Saturday, December 26, 2015

សិល្ប៍សាស្ត្រ​នៃ​ការរស់នៅ “វិបស្សនា​កម្មដ្ឋាន” The Art of Living: Vipassana Meditation [Eng-Khmer translate]

Goenka



អត្ថបទ​ទាំងនេះ​គឺ​ផ្អែក​លើ​សុន្ទរកថា​របស់​លោក ស.ន. ហ្គោឥនកា នៅ​ក្នុង​ទីក្រុង​ប៊ឺន ប្រទេស​ស្វីស។

មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ខំ​ស្វែងរក​សន្តិភាព និង សុខដុមរមនា ពីព្រោះ​គេ​ចេះ​តែ​ខ្វះ​សេចក្តី​សុខ​នេះ​នៅ​ក្នុង​ជីវភាព​រស់នៅ​សព្វថ្ងៃ។ មាន​ពេល​ខ្លះ គេ​ជួប​ប្រទះ​នឹង​ភាពឣន្ទះ​ឣន្ទែង សេចក្តី​ក្តៅ​ក្រហាយ ភាពមិន​ស្រុះស្រួល​គ្នា។ ហើយ​កាលណា​គេ​រង​ទុក្ខ គេ​មិន​រក្សា​វា​ទុក​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គេ​តែងតែ​ចែក​វា​ទៅ​ឲ្យ​ឣ្នកដទៃ​ផងដែរ។ ទុក្ខ​នេះ​បាន​ជ្រាប​ចូល​ទៅ​ក្នុង​បរិយាកាស​នៅ​ជុំវិញ​មនុស្ស​រង​ទុក្ខ ហើយ​មនុស្ស​គ្រប់​គ្នា​ដែល​ចូល​មក​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​នេះ នឹង​ប្រែ​ទៅ​ជា​ក្តៅ​ក្រហាយ ទៅ​ជា​ឣន្ទះ​ឣន្ទែង​ដែរ។ របៀប​រស់នៅ​បែប​នេះ​ពិត​ជា​មិន​ត្រឹមត្រូវ​ឡើយ។

មនុស្ស​ម្នាក់ៗ​ត្រូវ​តែ​រស់នៅ​ដោយ​សន្តិភាព ជាមួយ​ខ្លួន​ឯង​ផង ជាមួយ​ឣ្នក​ឯ​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​លោក​ជា​ជន​សង្គម គេ​ត្រូវ​តែ​រស់​នៅ​ក្នុង​សង្គម គេ​ត្រូវ​រស់ និង ប្រាស្រ័យ​ទាក់ទង​ជាមួយ​ឣ្នក​ឯ​ទៀត។ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​រស់នៅ​ដោយ​សន្តិភាព? តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ស្ថិតនៅ​ដោយ​សុខដុមរមនា​ជាមួយ​ខ្លួន​យើង ហើយ​រក្សា​ឲ្យ​មាន​សន្តិភាព និង សុខដុមរមនា​នៅ​ជុំ​វិញ​ខ្លួន​យើង​ផង ដើម្បី​ឲ្យ​ឣ្នកដទៃ​ឣាច​រស់នៅ​ដោយ​សន្តិភាព និង សុខដុមរមនា​ផង​ដែរ?
ដើម្បី​រំដោះ​ចេញ​ពី​ទុក្ខ យើង​ត្រូវ​ដឹង​ដើម​ហេតុ​ជា​មូលដ្ឋាន​របស់​ទុក្ខ​ជា​មុន​សិន។ បើ​យើង​សង្កេត​មើល​បញ្ហា​នេះ​ដោយ​ពិនិត្យ​ពិច័យ វា​នឹង​ប្រែ​ទៅ​ជា​ច្បាស់​ណាស់​ថា កាលណា​យើង​ចាប់ផ្តើម​បង្ក​បង្កើត​ភាពឣកុសល ឬ កិលេស​ណា​មួយ​នៅ​ក្នុង​ចិត្ត យើង​ត្រូវតែ​ក្លាយ​ទៅ​ជា​រង​ទុក្ខ។ ភាពឣកុសល, កិលេស ឬ គ្រឿង​សៅហ្មង​នៅ​ក្នុង​ចិត្ត មិន​ឣាច​រួម​រស់​នៅ​ជាមួយ​សន្តិភាព និង សុខដុមរមនា​បាន​ឡើយ។
តើ​គេ​ចាប់​បង្ក​បង្កើត​ភាពឣកុសល​យ៉ាង​ដូចម្តេច? ដោយសារ​ការសង្កេត​មើល​ដោយ​ពិនិត្យ​ពិច័យ វា​នឹង​ប្រែ​ទៅ​ជា​ច្បាស់​ណាស់​ដែល​ថា កាលណា​យើង​ឃើញ​នរណា​ម្នាក់​មាន​ចរិយា​មារយាទ​ដែល​យើង​មិន​ចូលចិត្ត កាលណា​យើង​ឃើញ​វត្ថុ​ឣ្វី​មួយ​ដែល​យើង​មិន​ចូលចិត្ត​កើត​ឡើង យើង​នឹង​ក្លាយ​ទៅ​ជា​មិន​សប្បាយ។ របស់​មិន​ចង់​បាន​កើត​ឡើង នោះ​យើង​បង្កើត​ភាពតានតឹង​នៅ​ក្នុង​ខ្លួន។ របស់​ចង់​បាន​មិន​កើត​ឡើង ឬ ឧបសគ្គ​ខ្លះ​មក​រារាំង នោះ​យើង​ក៏​បង្កើត​ភាពតានតឹង​នៅ​ក្នុង​ខ្លួន​ដែរ។ យើង​ចាប់​ចង​ចំណង​នៅ​ក្នុង​ខ្លួន។ នៅ​ក្នុង​ជីវភាព​ទាំងមូល របស់​មិន​ចង់​បាន​ចេះ​តែ​កើត​ឡើង រី​ឯ​របស់ចង់​បាន​វិញ ជួនកាល​វា​កើត​ឡើង ជួន​កាល​វា​មិន​កើត​ឡើង​ទេ។ ដំណើរ​ប្រតិកម្ម​បង្កើត​បាន​ជា​ចំណង​មួយ​យ៉ាង​មាំ ដែល​ចេះ​តែ​ធ្វើ​ឲ្យ​រចនា​សម្ពន្ធ​ចិត្ត និង រចនា​សម្ពន្ធ​កាយ​ទាំងមូល​មាន​ភាពតានតឹង​យ៉ាង​ខ្លាំង ពោរពេញ​ដោយ​ភាពឣកុសល នាំ​ឲ្យ​យើង​ក្លាយ​ទៅ​ជា​រង​ទុក្ខ។

ឥឡូវ​នេះ​មាន​ដំណោះស្រាយ​មួយ​សម្រាប់​បញ្ហា​ហ្នឹង គឺ​ថា​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​របស់​ដែល​យើង​មិន​ចង់​បាន​កើត​ឡើង​នៅក្នុង​ ជីវភាព​របស់​យើង ហើយ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​របស់​ដែល​យើង​ចង់​បាន​ចេះ​តែ​កើត​ឡើង​ដូច​ បំណង។ យើង​ត្រូវតែ​មាន​ឥទ្ធិពល​បែបនេះ ឬ​មួយ​ត្រូវតែ​នរណា​ម្នាក់​មាន​ឥទ្ធិពល​បែប​នេះ​មក​ជួយ​យើង ធ្វើ​កុំ​ឲ្យ​របស់​ដែល​យើង​មិន​ចង់​បាន​កើត​ឡើង ហើយ​របស់​ដែល​យើង​ចង់​បាន​ចេះ​តែ​កើត​ឡើង។ ប៉ុន្តែ​នេះ​ជា​ការដែល​គេ​មិន​ឣាច​ធ្វើ​បាន​ឡើយ។ នៅក្នុង​លោក​នេះ គ្មាន​នរណា​ម្នាក់​ចេះ​តែ​បាន​ឣ្វីៗ​ដូច​បំណង​ឡើយ គ្មាន​របស់​ឣ្វី​នៅក្នុង​ជីវិត​នេះ​ចេះ​តែ​កើត​ឡើង​ដូច​សេចក្តី​ប្រាថ្នា ដោយ​ឥត​មាន​របស់​មិន​ចង់​បាន​កើត​ឡើង​ទេ។ ផ្ទុយ​ទៅ​វិញ ឣ្វីៗ​ចេះ​តែ​កើត​ឡើង​ខុស​ពី​បំណង ខុស​ពី​សេចក្តី​ប្រាថ្នា​របស់​យើង​ជានិច្ច។ ដូច្នេះ បញ្ហា​គឺ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច​កុំ​ឲ្យ​មាន​ប្រតិកម្ម​ដោយ​ងងឹត​ងងល់​ចំពោះ​ របស់​ដែល​យើង​មិន​ចូលចិត្ត​នេះ? តើ​ត្រូវ​ធ្វើ​ដូចម្តេច​កុំ​ឲ្យ​យើង​មាន​ភាពតានតឹង​នៅក្នុង​ចិត្ត ហើយ​ស្ថិត​នៅ​ដោយ​សន្តិភាព និង សុខដុមរមនា​បាន?

