដើម្បីកំណត់អោយចេញជាឥរិយាបទនយោបាយមួយដែលស្របនឹងស្ថានភាពដែលបញ្ហានោះកំពុងតែស្ថិតនៅគឺជារឿងដែលមិនអាខ្វះបាន។
5-ការកំនត់អោយចេញនូវ លក្ខណៈសម្បត្តិនៃបុគ្គលដែលត្រូវចូលរួមដោះស្រាយបញ្ហាដែលយើងចង់ដោះស្រាយនោះ ក៏ជាកិច្ចការដែលមិនអាចខ្វះបានដែរ។
6-ត្រូវគិតអោយឃើញថា ទស្សនៈក្នុងការដោះស្រាយបញ្ហា វាគឺជាអ្វីដែលនឹងត្រូវកើតឡើងក្នុងអនាគតកាល ប៉ុន្តែពួកអ្នកចង់ដោះស្រាយបញ្ហាកំពុងតែស្ថិតក្នុងបច្ចុប្បន្នកាល។ ពីបច្ចុប្បន្ន ទៅអនាគតវាជាកំណាត់ផ្លូវមួយ ដែលដាច់ខាតវាត្រូវតែមានចំនុចដែលត្រូវចេញដំណើរ ឬហៅថាចំណុចចាប់ផ្តើម។ ការកំនត់អោយឃើញច្បាស់នូវចំនុចចាប់ផ្តើមគឺជាចំនុចមិនអាចខ្វះបានមួយទៀត។ ដើម្បីកំនត់អោយបាននូវចំនុចចាប់ផ្តើមមួយដ៏ត្រឹមត្រូវ ការសិក្សាពីគោលដៅ ឬទស្សនៈក្នុងការដោះស្រាយបញ្ហាគឺជាកិច្ចការដែលត្រូវតែធ្វើ ត្រូវតែធ្វើអោយស៊ីសង្វាក់គ្នារវាងគោលដៅនិងចំនុចចេញដំណើនេះ។
7-ក្រៅពីមធ្យោបាយជាមនុស្សក្នុងអនុវត្តផែនការ ត្រូវកំនត់មធ្យោបាយជាឧបករណ៍ លុយកាក់។ល។ដែលការអនុវត្តផែនការនោះត្រូវការ។
8-ការប្តេជ្ញាចិត្តយ៉ាងប្តូរផ្តាច់ក្នុងការអនុវត្តន៍ផែនការ។ចំនុចទី8នេះគឺសំដៅដល់សកម្មភាព៕ —ខឹម វាសនា  (Facebook June 03, 2014)

56. យើងត្រូវសួរខ្លួនឯងថាហេតុអ្វីយើងគ្រប់គ្នាមានទំនោស្រឡាញ់ឳពុកម្តាយបងប្អូនបង្កើតក្រុមគ្រួសារយើងជាងអ្នកដទៃ? តើព្រោះតែគាត់ជាឳពុកម្តាយឬបងប្អូនបង្កើតឬក្រុមគ្រួសារយើងឬយ៉ាងណា? គឹមិនមែនព្រោះតែពួកគាត់ជាឳពុកម្តាយបងប្អូនក្រុមគ្រួសារយើងនោះទេ តែគឺព្រោះតែយើងបានចំណាយពេលយ៉ាងច្រើនជាងអ្នកណាទាំងអស់ក្នុងជីវិតយើង ដើម្បីរួមសុខរួមទុក្ខជាមួយគ្នា ។ចុះបើជាការចៃដន្យណាមួយ យើងមានឱកាសរួមសុខរួមទុក្ខជាមួយអ្នកដទៃច្រើនជាងក្រួមក្រួសារបង្កើតខ្លួនឯងទៅ រហូតកើតមនោសញ្ចេតនាលើសទាំងឳពុកម្តាយបងប្អូនបង្កើតខ្លួនឯងទៅទៀត តើទស្សនៈនេះត្រឹមត្រូវឬទេ។ បើអ្នកចង់បានបងប្អូនបង្កើតក្រៅផ្ទៃមាតារួម អ្នកសាកល្បងសំលឹងរកមនុស្សដែលអ្នកយល់ថាអ្នកចង់ក្លាយជាបងប្អូនបង្កើតក្រៅផ្ទៃនោះ ហើយអ្នករកឱកាសនៅជិតគ្នារួមរស់ដូចបងដូចប្អូនក្រុមគ្រួសារយើង ហើយបងប្អូនតាំងចិត្តធ្វើល្អនឹងគេមុនទុកគេដូចជាបងប្អូនបង្កើត មិនខ្វល់ចាំមើលបំណាំថាគេល្អនឹងយើងវិញឬអត់ ល្អហើយល្អទៀតៗ ខ្ញុំធានាថាយាងច្រើនអ្នកធ្វើបែបនេះចំពោះមនុស្សប្រហែលដប់នាក់ឡើងទៅអ្ននឹងបានជួបបងប្អូនបង្កើតក្រៅផ្ទៃមាតាម្នាក់ជាមិនខាន។

57. ខ្ញុំថាអ្នកបោះឆ្នោតអោយ cnrp មានតែពីរពួកទេគឺប្រភេទមនុស្សល្ងង់ និងមនុស្សខូច។ ម្នាក់ដែលសរសេ English បានយ៉ាងល្អនេះគាត់នៅក្នុងប្រភេទមនុស្សល្ងង់។ ខ្ញុំដឹងថាគាត់ទទួលយកមិនបានទេព្រោះគាត់អាចនឹងមានសញ្ញាប័ត្របច្ចេកទេខ្ពស់ ល្ងង់ខ្លាំងបំផុតហើយមិនងាយនឹងគាស់អោយងើបមុខរួចនោះគឺការយល់ច្រឡំថាមានសញ្ញប័ត្របច្ចេកទេសខ្ពស់ គឺជាមនុស្សមានមូលដ្ឋានវិភាគបែបទស្សនៈវិជ្ជាខ្ពស់ហើយ គំនិតគាត់ត្រង់ចំនុចនេះជាឧបសគ្គធំណាស់សំរាគាត់ប់ការបែរមករកការយល់ត្រូវ។ ខ្ញុំហ៊ាននិយាយថាមនុស្សម្នាក់នេះជាមនុស្សងងិតបំផុតដែលក្នុងមួយជីវិតមិនអាចមានឱកាសរកផ្លូវត្រូវឃើញទាល់តែសោះ។ មោទនភាពដែលកើតមកពីសញ្ញាប័ត្រធំជាឧបសគ្គ។ គេស្មានថាគេមានសញ្ញាប័ត្រធំជាមនុស្សមានជីវិតប្រកបដោយជោគជ័យហើយហ្នឹងហ្អា ហាហាហា តើមានមនុស្សណាអាចនឹងដើរទៅដល់គោលដៅបាននៅពេលគេមិនស្គាល់ថាអ្វីជាគោលដៅផងនោះ?តើអ្នកអាចនឹងមានជោគជ័យក្នុងជីវិតរបៀបណាកើតនៅពេលដែលអ្នកមិនទាន់បានរកឃើញគោលដៅត្រឹមត្រូវនៃជីវិត ថាតើជីវិតត្រូវបូជាដើម្បីគោលដៅអ្វីផងនោះ? បទវិភាគតាមរយៈcomment របស់គេនេះមានចន្លោះប្រហោងធំៗណាស់ មិនមែនមិនគ្រប់ជ្រុងជ្រោយទេ តែជាការយល់ខុសតែម្តង។ តែការយល់ខុសរបស់មនុស្សមិនជាបញ្ហាទេបើសិនជាអ្នកមានប្រហោងអាចយកគំនិតនោះទៅគិតឡើងវិញ ប៉ុន្តែបញ្ហាដែលជាបញ្ហាពិតរបស់មនុស្សប្រភេទនេះ គឺនៅត្រង់សញ្ញាប័ត្រធំ ច្រឡំស្មានថាសញ្ញប័ត្របច្ចេកទេសធំជួយគេអោយមាន មូលដ្ឋានវិភាគបែបទស្សនៈវិជ្ជាខ្ពស់ជាងមនុស្សដែលមានសញ្ញាប័ត្របច្ចេកទេសតូចឬអ្នកអត់សញ្ញាប័ត្រអីសោះនេះតែម្តង។ មនុស្សប្រភេទនេះមានៈណាស់ ជាកំពូលនៃមនុស្សល្ងង់។ ខ្ញុំមិនទាន់បានវែកញែកអោយហេតុផលចំពោះការសន្និដ្ឋានរបស់ខ្ញុំដែលថា ការវិភាគរបស់មនុស្សម្នាក់នេះជាការវិភាគខុស មានចន្លោះប្រហោងធំណាស់នៅឡើយទេ ខ្ញុំចង់ទុកអោយអ្នកអានជាពិសេស LDP supporter សាល្បងរកមើលប្រហោងនៃការយល់របស់បុគ្គលដែលបានធ្វើការវិភាគលើចរិតលក្ខណៈនៃ LDP យើងនេះ៕ ១២ ០៨ ២០១៤

58. អ្នកប្រាជ្ញអាចរៀនបានយ៉ាងច្រើន ពីសំនួរ ពីរបៀបនិយាយ ពីការងារ ពីការប្រតិកម្ម ពីសកម្មភាពដ៏ឆ្កួតលីលាសព្វយ៉ាង របស់មនុស្សល្ងង់ ប៉ុន្តែមនុស្សល្ងង់វិញ មិនអាចរៀនបានបន្តិចណាសោះ ពីការងារល្អជាគំរូឬ ពីការបរិយាយពន្យល់ប្រកបដោយហេតុផលយ៉ាងលំអិតរបស់អ្នកប្រាជ្ញ។ ល្ងង់ខ្លាំងបំផុតនោះគឺច្រលំស្មានតែខ្លួនចេះ ហើយវារិតតែផុងជ្រៅទៅៗ អាចនឹងគ្មានថ្ងៃងើបរួចចេញពីភាពល្ងង់បាននោះគឺមនុស្សដ៏ល្ងង់នោះហ៊ុំព័ទ្ធជុំវិញដោយពាក្យសរសើ៕១២០៨២០១៤

59.  បាតុកម្មហឹង្សាកាលពីថ្ងៃទី 15 ខែកក្កដា ឆ្នាំ2014 បានបង្ករបួសស្នាម ទាំងធ្ងន់ទាំងស្រាល ចំនួន28 នាក់។ អំពើហឹង្សានេះដាច់ខាតត្រូវតែមានអ្នកទទួលខុសត្រូវចំពោះទង្វើហឹង្សារបស់ពួកគេ យ៉ាងហោចណាស់ក៏ចំពោះអ្នកដៃដល់ដែលបានបង្ករបួសស្នាមទាំងនោះដែរ។ ចុះបើចាប់ឃុំអ្នកណាក៏មិនបាន ចេះតែសុំដោះលែងតាមការចរចានយោបាយ ចុះអ្នកណាជាអ្នកទទួលខុសត្រូវចំពោះទង្វើហឹង្សាទាំងនោះ? Cnrp អាចអំពាវនាវអោយចាប់អោយចំអ្នកដៃដល់ដែលបានបង្កអំពើទាំងនោះ មិនត្រូវចេះតែចោទប្រកាន់គ្មានភស្តុតាងបញ្ជាក់ថាអ្នកណាជាជនដៃដល់ពិតប្រាកដនោះទេ។ ប៉ុន្តែcnrp មិនអាចទាមទារបញ្ចប់ការស៊ើបអង្កេតរកមុខជនដៃដល់ឬអ្នកទទួលខុសត្រូវចំពោះអំពើល្មើសច្បាប់នោះបានទេ វាជារឿងអយុត្តិធម៌ចំពោះអ្នករងគ្រោះណាស់។ ម្យ៉ាងទៀត cnrp ក៏អាចទាមទារអោយមានកាស៊ើបអង្កេតចំពោះអំពើ ហឹង្សាផ្សេងៗទៀតដែលប្រព្រិត្តដោយអាជ្ញាធរ មកលើពលរដ្ឋ និងសកម្មជនឬបាតុករក្នុងពេលកន្លងមកដែរ។ 14.08.2014
ដោយស្រង់ចេញពីសុន្ទរកថា ខឹម វាសនា នៅថ្ងៃទី ០៣,០៧,២០១៤

60.  មនុស្សស្មោះត្រង់ មិនមែនមិនចេះកុហកនោះទេ។គេកុហកព្រោះមានហេតុផល៤យ៉ាង​​៖ ១,   កុហកមិនប៉ះពាល់ប្រយោជន៍អ្នកដទៃ ២,​   កុហកដើម្បីប្រយោជន៍អ្នកដទៃ៣,   កុហកមិនមែនដើម្បីការពារកំហុសខ្លួន  ៤,   កុហកដើម្បីបំផ្លាញពួកអាមនុស្សខូច។

61. ដើម្បីដឹងថាយើងមានបុព្វហេតុនៃជីវិត តើយើងហ៊ានលះបង់ជីវិតដើម្បីបុព្វហេតុនោះទេ?