នៅ​ប្រទេស​ឥណ្ឌា ក៏ដូចជា​នៅ​ប្រទេស​ឯ​ទៀតៗ​ដែរ ឣរិយបុគ្គល​ទាំងឡាយ​ក្នុងសម័យ​បូរាណ បាន​សិក្សា​បញ្ហា​ទុក្ខ​របស់​មនុស្ស​នេះ ហើយ​បាន​រក​ឃើញ​ដំណោះស្រាយ​មួយ៖ បើ​របស់​ឣ្វី​មួយ​ដែល​គេ​មិន​ចង់​បាន​កើត​ឡើង ហើយ​គេ​ចាប់​ធ្វើ​ប្រតិកម្ម​ដោយ​បង្ក​បង្កើត​កំហឹង, ការភ័យ​ខ្លាច ឬ ភាពឣកុសល​ណា​មួយ នុ៎ះ​គេ​ត្រូវ​តែ​ប្រញាប់​បង្វែរ​ចិត្ត​ទៅ​លើ​របស់​ផ្សេង។ ដូចជា​គេ​ក្រោក​ឈរ​ឡើង យក​ទឹក​មួយ​កែវ​មក​ផឹក។ ដូច្នេះ​កំហឹង​របស់​គេ​មិន​បង្កើន​ចំនួន​ឡើយ ផ្ទុយ​ទៅ​វិញ​វា​ថម​ថយ​កម្លាំង។ បើ​មិន​ដូច្នោះ​ទេ គេ​ចាប់​រាប់ 1,2,3,4 - 1,2,3,4។ ឬ គេ​ទន្ទេញ​ពាក្យ​មួយ​ម៉ាត់ ឬ មួយ​ប្រយោគ ឬ មន្ត​ឣ្វី​មួយ ឬ គេ​ទន្ទេញ​ឈ្មោះ​ព្រះឣាទិទេព ឬ បុគ្គល​បរិសុទ្ធ​ណា​មួយ​ដែល​គេ​គោរព​បូជា។ ចិត្ត​របស់​គេ​នឹង​ត្រូវ​ងាក​ចេញ​ទៅ​ទី​ផ្សេង ហើយ​គេ​នឹង​បាន​ចេញ​ផុត​មួយ​កម្រិត​ពី​ភាពឣកុសល ពី​កំហឹង​នេះ។

ដំណោះស្រាយ​នេះ​មាន​ប្រសិទ្ធភាព ហើយ​នៅ​តែ​មាន​ប្រសិទ្ធភាព​ត​ទៅ​ទៀត។ ដោយសារ​របៀប​នេះ ចិត្ត​ហាក់​ដូចជា​បាន​រំដោះ​ពី​ភាពឣន្ទះ​ឣន្ទែង។ ប៉ុន្តែ​តាម​ការពិត ដំណោះស្រាយ​នេះ​មាន​ប្រសិទ្ធភាព​តែ​ត្រឹម​ថ្នាក់​សើ​លើ​របស់​ចិត្ត​ ប៉ុណ្ណោះ។ ដោយសារ​ការបង្វែរ​សតិ​នេះ គេ​ត្រូវ​រុញ​ភាពឣកុសល​ឲ្យ​ចូល​ជ្រៅ​ទៅ​ក្នុង​ថ្នាក់​ទី​ជម្រៅ​នៃ​ចិត្ត ហើយ​នៅ​ថ្នាក់​ហ្នឹង គេ​ត្រូវ​បន្ត​បង្ក​បង្កើត និង បង្កើន​ចំនួន​កិលេស​ដដែល​នេះ។ នៅ​ផ្ទៃ​ខាង​លើ មាន​ស្រទាប់​សន្តិភាព និង សុខដុមរមនា​ពិត​មែន ប៉ុន្តែ​នៅ​ទីជម្រៅ​នៃ​ចិត្ត មាន​ភ្នំ​ភ្លើង​ដេក​សម្ងំ​នៃ​ភាពឣកុសល​ដែល​គេ​បាន​សន្ធប់​ចោល ទោះ​យូរ​ឬ​ឆាប់ ភ្នំ​ភ្លើង​ដេក​សម្ងំ​នេះ​នឹង​ផ្ទុះ​ចេញ​មក​យ៉ាង​ខ្លាំង។
ឣ្នករុករក​សេចក្តី​ពិត​ខាង​ក្នុង​ដទៃ​ទៀត បាន​ចូល​ជ្រៅ​ថែម​ទៀត ហើយ​បាន​រក​ឃើញ​ថា ដោយសារ​ការពិសោធ​ឃើញ​ការពិត​ឣំពី​ចិត្ត និង កាយ​នៅ​ក្នុង​ខ្លួន គេ​បាន​ទទួល​ស្គាល់​ថា ការបង្វែរ​ចិត្ត​គឺ​គ្រាន់​តែ​ជា​ការរត់​គេច​ពី​បញ្ហា​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ការគេចវេះ​មិន​មែន​ជា​ការដោះស្រាយ​ទេ គេ​ត្រូវ​តែ​ប្រឈម​មុខ​នឹង​បញ្ហា។ កាលណា​មាន​ភាពឣកុសល​មួយ​កើត​ឡើង​នៅ​ក្នុង​ចិត្ត សូម​គ្រាន់តែ​ពិនិត្យ​មើល សូម​គ្រាន់តែ​ប្រឈម​មុខ​នឹង​ភាពឣកុសល​នេះ​ប៉ុណ្ណោះ។ នៅពេល​ណា​ដែល​គេ​ចាប់ផ្តើម​ពិនិត្យ​មើល​កិលេស​ណា​មួយ​ភ្លាម កិលេស​នេះ​នឹង​ចាប់​ថម​ថយ​កម្លាំង រួច​ហើយ​វា​នឹង​ត្រូវ​ស្វិត​ស្រពោន​ឣស់​បន្តិច​ម្តងៗ។
ដំណោះស្រាយ​មួយ​យ៉ាង​ប្រសើរ​គឺ​ការចៀសវាង​ចុង​បំផុត​ទាំង​ពីរ​ខាង​ គឺ ការសន្ធប់ចោល និង ការបណ្តោយ​ឲ្យ​ប្រព្រឹត្ត​តាម​ចិត្ត។ ការរក្សា​ទុក​ភាពឣកុសល​នៅ​ក្នុង​ទី​ជម្រៅ​នៃ​ចិត្ត មិន​ឣាច​ធ្វើ​ឲ្យ​វា​ដាច់​ឫស​គល់​បាន​ឡើយ។ ហើយ​ការបណ្តោយ​ឲ្យ​ភាពឣកុសល​នេះ​បញ្ចេញ​ឲ្យ​ឃើញ​តាម​ឣំពើ​ដោយ​កាយ ឬ ដោយ​វាចា ក៏​គ្រាន់​តែ​នឹង​បង្កើត​ឲ្យ​មាន​បញ្ហា​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ ប៉ុណ្ណោះ។ ប៉ុន្តែ បើ​គេ​គ្រាន់​តែ​ពិនិត្យ​មើល​នុ៎ះ កិលេស​នឹង​ត្រូវ​វិនាស​បាត់ ហើយ​គេ​បាន​ធ្វើ​ឲ្យ​ភាពឣកុសល​នេះ​ដាច់​ឫស​គល់ គេ​នឹង​បាន​រួច​ចេញ​ផុត​ពី​កិលេស​នេះ។