62. ពាក្យពិតទាំងអស់សុទ្ធតែមានហេតុផលឡូស៊ិករបស់វា តែហេតុផលឡូស៊ិក មិនមែនសុទ្ធការពិតនោះទេ។
63.             ការធ្វើនយោបាយកេងចំណេញដូច គិឹម សុខា និង សម រង្សី។ ប្រសិនបើប្រជាជនខ្មែរនៅតែគាំទ្រទៀត សុ្រុកខ្មែរអត់បានសុខទេ។

64.             សារជាតិរបស់មនុស្សផ្ដាច់ការចូលចិត្តគ្រប់គ្រងអ្នកដទៃណាស់។

65.             លក្ខណៈមនុស្សល្អ, ពេលនិយាយស្ទង់ទៅរកការពិតនៅក្នុងចិត្ត។ លក្ខណៈមនុស្សខូច ពេលនិយាយគិតទៅរកការកេងចំណេញ។

66.             ការលះបង់, ការអនុគ្រោះដោយមិនគិតពីតម្លៃរបស់មនុស្ស គ្រាន់តែបង្ហាញពីភាពល្លង់ខ្លៅរបស់អ្នកតែប៉ុណ្ណោះ។

67.             អ្នកស្ដាប់ទៅ វាមិនចំណេញដល់ខ្ញុំទេ។ វាជាការចំណេញដល់អ្នក។ ខ្ញុំឲ្យអ្នករួច កិច្ចការរបស់ខ្ញុំចប់ហើយ។

68.  វត្តជាកន្លែងរៀនមេរៀនព្រះពុទ្ធ ដើម្បីយកមកធ្វើសេចក្ដីល្អនៅឯផ្ទះ។

69.   ការពន្យល់ឲ្យប្រជាពលរដ្ឋ តើវាខាតអ្វី? តែថែមទាំងចំណេញគ្រប់ស្ថានការណ៍ទាំងអស់។

70. ខ្ញុំមើលមិនឃើញគណបក្សសង្គ្រោះជាតិមានពន្លឺអីបន្ដិចសោះ ព្រោះហេតុអ្វី? ទី១ វាមិនឈ្នះ ទី២បើឈ្នះក៏គេមិនឲ្យ ទី៣ បើគេឲ្យក៏គ្មានសមត្ថភាពដឹកនាំប្រទេសដែរ ព្រោះគ្មានធនធានមនុស្សល្អគ្រប់គ្រាន់។

71. នយោបាយបង្កើតកូនឲ្យបានច្រើនដើម្បីទប់ទាល់ជាមួួយគេ គឺជានយោបាយឆ្កូតលីលា។ តែនយោបាយត្រឹមត្រូវគឺកសាងពលរដ្ឋឲ្យខ្លាំងដើម្បីទប់ទាល់ជាមួយគេ។

72.  បើយើងមិនស្មោះត្រង់ដាច់ខាត យើងមិនអាចរកមនុស្សស្មោះត្រង់បានឡើយ។ តែបើយើងស្មោះត្រង់ យើងក៏មិនប្រាកដថាអាចរកមនុស្សស្មោះត្រង់បាន ឬក៏អត់ដែរ។

73.  បើយើងគ្មានសេចក្ដីស្មោះត្រង់ទេ យើងពិតជាមិនអាចរកមនុស្សស្មោះត្រង់បានទេ។ តែបើរកបាន មានតែឆ្កែ ព្រោះយើងមិនស្មោះត្រង់ជាមួយឆ្កែ ក៏ឆ្កែស្មោះត្រង់ជាមួយយើងដែរ។

74. បេះដូងកាន់តែទូឡាយ វាជាសម្រស់របស់អ្នក។

75.  មនុស្សអញ្ញធំ អ្នកដទៃស្ដើង។ មនុស្សអញ្ញស្ដើង អ្នកដទៃធំ។

76.  អ្វីទៅជាការបៀតបៀន? មនុស្សខ្មែរយើងច្រើនណាស់និយាយថា ក្នុងនាម យើងជាមនុស្សល្អមិនត្រូវបៀតបៀនអ្នកដទៃទេ មនុស្សដែលបៀតបៀនអ្នក ដទៃជាមនុស្សមិនល្អទេ។តើទស្សន:នេះត្រឹមត្រូវឬទេ?ដើម្បីធ្វើការវិនិច្ឆ័យថាត្រឹមត្រូវឬមិនត្រឹមត្រូវនោះយើងត្រូវយល់ជាមុនថាអ្វីទៅជាការបៀតបៀនសិន។ ការបៀតបៀនគឺការរំខានរុកគួនដល់អ្នកដទៃដែលជាមនុស្សល្អតាមកាយ វាចា និងចិត្ត។ មនុស្សណាដែលប្រើអំពើបែបនេះចំពោះមនុស្សល្អ ជនប្រភេទនោះគឺជាមនុស្សអាក្រក់ សមនឹងទស្សន:ខាងលើដែលនិយាយថាបើយើងជាមនុស្សល្អយើងមិនត្រូវបៀតបៀនអ្នកដទៃទេ អ្នកដទៃក្នុងន័យនេះគឺសំដៅទៅរកមនុស្សល្អ។ចុះការរុកគួនរំខាន ធ្វើទុកបុកម្មេញរបស់មនុស្សល្អចំពោះមនុស្សអាក្រក់វិញចាត់ទុកជាការបៀតបៀនដែរឬទេ។ កាលណាមនុស្សល្អធ្វើទុក្ខបុកម្មេញ មនុស្សអាក្រក់កុំអោយវាមានលទ្ធភាពប្រព្រិត្តិអំពើអាក្រក់នោះមិនមែនជាការបៀតបៀនទេ។ គ្រប់ទង្វើដើម្បីបន្ទុចបង្អាក់ឬកំចាត់អំពើអាក្រក់កុំអោយរីករាលដាលបាន មិនត្រឹមតែមិនមែនជាអំពើអាក្រក់ឬមិនមែនជាការបៀតបៀន នោះទេ តែគឺជាទង្វើល្អ ដែលគ្រប់មនុស្សបើមិនបានធ្វើអំពើបែបនេះទេគឺមិនអាចចាត់ទុកជាមនុស្សល្អឡើយ៕

77. មនុស្សច្រើនណាស់ដែលយល់ថាជំនួញគឺជាល្បែង។ តែសំរាប់ខ្ញុំជំនួញគឺជាមិត្តភាពដ៏ស្មោះត្រង់មួយ។បើអ្នកយល់ថាជំនួញជាល្បែង ច្បាស់ណាស់ចុងក្រោយនៃល្បែងគឺត្រូវតែមានអ្នកយំនិងមានអ្នកសើច អ្នកចាញ់នឹងយំអ្នកឈ្នះនឹងសើច ក្នុងរឿងនេះគូភាគីគឺត្រូវតែប្រើល្បិចដើម្បីផ្តួលគូប្រកួត។តែបើអ្នកចាត់ទុកជំនួញជាមិត្តភាពដ៏ស្មោះត្រង់មួយ នោះអ្នកនឹងមានអារម្មណ៍ចែករំលែក រាល់ការគិតគូលេខ ចិត្ត អ្នកតែងតែរាប់បញ្ចូលមិត្តរបស់អ្នកនៅក្នុងការគិតគូនោះ ហើយការគណនាដោយមនោសញ្ចេតនាមិត្តភាពនោះទៀតសោតនឹងចេញជាការចែករំលែកដែលមានលក្ខណ:សមគួរដែលមនុស្សល្អគ្រប់គ្នានឹងទទួលយក បាន។តែអ្នកក៏ត្រូវតែគិតអោយឃើញដែរថាជំនួញជាមិត្តភាពអាចដំណើរការទៅបានលុះត្រាតែគូភាគី ជំនួញទាំងអស់មានអារម្មណ៍ដូចគ្នាទាំងអស់ថាជំនួយគឺជាមិត្តភាដ៏ស្មោះត្រង់មួយដូចៗគ្នា។ចំពោះការយល់ថាជំនួញជាល្បែងវិញ អោយតែមានភាគីណាមួយយល់បែបនេះ ហើយបើភាគីដទៃទៀតនៅតែធ្វើជំនួញជាមួយគ្នាតទៅទៀត នោះចុងក្រោយបំផុតគ្រប់គូភាគីទោះជាជនស្មោះត្រង់យ៉ាងណាក៏ដោយ នឹងក្លាយទៅជាដៃគូល្បែងដោយចៀសមិនផុត។ មានន័យថាក្នុងទស្សន:ដែលចាត់ទុកជំនួញជាល្បែង អោយតែមានភាគីណាមួយចាត់ទុកថាជំនួយជាល្បែង គេអាចធ្វើអោយគ្រប់ភាគីជំនួយទាំងអស់ចូលរួមលេងល្បែងជាមួយគេដោយស្វ័យប្រវត្តិ តែចំពោះទស្សន:ដែលចាត់ទុកថាជំនួញជាមិត្តភាពដ៏ស្មោះត្រង់មួយនោះ អត់មានភាគីណាតែម្នាក់ឯងមាន កំលាំងអូសទាញអោយគ្រប់ភាគីជំនួញមកគិតឬមកចាត់ទុកជំនួញជាមិត្តភាពដ៏ស្មោះត្រង់ដូចអ្នកដោយស្វ័យប្រវត្តិដូចការប្រកាន់ថាជំនួញជាល្បែងនោះទេ លុះត្រាតែគ្រប់ភាគីជំនួញស្ម័គ្រចិត្តចាត់ទុកជំនួយជាមិត្តភាពដ៏ស្មោះត្រង់ដោយខ្លួនឯង៕

78. តើយើងនឹងរស់នៅយ៉ាងម៉េចទៅកើតនៅក្នុងសង្គមដ៏អយុត្តិធម៌នេះ? អាសូរឈាមរាស្រ្តដែលត្រូវអ្នកមានលុយមានអំណាចមានខ្នងមានប្រាជ្ញា ជិះជាន់សង្កត់សង្កិនបោកប្រាស់បឺតជញ្ជក់គ្រប់រូបភាព។ ខ្ញុំពិតជាឈឺចាប់ខ្លាំងហួសនឹងអធិប្បាយអោយអស់ណាស់ពេលបើកភ្នែកឡើងឃើញសង្គមដ៏ថោកទាបបែប នេះ។ ឱខ្មែរអើយតើនៅទាក់ទើសត្រង់ណាទៀតដែលអ្នកមិនព្រមងើបឡើងដើម្បីបោសសំអាតកំចាត់អំពើអាក្រក់ជួរជាតិនេះចេញពីសង្គមរបស់យើង។ បើខ្ញុំមិនធ្វើក៏គង់តែខ្ញុំត្រូវស្លាប់ដោយសារទ្រាំឈរមើលសង្គមតិរិឆ្ឆាន នេះមិនបានដែរ។ ខ្ញុំហៅខ្មែរអោយងើបឡើងមិនបានពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្ញុំចង់តែទៅស្លាប់ចោលឆ្អឹងនៅស្រុកគេ ឬទៅពួកសំងំរស់ក្នុងសភាព ស្ងប់ស្ងាត់ ជាមួយនឹងរបរកសិកម្មនៅតាមជនបទទេ។តែមនសិកាជាមនុស្សរំលឹកខ្ញុំថាខ្ញុំមានការទទួលខុសត្រូវធំធេងណាស់ចំពោះប្រទេសមួយនេះ។ ខ្ញុំមិនអាចធ្វើតាមអារម្មណ៍ធុញថប់ដោយទំលាក់ចោលការទទួលខុសត្រូវ ចំពោះជាតិសាសន៍នេះចោលបានទេ។ធុញនឹងពិភពលោកដ៏អាប់អួរនេះណាស់ ធ្លាប់បានស្រម៉ៃថាបើពិភពលោកនេះដេកលក់ជារៀងរហូតមិនដឹងជាល្អយ៉ាងណាទេ៕
79. មិនសំខាន់ថាការងារនោះលំបាកឬស្រណុកឡើយ សំខាន់គឺនៅត្រង់អ្នកចូលចិត្តការងារនោះឬអត់។ កាលណាអ្នកចូលចិត្តឬមានជំនក់ចិត្តនឹងការងារណាមួយហើយ អ្នកនឹងទៅដល់ចំណុចប្រសិទ្ធិភាពកំពូលនៃការងារនោះ ហើយវាជាភព្វសំណាងមួយដ៏ធំនៃជីវិតមនុស្ស ដែលក្នុងជីវិតអ្នកៗមានការងារ មួយដែលអ្នកចូលចិត្ត ហើយវារិតតែគួរអោយសប្បាយរីករាយថែមទៀត បើការ ងារដែលអ្នកមានជំនក់ចិត្តនោះ មនសិកាជាមនុស្សប្រាប់ថាវាគឺជាការងារឧត្តមគតិទៀតផងនោះ។ ធ្វើការងារដែលខ្លួនមិនចូលចិត្តជាទណ្ឌកម្មមួយរបស់ជីវិត៕