រឿង​នេះ​ហាក់​ដូចជា​ឣស្ចារ្យ​ណាស់ ប៉ុន្តែ​តើ​គេ​ឣាច​នឹង​យក​វា​មក​ឣនុវត្ត​បាន​ឬ​ទេ? គេ​មិន​ឣាច​ប្រឈម​មុខ​នឹង​កិលេស​បាន​ដោយ​ងាយ​ទេ។ កាលណា​កំហឹង​កើត​ឡើង វា​នឹង​គ្រប​សង្កត់​មក​លើ​យើង​យ៉ាង​ឆាប់​រហ័ស មិន​ឲ្យ​យើង​បាន​ដឹង​ខ្លួន​ជា​មុន​ផង។ ដូច្នេះ កាលណា​កំហឹង​គ្រប​សង្កត់​មក​លើ​យើង​ហើយ យើង​នឹង​ប្រព្រឹត្ត​ឣំពើ​ខ្លះ​ដោយ​កាយ ឬ ដោយ​វាចា ដែល​ធ្វើ​ឲ្យ​មាន​ទុក្ខ​ដល់​ខ្លួន​ឯង និង ដល់​ឣ្នកដទៃ។ ក្រោយ​មក កាលណា​កំហឹង​បាន​កន្លង​ផុត​ទៅ យើង​ក៏​តាំង​យំយែក យំ​សោក ហើយ​មាន​ការសោក​ស្តាយ ខំ​សុំ​ទោស​គេ​ឯង ឬ សុំ​ទោស​ព្រះឣាទិទេព៖ “ឱ! ព្រះ​ម្ចាស់​ថ្លៃ​ឣើយ! ខ្ញុំ​ខុស​ហើយ សុំ​ឣត់​ទោស​ឲ្យ​ខ្ញុំ​ផង!” ប៉ុន្តែ​នៅពេល​ក្រោយ​ទៀត ក្នុង​ស្ថានភាព​ដដែល​ដូចគ្នា យើង​នៅ​តែ​ធ្វើ​ប្រតិកម្ម​ដដែល​សារ​ថ្មី​ទៀត។ ការសោកស្តាយ​ទាំង​ប៉ុន្មាន​នេះ​គ្មាន​ប្រយោជន៍​ឣ្វី​សោះ។

ការណ៍​ដែល​ពិបាក គឺ​មក​ពី​យើង​មិន​ដឹង​ខ្លួន​ថា តើ​នៅពេល​ណា​កិលេស​នឹង​ចាប់​កើត​ឡើង។ កិលេស​ចាប់​កើត​ឡើង​នៅ​ថ្នាក់​ទី​ជម្រៅ​នៃ​ចិត្ត ហើយ​នៅពេល​ដែល​វា​ឡើង​មក​ដល់​ថ្នាក់​ខាង​លើ វា​មាន​កម្លាំង​ខ្លាំង​ណាស់ វា​គ្រប​សង្កត់​លើ​យើង និង ធ្វើ​ឲ្យ​យើង​មិន​ឣាច​ពិនិត្យ​មើល​វា​បាន​ឡើយ។
ឧបមា​ថា ខ្ញុំ​ជួល​លេខាធិការ​ផ្ទាល់​ខ្លួន​ម្នាក់ ហើយ​កាលណា​កំហឹង​កើត​ឡើង លេខាធិការ​នោះ​ប្រាប់​ខ្ញុំ​ថា៖ “នែ​លោក! កំហឹង​កើត​ឡើង​ហើយ!” ប៉ុន្តែ​ដោយ​មក​ពី​ខ្ញុំ​មិន​ឣាច​ដឹង​បាន​ថា តើ​កំហឹង​នឹង​កើត​នៅ​ពេល​ណា ម៉ោង​ណា​ឲ្យ​ពិត​ប្រាកដ​នោះ ដូច្នេះខ្ញុំ​ត្រូវតែ​មាន​លេខាធិការ​ផ្ទាល់​ខ្លួន 3 នាក់ សម្រាប់​ផ្លាស់​ប្តូរ​វេន​គ្នា​បី​ដង​ក្នុង​ពេល 24 ម៉ោង! ឧបមា​ថា ខ្ញុំ​មាន​លុយ​សម្រាប់​ធ្វើ​ការចំណាយ​បែប​នេះ​ចុះ ហើយ​កំហឹង​ក៏​ចាប់ផ្តើម​ឡើង។ ភ្លាម​នោះ លេខាធិការ​ក៏​ប្រាប់​ខ្ញុំ​ថា “នែ​លោក មើល​ហ្ន៎! កំហឹង​កើត​ឡើង​ហើយ!” រឿង​ដំបូង​ដែល​ខ្ញុំ​ធ្វើ​គឺ ខ្ញុំ​នឹង​ស្តី​បន្ទោស​លេខាធិការ​នេះ​ភ្លាម៖ “យី ! ឯង​ឆ្កួត​ទេ​ឬ​ឣី? ឯង​ស្មាន​ថា​ឣញ​ចេញ​លុយ​ដើម្បី​ឲ្យ​ឯង​មក​បង្រៀន​ឣញ​ដូច្នេះ​ឬ?” កំហឹង​បាន​គ្រប​សង្កត់ នាំ​ឲ្យ​ពាក្យ​ទូន្មាន​ល្អ​មិន​ជួយ​ខ្ញុំ​បាន​បន្តិច​សោះ។
ឧបមា​ថា គតិ​បណ្ឌិត​មាន​ភាពលើសលុប ហើយ​ខ្ញុំ​មិន​ស្តី​បន្ទោស​លេខាធិការ​ទេ។ ខ្ញុំ​ត្រឡប់​ជា​និយាយ​ថា៖ “ឣរគុណ​ឯង​ហើយ។ ឥឡូវ​ខ្ញុំ​ត្រូវ​ឣង្គុយ​ចុះ ហើយ​ពិនិត្យ​មើល​កំហឹង​របស់​ខ្ញុំ។” តើ​ការណ៍​នោះ​ឣាច​ធ្វើ​បាន​ឬ​ទេ? គ្រាន់​តែ​ខ្ញុំ​ធ្មេច​ភ្នែក ហើយ​សាកល្បង​ពិនិត្យ​មើល​កំហឹង​ភ្លាម មូលហេតុ​នៃ​កំហឹង មនុស្ស ឬ ឧប្បត្តិហេតុ​ដែល​នាំ​ឲ្យ​មាន​កំហឹង នឹង​ចូល​មក​ក្នុង​ចិត្ត​ភ្លាម។ ដោយ​ហេតុនេះ ខ្ញុំ​មិន​ពិនិត្យ​មើល​កំហឹង​ទេ ខ្ញុំ​គ្រាន់តែ​ពិនិត្យ​មើល​ថ្នាំ​ដាស់​កំហឹង​នៅ​ខាងក្រៅ​ប៉ុណ្ណោះ។ ការណ៍​នេះ​នឹង​គ្រាន់តែ​បង្កើន​កម្លាំង​កំហឹង​ឲ្យ​ខ្លាំង​ថែម​ទៀត​ប៉ុណ្ណោះ ដូច្នេះ​វា​មិន​មែន​ជា​ដំណោះស្រាយ​ទេ។ ការពិនិត្យ​មើល​ភាពឣកុសល មើល​ការរំជួល​ចិត្ត​ដែល​ជា​របស់​ឥត​រូប ដោយ​ឥត​គិត​ពី​វត្ថុ​ខាង​ក្រៅ​ដែល​នាំ​ឲ្យ​កើត​ភាពឣកុសល​នេះ ជា​ការពិបាក​ណាស់។
ប៉ុន្តែ ចំពោះ​លោក​ដែល​បាន​ទៅ​ដល់​សេចក្តី​ពិត​ចុង​បំផុត ពោល​គឺ “បរមត្ថ​សច្ច:” លោក​បាន​រក​ឃើញ​ដំណោះស្រាយ​ពិត​ប្រាកដ​មួយ។ លោក​បាន​រក​ឃើញ​ថា កាលណា​កិលេស​ណា​មួយ​កើត​ឡើង​នៅ​ក្នុង​ចិត្ត មាន​របស់​ពីរ​ត្រូវ​កើត​ឡើង​ព្រម​គ្នា​នៅ​ក្នុង​កាយ។ របស់​មួយ​គឺ ដង្ហើម​ប្រែ​ខុស​ពី​ធម្មតា។ កាលណា​មាន​ភាពឣកុសល​ណា​មួយ​នៅ​ក្នុង​ចិត្ត យើង​ចាប់​ដក​ដង្ហើម​ខ្លាំង​ជាង​មុន។ នេះ​ជា​ការស្រួល​ពិនិត្យ​មើល​ណាស់។ នៅ​ថ្នាក់​ល្អិតល្អន់​ជាង​នេះ មាន​ជាតិ​ជីវគីមី​ខ្លះ​ចាប់ផ្តើម​កើត​ឡើង​នៅ​ក្នុង​កាយ​នាំ​ឲ្យ​មាន​វេទនា​ ផ្សេងៗ។ កិលេស​នីមួយៗ​នឹង​បង្ក​បង្កើត​វេទនា​បែប​ណា​មួយ​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​កាយ។
នេះ​ជា​ដំណោះស្រាយ​មួយ​ដែល​ស្រួល​បដិបត្តិ។ មនុស្ស​ធម្មតា​មិន​ឣាច​ពិនិត្យ​មើល​កិលេស​នៃ​ចិត្ត​ដែល​ជា​របស់​ឥត​រូប ដូចជា​ការភ័យខ្លាច, កំហឹង ឬ តណ្ហា​បាន​ទេ។ ប៉ុន្តែ ដោយសារ​ការហាត់​ហ្វឺកហ្វឺន និង ការបដិបត្តិ​ដោយ​ត្រឹមត្រូវ គេ​ឣាច​ពិនិត្យ​មើល​ដង្ហើម និង វេទនា​នៅ​ក្នុង​ខ្លួន​បាន​ដោយ​ងាយ។ ដង្ហើម និង វេទនា ទាំង​ពីរ​នេះ​មាន​ការទាក់ទង​ផ្ទាល់​ជាមួយ​នឹង​កិលេស​នៃ​ចិត្ត។
ដង្ហើម និង វេទនា នឹង​ជួយ​យើង​តាម​របៀប​ពីរ​យ៉ាង។ ជា​បឋម របស់​ទាំង​ពីរ​នេះ​ដើរ​តួ​ជា​លេខាធិការ​ផ្ទាល់។ នៅពេល​ដែល​កិលេស​មួយ​ចាប់ផ្តើម​ឡើង​នៅ​ក្នុង​ចិត្ត​ខ្ញុំ​ភ្លាម ដង្ហើម​នឹង​បាត់​ភាពធម្មតា វា​នឹង​ចាប់ផ្តើម​ស្រែក​ថា៖ “មើល​ចុះ! មាន​ឣ្វី​មួយ​មិន​ស្រួល​កើត​ឡើង​ហើយ!” យើង​មិន​ឣាច​ស្តី​បន្ទោស​ដង្ហើម​បាន​ទេ។ យើង​ត្រូវ​តែ​ទទួល​ស្តាប់​សេចក្តី​ព្រមាន​នេះ។ ដូចគ្នា​នេះ​ដែរ វេទនា​នឹង​ប្រាប់​យើង​ថា​មាន​ឣ្វី​មួយ​ដើរ​មិន​ស្រួល​ហើយ។ ដោយ​បាន​ទទួល​សេចក្តី​ព្រមាន យើង​ក៏​ចាប់ផ្តើម​ពិនិត្យ​មើល​ដង្ហើម មើល​វេទនា ហើយ​យើង​នឹង​សង្កេត​ឃើញ​យ៉ាង​រហ័ស​ថា កិលេស​ត្រូវ​វិនាស​បាត់​ទៅ​វិញ។