80. ពេលមានអ្នកណាម្នាក់ថាអ្វីមួយអោយយើង ហើយយើងច្បាស់ក្នុងខ្លួនយើងណាស់ថា ការចោទប្រកាន់នោះមិនត្រឹមត្រូវទេ គឹយើងមិនមែនជាមនុស្សដូចគេចោទ ឬបានធ្វើរឿង ដូចគេចោទប្រកាន់នោះទេ។ ក្នុងករណីនេះ រឿងអ្នកត្រូវធ្វើជាបថម គឺត្រូវសង្កេតមើលអោយច្បាស់ ថាតើអ្នកចោទប្រកាន់យើងនោះ មានបំណងបង្កាច់បង្ខូចយើង ឬគេមានការភាន់ច្រឡំលើយើងមែន? បើយើងច្បាស់ថាគេមានបំណងកាច់មួលយើងហើយ ត្រូវច្បាស់ក្នុងចិត្តថា នេះគឺជាមនុស្សអាក្រក់ បើជាមនុស្សអាក្រក់ហើយ ត្រូវប្រើទ្រឹស្តីថា គ្មានហេតុផលសមរម្យណាដែលយើងត្រូវ និយាយរកខុសរកត្រូវ ជាមួយមនុស្សដែលវិប្បដិសារីមិនមែនជាទណ្ឌកម្មរបស់វាទេ ហើយក៏គ្មានហេតុផលសមរម្យណា ដែលយើងត្រូវយកចិត្តទុកដាក់ចំពោះ ការរិះគន់ឬការសន្យារបស់មនុស្សប្រភេទនេះដែរ។ ប៉ុន្តែបើអ្នកសង្កេតឃើញថាអ្នកដែលចោទប្រកាន់អ្នក ជាមនុស្សល្អទេ ដូច្នេះមានតែគេនោះយល់ច្រឡំពីអ្នក។ ដើម្បីដោះស្រាយភាពភាន់ច្រឡំរបស់គេចំពោះអ្នកៗ មានរបៀបពីរយ៉ាងដែលអ្នកអាចធ្វើ។ ទីមួយអ្នកត្រូវនិយាយពន្យល់តាមសំរួល ថាអ្វីដែលគេចោទមកលើអ្នកនោះគឺមិនដូចគេគិតឬគេបានដឹង បានឃើញនោះទេ ដោយភ្ជាប់ជាមួយហេតុផលច្បាស់លាស់តាមប្រាជ្ញាដែលអ្នកអាចធ្វើបាន។ ទីពីរ បើអ្នកអស់សមត្ថភាពនឹងពន្យល់គេអោយយល់ពីខ្លួនហើយ អ្នកមានវិធីមួយទៀត គឺធ្វើសកម្មភាពក្រោយពីគេបានចោទប្រកាន់នោះមក ដោយធ្វើអោយឃ្លាតឆ្ងាយពីការចោទប្រកាន់របស់គេនោះ សកម្មភាពរបស់អ្នកដូច្នេះគឺដើម្បីបញ្ជាក់ថា អ្វីដែលគេបានដឹង បានឮ ឬបានយល់កន្លងមកនោះ គឺមិនមែនជាយើងទេ។ យើងគឺមនុស្សម្នាក់ផ្សេង ដែលគេចោទនោះគឺម្នាក់ផ្សេងដែលមិនមែនជាយើងទេ។ បើអ្នកយល់ថាគេចោទប្រកាន់អ្នក ជារឿងខុសហើយ នោះគឺជាកំហុសរបស់គេ ដូច្នេះសូមពិនិត្យខ្លួនអោយច្បាស់និងប្រាកដថា ក្នុងរឿងនេះអ្នកមិនបានចូលរួមប្រព្រិត្តកំហុសជាមួយនឹងគេទេ ដូចជាទៅជាកាច់មួលគេវិញ ឬព្យាយាមរកចំនុចខ្សោយរបស់គេដើម្បីវាយបកវិញ ដែលនុស្សធម្មតាទូទៅងាយនឹងធ្លាក់ចូលក្នុងផ្លូវនេះណាស់ វាសុទ្ធតែកំហុសដែលអ្នកត្រូវប្រុងប្រយ័ត្នបំផុតដើម្បីធានាដោយច្បាស់ក្នុងចិត្តមួយរយភាគរយថា គឺអ្នកមិនបានចូលរួមធ្វើកំហុសទេ ក្នុងរឿងការចោទប្រកាន់របស់មនុស្សល្អមកកាន់អ្នកនេះ។ អ្នកអាចធ្វើរឿងនេះបានតែចំពោះមនុស្សអាក្រក់ដែលកាច់មួលអ្នកតែប៉ុណ្ណោះ។ គឺអ្នកនៅតែរក្សាភាពជាអ្នកដដែលតាំងពីដើមរហូតមកដល់ពេលឥឡូវនិងទៅអនាគត យើងគឺនៅតែយើងដដែលឥតមានអ្វីប្រប្រួលទេ បើមានឱកាសអ្នកត្រូវតែបង្កើនភាពល្អរបស់អ្នកចំពោះមនុស្សដែលបានចោទប្រកាន់អ្នកនោះអោយលើសពីមុនឬយ៉ាងហោចណាស់ក៏រក្សាភាពល្អនោះអោយនៅដដែលដែរ ការនេះជាកិច្ចការប្រសើរខ្លាំងណាស់ ដើម្បីប្រែក្លាយសត្រូវអោយមកជាមិត្តឬបំបាត់ការភាន់ច្រលំរបស់អ្នកនោះមកលើអ្នក។ តែត្រូវចាំថារបៀបទីពីរនេះត្រូវស៊ីពេលយូរដើម្បីបញ្ជាក់ការពិត ដូច្នេះកុំមានចិត្តអន្ទះសារក្នុងរឿងនេះ ទុកវាអោយទៅតាមដំណើរចុះ អំពើល្អវាគើមៗ តែគ្រប់កាលវេលាគ្រប់ហេតុគ្រប់ផល រឿងអ្វីដែលវាត្រូវកើត វានឹងកើតឡើងហើយ។ ប្រឹងធ្វើអោយបានត្រឹមត្រូវនិងអស់លទ្ធភាព ហើយទុកអោយធម្មជាតិនេះជាអ្នករៀបចំលទ្ធផលចុះ ចេញជាស្អី ក៏ទទួលយកវាទៅ។ បើអ្នកធ្វើបែបនេះបាន អ្នកត្រូវច្បាស់ថា អ្នកជាមនុស្សខ្ពស់ជាងអ្នកចោទប្រកាន់អ្នក ទាំងការយល់ដឹងទាំងគុណធម៌។ ប៉ុន្តែជួនកាលផ្លូវទាំងពីរនៅតែមិនអាចជួយអ្នកចោទប្រកាន់អ្នក អោយយល់ពីអ្នកដដែល ដោយហេតុយ៉ាងច្រើនទៀត មានជាអាទ៍ មនុស្សខ្លះល្ងង់ពេកមិនអាចយល់ការពិតបាន មនុស្សខ្លះទៀតពេលជ្រុលជាចោទយើងហើយ ទៅជាខ្មាស់មិនហ៊ានទទួលយកការពិតថាខ្លួនបានយល់ច្រឡំលើអ្នកទេ។ល។ បើដល់ចំនុចនេះអ្នកត្រូវប្រាប់ខ្លួនឯងថានេះហើយរឿងរ៉ាវរបស់ជីវិត មិនមែនតែយើងម្នាក់ទេដែលបានរងអំពើអយុត្តិធម៌បែបនេះ អ្នកដទៃផ្សេងពីយើង គេក៏ធ្លាប់រងអំពើអយុត្តិធម៌បែបនេះដែរ ជួនកាលខ្លាំងជាងយើងទៅទៀត។ នេះហើយជីវិត។ បើអ្នកចោទប្រកាន់អ្នកខុសនោះគេដឹងខ្លួនថាគេខុស ហើយគេសុំទោសយើង ពាក្យដែលអ្នកគួរនិយាយបំផុតទៅកាន់គេគឺ មានហេតុផលសមរម្យឯណាដែលខ្ញុំគួរប្រកាន់ខឹងនឹងអ្នក បើមនុស្សដែលអ្នកបានចោទប្រកាន់នោះមិនមែនខ្ញុំផង មនុស្សដែលអ្នកចោទប្រកាន់នោះគឺពិតជាគួរអោយស្តីអោយដូចដែលអ្នកបានធ្វើនោះហើយ បើខ្ញុំជាអ្នកវិញ បានជួបរឿងដូចដែលអ្នកជួប បានឃើញរឿងដូចដែលអ្នកបានឃើញ ក៏ខ្ញុំនឹងធ្វើដូចតែអ្នកដែរ ព្រោះមនុស្សដែលអ្នកបានចោទប្រកាន់នោះ វាគួរតែត្រូវធ្វើដូចអ្នកបានធ្វើចំពោះដូច្នោះមែន បើអាចសើចក៏សើចទៅដើម្បីបន្ធូរស្ថានកាណ៍ រួចបន្ថែមថា តែសំណាងណាស់ ដែលអ្នកគួរអោយចោទប្រកាន់នោះមិនមែនជាខ្ញុំហេហេហេ។ តែត្រូវចងចាំថា មួយចប់ដំណើររឿងនេះ មិនមែនជាការសំដែងទេ វាត្រូវតែផុសចេញពីចិត្តស្មោះស គ្មានលាក់គំនួចបន្តិចណាឡើយដែលបញ្ជាក់ថាយើងគឺមនុស្សបែបហ្នឹង ហ្នឹងបានជាយើងពិតប្រាកដ។ នេះហើយជាចិត្តអនុគ្រោះ ដែលគេចាត់ទុកជាសំរស់ពិតប្រាកដរបស់មនុស្ស នោះណា៕