បាតុភូត​នៃ​ចិត្ត និង កាយ​នេះ គឺ​ដូចជា​ប្រាក់​កាក់​ទាំង​ពីរ​ចំហៀង។ ម្ខាង​គឺ​គំនិត ឬ ការរំជួលចិត្ត ដែល​កើត​ឡើង​នៅ​ក្នុង​ចិត្ត រីឯ​មួយ​ចំហៀង​ម្ខាង​ទៀត​គឺ​ដង្ហើម និង វេទនា​នៅ​ក្នុង​កាយ។ គំនិត ឬ ការរំជួលចិត្ត​ទាំងឡាយ កិលេស​ទាំងឡាយ​ដែល​កើត​ឡើង​នឹង​បញ្ចេញ​ឲ្យ​ឃើញ​ជាក់​ស្តែង​នៅ​ក្នុង​ដង្ហើម និង វេទនា ក្នុង​ខណៈ​នោះ។ ដូច្នេះ ដោយសារ​បាន​ពិនិត្យ​មើល​ដង្ហើម ឬ វេទនា យើង​បាន​ពិនិត្យ​មើល​កិលេស​ដោយ​ត្រង់​ចំ​ផ្ទាល់​តែ​ម្តង។ ជំនួស​ការរត់​គេច​ចេញ​ពី​បញ្ហា យើង​ប្រឈម​មុខ​ត​ទល់​នឹង​សេចក្តី​ពិត តាម​សភាព​ពិត​របស់​វា។ ពេល​នោះ យើង​នឹង​សង្កេត​ឃើញ​ថា កិលេស​ថយ​កម្លាំង ហើយ​មិន​ឣាច​គ្រប​សង្កត់​មក​លើ​យើង​បាន​ដូច​កាល​មុន​ទៀត​ទេ។ បើ​យើង​ចេះ​តែ​ព្យាយាម​ធ្វើ​តៗ​ទៅ កិលេស​នឹង​ត្រូវ​វិនាស​បាត់​ឣស់ ហើយ​យើង​នឹង​ចាប់​រស់នៅ​ដោយ​សន្តិភាព និង សុភមង្គល គឺ​ជា​ជីវិត​មួយ​ដែល​រួច​ផុត​ពី​កិលេស​ផ្សេងៗ។
តាម​របៀប​នេះ បច្ចេកទេស​ពិនិត្យ​មើល​ខ្លួន​ឯង​នឹង​បង្ហាញ​យើង​ឲ្យ​ឃើញ​ការពិត​ក្នុង​ ទិដ្ឋភាព​ពីរ​គឺ នៅ​ខាងក្នុង និង នៅ​ខាងក្រៅ។ កាល​ពី​មុន យើង​ចេះ​តែ​មើល​ទៅ​ក្រៅ ដោយ​ភ្លេច​សេចក្តី​ពិត​នៅ​ខាង​ក្នុង។ យើង​ចេះ​តែ​មើល​ទៅ​ក្រៅ ដើម្បី​រក​ហេតុ​ដែល​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ។ យើង​ចេះ​តែ​បន្ទោស ហើយ​ខំ​ផ្លាស់ប្តូរ​ការពិត​នៅ​ខាង​ក្រៅ។ ដោយ​មិន​ដឹង​ការពិត​នៅ​ខាង​ក្នុង យើង​មិន​ដែល​យល់​សោះ​ថា ដើម​ហេតុ​នៃ​ទុក្ខ​ស្ថិត​នៅ​ខាង​ក្នុង គឺ​ជា​ប្រតិកម្ម​ងងឹត​ងងល់​របស់​យើង​តប​នឹង​វេទនា​ជា​សុខ និង ជា​ទុក្ខ​ឯណោះ​ទៅ​វិញ​ទេ។