81.  ថ្ងៃអង្គារ ទី06 ខែមករា ឆ្នាំ2015 Tuesday 06 January 2015 យើងទទួលស្គាល់ថាថ្ងៃ៧មករា ជាថ្ងៃដែលធ្វើអោយយើងគេចផុតពីការកាប់សំលាប់របស់ប៉ុលពតមែន ប៉ុន្តែយើងសុំសួរថាតើវាជាបំណងល្អរបស់វៀតណាមមកសង្រ្គោះយើងអោយផុតពីការកាប់សំលាប់របស់ប៉ុលពតឬជាការឆ្លៀតចូលកាន់កាប់ប្រទេសរបស់យើងក្នុងឱកាសដ៏កំរសំរាប់ប្រទេសវៀតណាម? បើព្រោះតែមានបំណងចូលកាន់កាប់ប្រទេសយើង ហើយយើងក៏បានរួចខ្លួនពីការកាប់សំលាប់របស់ប៉ុលពត តើយើងគួរដឹងគុណវៀតណាមដែរឬទេ? នេះយើងមិនទាន់និយាយពី ថាតើ ក្នុងរបបប៉ុលពតនោះ មានល្បិចកលរបស់ប្រទេសជិតខាងមួយនេះដើម្បីធ្វើអោយមានការកាប់សំលាប់នេះដែរឬទេផង។ មនុស្សមានមនសិកាអាចបែងចែកខុសត្រូវបាន តើវាជាគុណយ៉ាងម៉េចទៅកើត បើគេធ្វើព្រោះបំណងអាក្រក់របស់គេមកលើយើង ហើយយើងក៏បានរស់ព្រោះតែបំណងអាក្រក់របស់គេមកលើប្រទេសយើងនោះ។ បើវៀតណាមមិនឆ្លៀតចូលប្រទេសខ្មែរនៅពេលនោះ អង្គការសហប្រជាជាតិនឹងចូលមកជួយខ្មែរយើងហើយ ព្រោះរឿងរបបប៉ុលពតកាប់សំលាប់ជនជាតិខ្មែរនៅពេលនោះបានលេចឮធ្លាយជាអន្តរជាតិហើយ ពេលនោះវៀតណាមនឹងបាត់ឱកាសក្នុងការឆក់យកប្រទេសខ្មែរយើងហើយ ដូច្នេះមិនបង្អង់នាំអោយបាត់ឱកាសមាសនេះវៀតណាមក៏វាយចូលប្រទេសខ្មែរក្នុងរូបភាពជាអ្នករំដោះខ្មែរចេញពីរបបប៉ុលពត។ ភស្តុតាងរាប់មិនអស់ដែលបញ្ជាក់ពីបំណងអាក្រក់របស់ប្រទេសមួយនេះចំពោះពលរដ្ឋខ្មែរយើង ដូចជាវៀតណាមបានដឹកជញ្ជូនយកក្នុងរបៀបជាចោរគឺ ឆ្លៀតពេលខ្មែរកំពុងតែវក់វីនឹងរកក្រុមគ្រួសារក្រោយការបែកបាក់គ្នានោះ ដឹកជញ្ជូនទ្រព្យសម្បត្តិខ្មែរតាមគ្រប់តំបន់ខេត្តក្រុង យកទៅប្រទេសខ្លួនខ្ទេចខ្ទីអស់គ្មានសល់ បន្ទាប់មកកៀងខ្មែរដែលទើបងើបពីស្លាប់ ងើបពីការបាត់បង់គ្រួសារ នៅមានរបួសក្នុងផ្លូវចិត្តយ៉ាងឈឺផ្សានៅឡើយនោះ ទៅកាប់ព្រៃបណ្តាលអោយស្លាប់ពិការរាប់ម៉ឺននាក់ ហើយដឹកជញ្ជូនឈើទាំងនោះទៅប្រទេសខ្លួន ចុងក្រោយបំផុត បើកុំតែចរន្តអន្តរជាតិកៀបសង្កត់រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ម្លេះវៀតណាមនឹងនៅគ្រប់គ្រងខ្មែរយ៉ាងណែនហើយរិតតែណែនរហូតដល់សព្វថ្ងៃនេះ។ ចូលដល់ស្រុកខ្មែរភ្លាមវៀតណាមបានរៀបចំកម្មវិធីសិក្សាតាំងពីថ្នាក់ក្រោម គឺខ្មែរត្រូវតែរៀនភាសាវៀតណាម។ តើនេះជាអ្វី? បើមិនមែនផែនការយកទឹកដីខ្មែរតើជាអ្វីទៅវិញ? នេះគ្រាន់តែជាការរៀបរាប់ត្រួសៗប៉ុណ្ណោះ នៅមានភស្តុតាងរាប់មិនអស់ដែលបង្ហាញថាវៀតណាឈ្លានពាប្រទេសខ្មែរទេនៅថ្ងៃ៧មករាឆ្នាំ១៩៧៩នោះ។ បើវៀតណាមជាអ្នកនិយាយថាថ្ងៃ៧មករាឆ្នាំ១៩៧៩ជាថ្ងៃដែលវៀតណាមរំដោះខ្មែរ នោះវាជាការធម្មតាទេ ប៉ុន្តែយើងពិតជាហួសចិត្តនិងឈឺចាប់ណាស់ដែលពាក្យនេះជ្រុះចេញពីមាត់កូនខ្មែរណាម្នាក់នោះ។ ចាំមើលទាំអស់គ្នាតើសមរង្ស៊ីនិងកឹមសុខាគាត់នឹងមានប្រតិកម្មយ៉ាងដូចម្តេច ក្នុងឱកាសថ្ងៃប្រារព្ធបុណ្យ៧មករាក្នុងឆ្នាំនេះ។ យើងចាំមើលពួកគាត់ទាំងអស់គ្នាចុះ៕