ឥឡូវ​នេះ ដោយសារ​ការហាត់​ហ្វឹកហ្វឺន យើង​ឣាច​មើល​ឃើញ​មុខ​ម្ខាង​ទៀត​នៃ​ប្រាក់​កាក់។ យើង​ឣាច​មាន​សតិ​ដឹង​ឣំពី​ដង្ហើម និង ឣំពី​ឣ្វីៗ​ដែល​កើត​ឡើង​នៅ​ខាង​ក្នុង​ផង​ដែរ។ ទោះ​ជា​ឣ្វី​ក៏​ដោយ ឬ​មួយ​ដង្ហើម ឬ​មួយ​វេទនា យើង​គ្រាន់​តែ​ហាត់​រៀន​ពិនិត្យ​មើល​វា ដោយ​មិន​បាត់​លំនឹង​ចិត្ត​ប៉ុណ្ណោះ។ យើង​ឈប់​ធ្វើ​ប្រតិកម្ម ឈប់​បង្កើន​ភាពរង​ទុក្ខ។ ផ្ទុយ​ទៅ​វិញ យើង​បណ្តោយ​ឲ្យ​កិលេស​ចេញ​មក ហើយ​វិនាស​បាត់​ទៅ​វិញ។
បើ​គេ​បដិបត្តិ​បច្ចេកទេស​នេះ​បាន​ច្រើន​ប៉ុណ្ណា ភាពឣកុសល​ទាំងឡាយ​ក៏​នឹង​ត្រូវ​រលាយ​បាន​ឆាប់​រហ័ស​ប៉ុណ្ណោះ​ដែរ។ បន្តិច​ម្តងៗ ចិត្ត​នឹង​ត្រូវ​បាន​រំដោះ​ចេញ​ពី​កិលេស​ទាំង​ឡាយ​ហើយ​ប្រែ​ទៅ​ជា​បរិសុទ្ធ។ ចិត្ត​បរិសុទ្ធ​តែង​ពោរពេញ​ដោយ​មេត្តា​ចំពោះ​ឣ្នកដទៃ​ទាំង​ឣស់ ពោរពេញ​ដោយ​ករុណា​ចំពោះ​ការខ្វះខាត និង ទុក្ខ​សោក​របស់​ឣ្នកដទៃ ពោរពេញ​ដោយ​មុទិតា​គឺ​សេចក្តី​ត្រេកឣរ​ចំពោះ​ជោគជ័យ និង សុភមង្គល​របស់​ឣ្នកដទៃ ពោរពេញ​ដោយ​ឧបេក្ខា​គឺ​ភាពមិន​លម្អៀង​ចិត្ត​នៅ​ចំពោះ​មុខ​ស្ថានភាព​គ្រប់​ បែប​យ៉ាង។
កាលណា​គេ​បាន​ទៅ​ដល់​ដំណាក់​នេះ​ហើយ លំនាំ​បែបបទ​នៃ​ជីវភាព​ទាំងមូល​របស់​គេ​ផ្លាស់ប្តូរ។ គេ​មិន​ឣាច​ធ្វើ​ឣ្វី​មួយ​ដោយ​កាយ ឬ ដោយ​វាចា​ដែល​នាំ​ឲ្យ​ខូច​សន្តិភាព និង សុភមង្គល​របស់​ឣ្នកដទៃ​បាន​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ ចិត្ត​ដែល​មាន​លំនឹង មិន​គ្រាន់​តែ​ប្រែ​ទៅ​ជា​មាន​សុខ​សន្តិភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​បរិយាកាស​នៅ​ជុំ​វិញ​ប្រែ​ទៅ​ជា​មាន​សុខ​សន្តិភាព​ផង​ដែរ។ រឿង​នេះ​នឹង​ចាប់ផ្តើម​មាន​ឥទ្ធិពល​លើ​ឣ្នកដទៃ ហើយ​ឣាច​ជួយ​ឣ្នកដទៃ​ផង​ដែរ។

ដោយ​ការហាត់​រៀន​ដើម្បី​ស្ថិត​នៅ​ដោយ​មាន​លំនឹង​ចំពោះ​ឣ្វីៗ​ទាំង​ ឣស់​ដែល​គេ​ពិសោធ​ឃើញ​ខាង​ក្នុង គេ​បណ្តុះ​បណ្តាល​ការមិន​ប្រកាន់​ខ្ជាប់​លើ​ឣ្វីៗ​ទាំង​ឣស់​ដែល​គេ​ជួប​ ប្រទះ​នៅ​ក្នុង​ស្ថានភាព​ខាងក្រៅ​ថែម​ទៀត​ផង។ ប៉ុន្តែ​ការមិន​ប្រកាន់​ខ្ជាប់​នេះ​មិន​មែន​ជា​ការគេច​វេះ ឬ ការព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​ទាំងឡាយ​នៃ​លោក​នេះ​ទេ។ ឣ្នកចម្រើន​វិបស្សនា​កម្មដ្ឋាន​ទៀង​ទាត់​ប្រែ​ទៅ​ជា​ឆាប់​ចាប់​ឣារម្មណ៍​ ចំពោះ​ទុក្ខ​សោក​របស់​ឣ្នកដទៃ ហើយ​ខំ​ឲ្យ​អស់​សមត្ថភាព​ដើម្បី​ជួយ​សម្រាល​ទុក្ខ​ឣ្នកដទៃ​តាម​របៀប​ដែល​ ខ្លួន​ឣាច​ធ្វើ​ទៅ​បាន គឺ​ថា​មិន​មែន​ដោយ​ភាពឣន្ទះ​ឣន្ទែង​ណា​មួយ​ឡើយ តែ​ដោយ​ចិត្ត​ពោរ​ពេញ​ដោយ​មេត្តា ករុណា មុទិតា និង ឧបេក្ខា។ គេ​ហាត់​រៀន​របៀប​ប្តេជ្ញា​ចិត្ត​ពេញ​ទី ក្នុង​ការជួយ​ឣ្នកដទៃ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ គេ​រក្សា​លំនឹង​ចិត្ត​ផង​ដែរ។ តាម​របៀប​នេះ គេ​ស្ថិត​នៅ​ដោយ​សន្តិភាព និង សុខ​សប្បាយ នៅ​ពេល​ដែល​គេ​ធ្វើការ​ដើម្បី​សន្តិភាព និង សុភមង្គល​របស់​ឣ្នកដទៃ។

នេះ​ហើយ​ជា​ការបង្រៀន​របស់​ព្រះពុទ្ធ៖ សិល្ប៍សាស្ត្រ​នៃ​ការរស់នៅ (របៀប​រស់នៅ) មួយ។ ព្រះឣង្គ​មិន​ដែល​បង្កើត ឬ ប្រៀន​ប្រដៅ​សាសនា ឬ និកាយ​និយម​ណា​មួយ​ឡើយ។ ព្រះឣង្គ​មិន​ដែល​បង្ហាត់​បង្រៀន​សាវ័ក​ឲ្យ​ប្រារឰ​ធ្វើ​ពិធី​បុណ្យ ពិធី​សាសនា ឬ ទម្រង់ការ​ងងឹត​ងងល់​ទទេៗ​ឥត​ខ្លឹមសារ​ណា​មួយ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​គ្រាន់​តែ​បង្រៀន​យើង​ឲ្យ​ពិនិត្យ​មើល​ធម្មជាតិ​តាម​ភាពពិត​របស់​ វា ដោយ​ពិនិត្យ​មើល​ការពិត​នៅ​ខាង​ក្នុង​តែ​ប៉ុណ្ណោះ។ ដោយ​មក​ពី​ឣវិជ្ជា យើង​ចេះ​តែ​ធ្វើ​ប្រតិកម្ម​តាម​របៀប​មួយ​ដែល​ធ្វើ​ទុក្ខ​ដល់​ខ្លួន​ឯង​ផង ធ្វើ​ទុក្ខ​ដល់​ឣ្នកដទៃ​ផង។ ប៉ុន្តែ​កាលណា​បញ្ញា​កើត​ឡើង (បញ្ញា​ដែល​កើត​មក​ពី​ការពិនិត្យ​មើល​ការពិត​តាម​សភាព​ពិត) ផ្នត់​ទម្លាប់​ប្រតិកម្ម​នេះ​នឹង​ត្រូវ​វិនាស​ឣស់។ កាលណា​យើង​ឈប់​ធ្វើ​ប្រតិកម្ម​ដោយ​ងងឹត​ងងល់ នោះ​យើង​ឣាច​ធ្វើ​ឣំពើ​ពិត​ប្រាកដ ឣំពើ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ចិត្ត​មាន​លំនឹង គឺ​ជា​ចិត្ត​ដែល​មើល​ឃើញ​ហើយ​យល់​សេចក្តី​ពិត។ ឣំពើ​បែប​នេះ​សុទ្ធ​តែ​ជា​ឣំពើ​កុសល ឣំពើ​បង្កើត​ផល ឣំពើ​មាន​ប្រយោជន៍​ដល់​ខ្លួន​ឯង និង ដល់​ឣ្នកដទៃ។

លោក​ឣ្នកប្រាជ្ញ​គ្រប់គ្នា​តែង​ទូន្មាន​ថា ការចាំបាច់​គឺ “ត្រូវ​ស្គាល់​ខ្លួន​ឯង”។ យើង​ត្រូវតែ​ស្គាល់​ខ្លួន​ឯង មិន​មែន​គ្រាន់​តែ​នៅ​ថ្នាក់​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ថ្នាក់​គំនិត និង នៅ​ថ្នាក់​ទ្រឹស្តី​ប៉ុណ្ណោះ​ទេ។ នេះ​ក៏​មិន​មែន​មាន​ន័យ​ថា ត្រូវ​តែ​ទទួល​យក​ដោយ​ងងឹត​ងងល់តាម​ការរំជួល​ចិត្ត ឬ ជំនឿ​ស៊ប់ នូវ​ឣ្វីៗ​ដែល​ខ្លួន​គ្រាន់​តែ​បាន​ឮ ឬ បាន​ឣាន​នោះ​ទេ។ ការទទួល​ស្គាល់​បែប​នេះ​មិន​គ្រប់គ្រាន់​ឡើយ។ យើង​ត្រូវ​ស្គាល់​ការពិត​តាម​ការពិសោធ។ យើង​ត្រូវ​ពិសោធ​ការពិត​របស់​បាតុភូត​នៃ​ចិត្ត និង កាយ​នេះ​ដោយ​ផ្ទាល់។ មាន​តែ​ការពិសោធ​នេះ​ទេ​ដែល​នឹង​ជួយ​យើង​ឲ្យ​រំដោះ​ចេញ​ពី​ទុក្ខ​បាន។
គឺ​ការពិសោធ​ឃើញ​សេចក្តី​ពិត​ខាង​ក្នុង​របស់​យើង​ផ្ទាល់​នេះ បច្ចេកទេស​ពិនិត្យ​មើល​ខ្លួន​ឯង​នេះ​ហើយ​ដែល​ហៅ​ថា “វិបស្សនា​កម្មដ្ឋាន”។ តាម​ភាសា​នៃ​ប្រទេស​ឥណ្ឌា​នា​ពុទ្ធសម័យ ពាក្យ បស្សនា មាន​ន័យ​ថា មើល​ឃើញ​ដោយ​ភ្នែក​បើក​តាម​របៀប​ធម្មតា ប៉ុន្តែ​ពាក្យ វិបស្សនា មាន​ន័យ​ថា ពិនិត្យ​មើល​របស់​ទាំងឡាយ​តាម​ភាព​ពិត​របស់​វា មិន​មែន​គ្រាន់​តែ​តាម​ភាពប្រហាក់​ប្រហែល​ឡើយ។ សេចក្តី​ពិត​តាម​ឣាការ:​ក្រៅ ត្រូវ​តែ​ទម្លុះ​ចូល​រហូត​ទាល់​តែ​យើង​បាន​ចូល​ទៅ​ដល់​សេចក្តី​ពិត​ទី​បំផុត ​របស់​រចនា​សម្ពន្ធ​នៃ​ចិត្ត និង កាយ​ទាំងមូល។ កាលណា​យើង​ពិសោធ​ឃើញ​សេចក្តី​ពិត​នេះ​ហើយ នោះ​យើង​នឹង​ឈប់​ធ្វើ​ប្រតិកម្ម​ដោយ​ងងឹត​ងងល់ យើង​លែង​បង្កើត​កិលេស​ទៀត​ហើយ។ ហើយ​ដោយ​ឯកឯង កិលេស​ចាស់​នឹង​ត្រូវ​ដាច់​ឫស ដាច់​គល់​បន្តិច​ម្តងៗ។ យើង​បាន​ចេញ​ផុត​ពី​ភាពរង​ទុក្ខ ហើយ​ពិសោធ​ឃើញ​សេចក្តី​សប្បាយ​រីករាយ​ពិត​ប្រាកដ។

នៅក្នុង​ធម្ម​សិក្សា​វិបស្សនា​កម្មដ្ឋាន គេ​បង្រៀន​ការហាត់​ហ្វឹកហ្វឺន​ចិត្ត​បី​ជំហាន៖ ជា​ដំបូង គេ​វៀរចាក​ឣំពើ​ដោយ​កាយ ឬ ដោយ​វាចា​ដែល​ធ្វើ​ឲ្យ​ខូច​សន្តិភាព និង សុខដុមរមនា​របស់​ឣ្នកដទៃ។ គេ​មិន​ឣាច​ធ្វើ​ការរំដោះ​ខ្លួន​ចេញ​ពី​កិលេស​បាន​ទេ បើ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ គេ​នៅ​តែ​បន្ត​ការប្រព្រឹត្ត​ឣំពើ​ដោយ​កាយ ដោយ​វាចា​ដែល​គ្រាន់​តែ​ជា​ឣំពើ​មួយ​សម្រាប់​តែ​បង្កើន​ចំនួន​កិលេស​ ប៉ុណ្ណោះ។ ដោយ​ហេតុ​នេះ​ច្បាប់​ធម្មចរិយា (សីល) ជា​ជំហាន​សំខាន់​ទី​1 នៃ​ការបដិបត្តិ​នេះ។ គេ​ត្រូវតែ​ប្តេជ្ញា​ចិត្ត​ថា មិន​សម្លាប់, មិន​លួច, មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម, មិន​និយាយ​កុហក និង មិន​ប្រើ​គ្រឿង​ស្រវឹង គ្រឿង​ញៀន​គ្រប់​បែប​យ៉ាង។ ដោយ​វៀរ​ចាក​ឣំពើ​ទាំងឡាយ​នេះ គេ​ទុក​ឲ្យ​ចិត្ត​បាន​ស្ងប់​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ដំណើរ​ត​ទៅ​ទៀត។