82. បើមានគេសួរអ្នកដោយផ្ចាញ់ផ្ចាលក៏ដោយដោយស្មោះត្រង់ក៏ដោយថា តើអ្នកចូលរួមក្នុងចលនាLDP នេះតើសង្ឃឹមទេថា ពេលLDP ជាប់ឆ្នោតហើយនឹងអនុវត្តគោលនយោបាយដែលLDP បានសន្យាឬធានាថាLDPនឹងមិនធ្វើអ្វីប្រឆាំងនឹងផលប្រយោជន៍របស់ពលរដ្ឋនិងផលប្រយោជន៍ប្រទេសជាតិដែរឬទេ?តើអ្នកគួរឆ្លើយបែបណាចំពោះសំនួរបែបនេះ? បើខ្ញុំនឹងឆ្លើយថា សំរាប់ខ្ញុំៗនឹងមិនធ្វើការជាមួយមនុស្សឬក្រុមមនុស្សដែលខ្ញុំមិនទុកចិត្តទេ បើអ្នកមិនទាន់មានទំនុកចិត្តលើLDPទេ សូមបន្តស្វែងយល់ពីក្រុមនេះតទៅទៀតទៅ បើរកឃើញថាមិនគួរអោយទុកចិត្តទេ កុំចូលរួមនឹងក្រុមនេះអី។ សំរាប់ខ្ញុំៗបានចំណាយពេលគ្រប់គ្រាន់ដើម្បីសិក្សាស្វែងយល់ពីLDP ហើយ ខ្ញុំគ្មានការសង្ស័យអំពីក្រុមនេះទៀតទេ បើមានការសង្ស័យដាច់ខាតខ្ញុំនឹងមិនចូលរួមទេ៕

83.  ដើម្បីបែងចែកអោយជ្រះស្រឡះថាវាជាគុណឬអត់ អ្នកគប្បីយល់អោយត្រឹមត្រូវអំពីអត្ថន័យនៃពាក្យ" គុណ" ជាមុនសិន។ ដែលហៅថាគុណត្រូវបំពេញលក្ខខណ្ឌបីយ៉ាងជាចាំបាច់ដោយខានមិនបាន:
១-ជាអំពើល្អដែលចេញពីចេតនាល្អរបស់បុគ្គលណាម្នាក់ចំពោះបុគ្គលណាម្នាក់ទៀត។
២-អំពើល្អដែលបុគ្គលណាម្នាក់ធ្វើចំពោះបុគ្គលណាម្នាក់ទៀតនោះត្រូវតែធ្វើដោយបានសំរេចផលចប់សព្វគ្រប់។ មានន័យថាមិនមែនមានត្រឹមចេតនា ឬប្រឹងជួយដោយចេតនាផ្តល់អោយបុគ្គលម្នាក់ទៀតដែរ តែការប្រឹងប្រែងនោះមិនបានសំរេចផលឡើយ ក្នុងករណីនេះ មិនចាត់ទុកថាជាគុណទេ។
៣-អំពើដែលបុគ្គលម្នាក់បានធ្វើលើបុគ្គលម្នាក់ទៀតនោះ វាគឺជាសេចក្តីត្រូវការរបស់បុគ្គលដែលអ្នកបានធ្វើសេចក្តីល្អទៅកាន់នោះផង។ មានន័យថាបើអ្នកបានជួយឬអោយរបស់អ្វីមួយដែលដែលសាមីខ្លួនអ្នកទទួលគេមិនត្រូវការរបស់នោះឬការជួយនោះ ក៏មិនចាត់ទុកថាជាគុណដែរ។ លក្ខខណ្ឌទាំងបីនេះខ្វះតែមួយលក្ខខណ្ឌណាក៏មិនចាត់ទុកជាគុណដែរ៕
84. យើងទទួលស្គាល់ថាថ្ងៃ៧មករា ជាថ្ងៃដែលធ្វើអោយយើងគេចផុតពីការកាប់សំលាប់របស់ប៉ុលពតមែន ប៉ុន្តែយើងសុំសួរថាតើវាជាបំណងល្អរបស់វៀតណាមមកសង្រ្គោះយើងអោយផុតពីការកាប់សំលាប់របស់ប៉ុលពតឬជាការឆ្លៀតចូលកាន់កាប់ប្រទេសរបស់យើងក្នុងឱកាសដ៏កំរសំរាប់ប្រទេសវៀតណាម? បើព្រោះតែមានបំណងចូលកាន់កាប់ប្រទេសយើង ហើយយើងក៏បានរួចខ្លួនពីការកាប់សំលាប់របស់ប៉ុលពត តើយើងគួរដឹងគុណវៀតណាមដែរឬទេ? នេះយើងមិនទាន់និយាយពី ថាតើ ក្នុងរបបប៉ុលពតនោះ មានល្បិចកលរបស់ប្រទេសជិតខាងមួយនេះដើម្បីធ្វើអោយមានការកាប់សំលាប់នេះដែរឬទេផង។ មនុស្សមានមនសិកាអាចបែងចែកខុសត្រូវបាន តើវាជាគុណយ៉ាងម៉េចទៅកើត បើគេធ្វើព្រោះបំណងអាក្រក់របស់គេមកលើយើង ហើយយើងក៏បានរស់ព្រោះតែបំណងអាក្រក់របស់គេមកលើប្រទេសយើងនោះ។ បើវៀតណាមមិនឆ្លៀតចូលប្រទេសខ្មែរនៅពេលនោះ អង្គការសហប្រជាជាតិនឹងចូលមកជួយខ្មែរយើងហើយ ព្រោះរឿងរបបប៉ុលពតកាប់សំលាប់ជនជាតិខ្មែរ នៅពេលនោះបានលេចឮធ្លាយជាអន្តរជាតិហើយ ពេលនោះវៀតណាមនឹងបាត់ឱកាសក្នុងការឆក់យកប្រទេសខ្មែរយើងហើយ ដូច្នេះមិនបង្អង់នាំអោយបាត់ឱកាសមាសនេះវៀតណាម ក៏វាយចូលប្រទេសខ្មែរក្នុងរូបភាពជាអ្នករំដោះខ្មែរចេញពីរបបប៉ុលពត។ ភស្តុតាងរាប់មិនអស់ដែលបញ្ជាក់ពីបំណងអាក្រក់របស់ប្រទេសមួយនេះចំពោះពលរដ្ឋខ្មែរយើង ដូចជាវៀតណាមបានដឹកជញ្ជូនយកក្នុងរបៀបជាចោរគឺ ឆ្លៀតពេលខ្មែរកំពុងតែវក់វីនឹងរកក្រុមគ្រួសារក្រោយការបែកបាក់គ្នានោះ ដឹកជញ្ជូនទ្រព្យសម្បត្តិខ្មែរតាមគ្រប់តំបន់ខេត្តក្រុង យកទៅប្រទេសខ្លួនខ្ទេចខ្ទីអស់គ្មានសល់ បន្ទាប់មកកៀងខ្មែរដែលទើបងើបពីស្លាប់ ងើបពីការបាត់បង់គ្រួសារ នៅមានរបួសក្នុងផ្លូវចិត្តយ៉ាងឈឺផ្សានៅឡើយនោះ ទៅកាប់ព្រៃបណ្តាលអោយស្លាប់ពិការរាប់ម៉ឺននាក់ ហើយដឹកជញ្ជូនឈើទាំងនោះទៅប្រទេសខ្លួន ចុងក្រោយបំផុត បើកុំតែចរន្តអន្តរជាតិកៀបសង្កត់រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ម្លេះវៀតណាមនឹងនៅគ្រប់គ្រងខ្មែរយ៉ាងណែនហើយរិតតែណែនរហូតដល់សព្វថ្ងៃនេះ។ ចូលដល់ស្រុកខ្មែរភ្លាមវៀតណាមបានរៀបចំកម្មវិធីសិក្សាតាំងពីថ្នាក់ក្រោម គឺខ្មែរត្រូវតែរៀនភាសាវៀតណាម។ តើនេះជាអ្វី? បើមិនមែនផែនការយកទឹកដីខ្មែរតើជាអ្វីទៅវិញ? នេះគ្រាន់តែជាការរៀបរាប់ត្រួសៗប៉ុណ្ណោះ នៅមានភស្តុតាងរាប់មិនអស់ដែលបង្ហាញថាវៀតណាឈ្លានពាប្រទេសខ្មែរទេនៅថ្ងៃ៧មករាឆ្នាំ១៩៧៩នោះ។ បើវៀតណាមជាអ្នកនិយាយថាថ្ងៃ៧មករាឆ្នាំ១៩៧៩ជាថ្ងៃដែលវៀតណាមរំដោះខ្មែរ នោះវាជាការធម្មតាទេ ប៉ុន្តែយើងពិតជាហួសចិត្តនិងឈឺចាប់ណាស់ដែលពាក្យនេះជ្រុះចេញពីមាត់កូនខ្មែរណាម្នាក់នោះ។ ចាំមើលទាំអស់គ្នាតើសមរង្ស៊ីនិងកឹមសុខាគាត់នឹងមានប្រតិកម្មយ៉ាងដូចម្តេច ក្នុងឱកាសថ្ងៃប្រារព្ធបុណ្យ៧មករាក្នុងឆ្នាំនេះ។ យើងចាំមើលពួកគាត់ទាំងអស់គ្នាចុះ៕