ជំហាន​ជា​បន្ទាប់​គឺ​ការបណ្តុះ​បណ្តាល​ការធ្វើ​ម្ចាស់​លើ​ចិត្ត​ ដែល​មិន​ទាន់​សាំង​នេះ ដោយ​បង្ហាត់​ហ្វឹកហ្វឺន​ចិត្ត​ឲ្យ​នៅ​ជាប់​នឹង​ឣារម្មណ៍​តែ​មួយ​គឺ ដង្ហើម។ គេ​ត្រូវ​ខំ​រក្សា​សតិ​នៅ​លើ​ដង្ហើម​ឲ្យ​បាន​យ៉ាង​យូរ​តាម​ការដែល​ឣាច​ធ្វើ​ ទៅ​បាន។ ការណ៍​នេះ​មិន​មែន​ជា​ការហាត់​ដក​ដង្ហើម​ទេ គឺ​គេ​មិន​ត្រូវ​ធ្វើ​ដង្ហើម​ឲ្យ​ដើរ​ទៀង​ទាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ គេ​ត្រូវ​តែ​ពិនិត្យ​មើល​ដង្ហើម​ធម្មជាតិ​តាម​ភាពពិត តាម​ភាព​ដែល​ដង្ហើម​ចូល តាម​ភាព​ដែល​ដង្ហើម​ចេញ។ តាម​របៀប​នេះ គេ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ថែម​ទៀត ដើម្បី​កុំ​ឲ្យ​ភាពឣកុសល​កាច​សាហាវ​ទាំង​ឡាយ​ឣាច​គ្រប​សង្កត់​លើ​គេ​បាន។ ក្នុង​ពេល​ដដែល​នោះ គេ​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​មូល សម្រួច​វា​ឲ្យ​មុត​ចាក់​ធ្លុះ ឣាច​ធ្វើ​កិច្ចការ​របស់​បញ្ញា​បាន។

ជំហាន​ទាំង​ពីរ​ខាង​ដើម​គឺ ការរស់នៅ​ដោយ​ធម្មចរិយា និង ការត្រួតត្រា​លើ​ចិត្ត ជា​ការចាំបាច់ ហើយ​មាន​ប្រយោជន៍​ណាស់ ប៉ុន្តែ​ជំហាន​ទាំង​ពីរ​នេះ​នឹង​នាំ​ទៅ​រក​ការសន្ធប់​គ្រឿង​សៅហ្មង​ទាំងឡាយ លើកលែង​តែ​គេ​ឈាន​ជំហាន​ទី​3 ត​ទៅ​ទៀត៖ គឺ​ការធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ចេញ​ផុត​ពី​ភាពឣកុសល ដោយ​បណ្តុះ​បណ្តាល​បញ្ញា​ទៅ​ក្នុង​ធម្មជាតិ​ផ្ទាល់​របស់​ខ្លួន​គេ។ នេះ​ហើយ​ជា វិបស្សនា៖ គឺ​ពិសោធ​ឃើញ​ការពិត​របស់​ខ្លួន​ឯង​ផ្ទាល់​តាម​ការពិនិត្យ​មើល​ដោយ​ឥត​ លម្អៀង និង ដោយ​ឥត​ជាប់​ជំពាក់​ទៅ​លើ​បាតុភូត​នៃ​ចិត្ត និង កាយ​ដែល​ចេះ​តែ​ផ្លាស់​ប្តូរ ដែល​បញ្ចេញ​ខ្លួន​វា​មក​ជា​វេទនា​ផ្សេងៗ។ នេះ​ជា​ធម៌​កំពូល​ខ្ពស់​បំផុត​នៃ​ការបង្រៀន​របស់​ព្រះពុទ្ធ៖ ការធ្វើ​ខ្លួន​ឯង​ឲ្យ​បរិសុទ្ធ​ដោយ​ការពិនិត្យ​មើល​ខ្លួន​ឯង។

ការបង្រៀន​នេះ គេ​ឣាច​បដិបត្តិ​បាន​គ្រប់​គ្នា។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​នៃ​ទុក្ខ។ ទុក្ខ​នេះ​ជា​ជំងឺ​សាកល ដែល​ត្រូវការ​ថ្នាំ​សាកល មិន​មែន​ថ្នាំ​ប្រកាន់​និកាយ​ទេ។ កាលណា​គេ​មាន​ទុក្ខ​ដោយ​មក​ពី​កំហឹង កំហឹង​នេះមិន​មែន​ជា​កំហឹង​របស់​ឣ្នកកាន់​សាសនា​ព្រះពុទ្ធ, កំហឹង​ហិណ្ឌូ ឬ កំហឹង​គ្រិស្ទាន​ឡើយ។ កំហឹង​គឺ​កំហឹង។ កាលណា​គេ​ក្លាយ​ទៅ​ជា​ឣន្ទះ​ឣន្ទែង​ដោយ​មក​ពី​កំហឹង​នេះ ភាពឣន្ទះ​ឣន្ទែង​នេះ​ក៏​មិន​មែន​ជា​ភាពឣន្ទះ​ឣន្ទែង​របស់​ឣ្នកកាន់​សាសនា​ គ្រិស្ត ឬ ភាពឣន្ទះ​ឣន្ទែង​របស់​ជីហ្វ ឬ ឥស្លាម​ដែរ។ ជំងឺ​ជា​របស់​សាកល។ ថ្នាំ​ព្យាបាល​ត្រូវ​តែ​ជា​ថ្នាំ​សាកល​ដូចគ្នា។
វិបស្សនា​គឺ​ជា​ថ្នាំ​ព្យាបាល​ហ្នឹង។ គ្មាន​នរណា​ម្នាក់​ឣាច​ជំទាស់​នឹង​ច្បាប់​នៃ​ការរស់នៅ​ដែល​គោរព​សន្តិភាព និង សុខដុមរមនា​របស់​ឣ្នកដទៃ​នោះ​បាន​ឡើយ។ គ្មាន​នរណា​ម្នាក់​ឣាច​ជំទាស់​នឹង​ការបណ្តុះ​បណ្តាល​ការត្រួតត្រា​លើ​ចិត្ត​ បាន​ទេ។ គ្មាន​នរណា​ម្នាក់​ឣាច​ជំទាស់​នឹង​ការបណ្តុះ​បណ្តាល​បញ្ញា​នៅ​ក្នុង​ ធម្មជាតិ​របស់​ខ្លួន​គេ​ផ្ទាល់​ដែល​ជា​ហេតុ​នាំ​ចិត្ត​ឲ្យ​ចេញ​ផុត​ពី​ ភាពឣកុសល​ទាំងឡាយ​នោះ​បាន​ឡើយ។ វិបស្សនា​ជា​មាគ៌ា​សាកល​មួយ។

ការពិនិត្យ​មើល​ការពិត​តាម​ភាពពិត ដោយ​ពិនិត្យ​មើល​សេចក្តី​ពិត​នៅ​ខាង​ក្នុង៖ នេះ​ជា​ការស្គាល់​ខ្លួន​ឯង​ផ្ទាល់ តាម​ការពិសោធ​ពិត​ប្រាកដ។ នៅពេល​ដែល​គេ​បដិបត្តិ​បច្ចេកទេស​នេះ គេ​ចេះ​តែ​បាន​រំដោះ​ចេញ​ពី​ភាពរង​ទុក្ខ​នៃ​កិលេស​ទាំងឡាយ។ តាំង​ពី​សេចក្តី​ពិត​គ្រោតគ្រាត​ខាង​ក្រៅ គេ​ចូល​ទៅ​ដល់​សេចក្តី​ពិត​ទី​បំផុត​នៃ​ចិត្ត និង កាយ។ រួច​ហើយ គេ​ទៅ​ហួស​ពី​នេះ​ទៅ​ទៀត ហើយ​ពិសោធ​ឃើញ​សេចក្តី​ពិត​មួយ​ដែល​នៅ​ហួស​ផុត​ពី​ចិត្ត និង កាយ ហួស​ផុត​ពី​ពេល និង វេហាស៍ ហួស​ផុត​ពី​វិស័យ​នៃ​ភាពប្រែប្រួល​ជា​លោកីយ៍​នេះ គឺ​សេចក្តី​ពិត​នៃ​ការរួច​រដោះ​ទាំងស្រុង​ចេញ​ពី​កិលេស ចេញ​ពី​គ្រឿង​សៅហ្មង និង ចេញ​ពី​ទុក្ខ​គ្រប់​បែប​គ្រប់​យ៉ាង។ ទោះ​បី​គេ​ឲ្យ​ឈ្មោះ​សេចក្តី​ពិត​ចុង​បំផុត​នេះ​ថា​ជា​ឣ្វី​ក៏​ដោយ មិន​ជា​ការសំខាន់​ទេ សេចក្តី​ពិត​នេះ​ជា​គោលដៅ​ចុង​បំផុត​របស់​មនុស្ស​គ្រប់​គ្នា។
សូម​ឲ្យ​ឣ្នក​ទាំង​ឣស់​គ្នា​ពិសោធ​ឃើញ​សេចក្តី​ពិត​ចុង​បំផុត​នេះ។ សូម​ឲ្យ​មនុស្ស​ទាំងឣស់​បាន​រួច​រដោះ​ចេញ​ពី​ភាពរង​ទុក្ខ។ សូម​ឲ្យ​ឣ្នក​ទាំង​ឣស់​បាន​សន្តិភាព​ពិត​ប្រាកដ សុខដុមរមនា​ពិត​ប្រាកដ សុភមង្គល​ពិត​ប្រាកដ។
សូម​ឲ្យ​សព្វ​សត្វ​បាន​ប្រកប​តែ​នឹង​សេចក្តី​សុខ
សំលេងជាភាសាខ្មែរ៖ 




The following text is based upon a talk given by Mr. S.N. Goenka in Berne, Switzerland.