85.   ជីវិតខ្ញុំជាតិនេះ: សំលឹងមើលទឹកមុខ សកម្មភាព អត្តចរិតរបស់រាស្រ្តខ្មែរ ស្ទើរតែរកពាក្យនិយាយទៅកាន់គាត់មិនបាន។ ដើមទ្រូង ខួក្បាល តឹងណែន ឈឺចុកចាប់គ្រប់សរសៃឈាមទាំងអស់។ ហេតុអ្វីពលរដ្ឋនៃប្រទេសនេះអាចរស់នៅជាមួយនឹងសង្គមដ៏ស្មោកគ្រោក សង្គមដ៏អយុត្តិធម៌ សង្គមដ៏លាមក ពេញប្រៀបដោយរឿងរ៉ាវអសីធម៌ អមនុស្សធម៌ ពុករលួយ ជិះជាន់សង្កត់សង្កិន បឺតជញ្ជក់ គាបសង្កត់ សទៅជាខ្មៅ នេះទៅកើត??? ហេតុអ្វី????ហេតុអ្វីក៏ពួកគាត់អាចរស់ក្នុងសង្គមតិរិឆ្ឆាននេះបាន? មានតែអ្នកមិនគិតទេដែលមើលមិនឃើញភាព ខ្មៅក្រខ្វក់នៃសង្គមតិរិឆ្ឆាននេះ។ គ្រប់ផ្នែក គ្រប់វិស័យ គ្រប់សរសៃសសូង ត្រូវមេរោគថោកទាបដ៏សាហាវនេះស៊ីខ្ទិចខ្ទីគ្មានសេសសល់ទេ។ រដ្ឋាភិបាល តុលាការ គណបក្សក្រៅរដ្ឋាភិបាល ស្ថាប័នសាសនា ស្ឋាប័នសង្គមនានា ពលរដ្ឋខ្លួនឯង សុទ្ធតែត្រូវញាំញីដោយសារជំងឺសង្គមមួយនេះ។ ឱខ្មែរខ្ញុំអើយ តើអ្នកណាអាចជួយអ្នកបានក្រៅពីពលរដ្ឋជាជនរងគ្រោះខ្លួនឯងនោះ? ចុះបើអ្នកអាចទ្រាំរស់បានក្នុងសង្គមដ៏ស្មោគគ្រោកនេះទៅហើយ តើមានសល់អ្នកណាទៀតដែលអាចជួយស្តារឡើងវិញនូវសង្គមជាតិ នៃពួកយើងទៅ? នឹកដល់រឿងនេះខ្ញុំពិតជាមានអារម្មណ៍ថាពិភពលោកនេះងងិតខ្លាំងណាស់ ពិភពលោកនេះគ្មានកន្លែងដែលខ្ញុំត្រូវទៅទេ រកនឹកមិនឃើញសោះ នូវកន្លែងណាមួយក្នុងលោកនេះដែលសមរម្យសំរាប់មនុស្សដូចខ្ញុំ។ គិតសារចុះសារឡើង គិតប៉ុន្មានលានដងក៏ដោយ ចំលើយគឺនៅតែដដែល នៅក្នុងមាតុភូមិដ៏អភ័ព្វនេះ ហើយប្រឹងប្រែងធ្វើការងារដែលអ្នកយល់ថាគួរនឹងធ្វើអោយអស់លទ្ធភាពទៅ រួចហើយបិទភ្នែកទទួលយកលទ្ធផលដែលធម្មជាតិនេះរៀបរយអោយខ្លួនអ្នកចុះ។ នេះហើយជាកន្លែង និងជាការងារដែលខ្ញុំត្រូវធ្វើ មុននឹងខ្ញុំបិទភ្នែកលាចាកពិភពលោកដ៏គួរអោយធុនទ្រាន់នេះ៕ 31.01.2015 from fb Veasna Khem