Everyone seeks peace and harmony, because this is what we lack in our lives. From time to time we all experience agitation, irritation, dishar­mony. And when we suffer from these miseries, we don't keep them to ourselves; we often distribute them to others as well. Unhappiness permeates the atmosphere around someone who is miserable, and those who come in contact with such a person also become affected. Certainly this is not a skillful way to live.

We ought to live at peace with ourselves, and at peace with others. After all, human beings are social beings, having to live in society and deal with each other. But how are we to live peacefully? How are we to remain harmonious within, and maintain peace and harmony around us, so that others can also live peacefully and harmoniously?
In order to be relieved of our misery, we have to know the basic reason for it, the cause of the suffering. If we investigate the problem, it becomes clear that whenever we start generating any negativity or impurity in the mind, we are bound to become unhappy. A negativity in the mind, a mental defilement or impurity, cannot coexist with peace and harmony.
How do we start generating negativity? Again, by investigation, it becomes clear. We become unhappy when we find someone behaving in a way that we don't like, or when we find something happening which we don't like. Unwanted things happen and we create tension within. Wanted things do not happen, some obstacle comes in the way, and again we create tension within; we start tying knots within. And throughout life, unwanted things keep on happening, wanted things may or may not happen, and this process of reaction, of tying knots—Gordian knots—makes the entire mental and physical structure so tense, so full of negativity, that life becomes miserable.

Now, one way to solve this problem is to arrange that nothing unwanted happens in life, that everything keeps on happening exactly as we desire. Either we must develop the power, or somebody else who will come to our aid must have the power, to see that unwanted things do not happen and that everything we want happens. But this is impossible. There is no one in the world whose desires are always fulfilled, in whose life everything happens according to his or her wishes, without anything unwanted happening. Things constantly occur that are contrary to our desires and wishes. So the question arises: how can we stop reacting blindly when confronted with things that we don't like? How can we stop creating tension and remain peaceful and harmonious?

In India, as well as in other countries, wise saintly persons of the past studied this problem—the problem of human suffering—and found a solution: if something unwanted happens and you start to react by generating anger, fear or any negativity, then, as soon as possible, you should divert your attention to something else. For example, get up, take a glass of water, start drinking—your anger won't multiply; on the other hand, it'll begin to subside. Or start counting: one, two, three, four. Or start repeating a word, or a phrase, or some mantra, perhaps the name of a god or saintly person towards whom you have devotion; the mind is diverted, and to some extent you'll be free of the negativity, free of the anger.
This solution was helpful; it worked. It still works. Responding like this, the mind feels free from agitation. However, the solution works only at the conscious level. In fact, by diverting the attention you push the negativity deep into the unconscious, and there you continue to generate and multiply the same defilement. On the surface there is a layer of peace and harmony, but in the depths of the mind there is a sleeping volcano of suppressed negativity which sooner or later may erupt in a violent explosion.
Other explorers of inner truth went still further in their search and, by experiencing the reality of mind and matter within themselves, recognized that diverting the attention is only running away from the problem. Escape is no solution; you have to face the problem. Whenever negativity arises in the mind, just observe it, face it. As soon as you start to observe a mental impurity, it begins to lose its strength and slowly withers away.

A good solution; it avoids both extremes—suppression and expression. Burying the negativity in the unconscious will not eradicate it, and allowing it to manifest as unwholesome physical or vocal actions will only create more problems. But if you just observe, then the defilement passes away and you are free of it.
This sounds wonderful, but is it really practical? It's not easy to face one's own impurities. When anger arises, it so quickly overwhelms us that we don't even notice. Then, overpowered by anger, we perform physical or vocal actions which harm ourselves and others. Later, when the anger has passed, we start crying and repenting, begging pardon from this or that person or from God: “Oh, I made a mistake, please excuse me!” But the next time we are in a similar situation, we again react in the same way. This continual repenting doesn't help at all.

The difficulty is that we are not aware when negativity starts. It begins deep in the unconscious mind, and by the time it reaches the conscious level it has gained so much strength that it overwhelms us, and we cannot observe it.
Suppose that I employ a private secretary, so that whenever anger arises he says to me, “Look, anger is starting!” Since I cannot know when this anger will start, I'll need to hire three private secretaries for three shifts, around the clock! Let's say I can afford it, and anger begins to arise. At once my secretary tells me, “Oh look—anger has started!” The first thing I'll do is rebuke him: “You fool! You think you're paid to teach me?” I'm so overpowered by anger that good advice won't help.

Suppose wisdom does prevail and I don't scold him. Instead, I say, “Thank you very much. Now I must sit down and observe my anger.” Yet, is it possible? As soon as I close my eyes and try to observe anger, the object of the anger immediately comes into my mind—the person or incident which initiated the anger. Then I'm not observing the anger itself; I'm merely observing the external stimulus of that emotion. This will only serve to multiply the anger, and is therefore no solution. It is very difficult to observe any abstract negativity, abstract emotion, divorced from the external object which originally caused it to arise.
However, someone who reached the ultimate truth found a real solution. He discovered that whenever any impurity arises in the mind, physically two things start happening simultaneously. One is that the breath loses its normal rhythm. We start breathing harder whenever negativity comes into the mind. This is easy to observe. At a subtler level, a biochemical reaction starts in the body, resulting in some sensation. Every impurity will generate some sensation or the other within the body.
This presents a practical solution. An ordinary person cannot observe abstract defilements of the mind—abstract fear, anger or passion. But with proper training and practice it is very easy to observe respiration and body sensations, both of which are directly related to mental defilements.

Respiration and sensations will help in two ways. First, they will be like private secretaries. As soon as a negativity arises in the mind, the breath will lose its normality; it will start shouting, “Look, something has gone wrong!” And we cannot scold the breath; we have to accept the warning. Similarly, the sensations will tell us that something has gone wrong. Then, having been warned, we can start observing the respiration, start observing the sensations, and very quickly we find that the negativity passes away.
This mental-physical phenomenon is like a coin with two sides. On one side are the thoughts and emotions arising in the mind, on the other side are the respiration and sensations in the body. Any thoughts or emotions, any mental impurities that arise manifest themselves in the breath and the sensations of that moment. Thus, by observing the respiration or the sensations, we are in fact observing mental impurities. Instead of running away from the problem, we are facing reality as it is. As a result, we discover that these impurities lose their strength; they no longer overpower us as they did in the past. If we persist, they eventually disappear altogether and we begin to live a peaceful and happy life, a life increasingly free of negativities.

In this way the technique of self-observation shows us reality in its two aspects, inner and outer. Previously we only looked outward, missing the inner truth. We always looked outside for the cause of our unhappiness; we always blamed and tried to change the reality outside. Being ignorant of the inner reality, we never understood that the cause of suffering lies within, in our own blind reactions toward pleasant and unpleasant sensations.
Now, with training, we can see the other side of the coin. We can be aware of our breathing and also of what is happening inside. Whatever it is, breath or sensation, we learn just to observe it without losing our mental balance. We stop reacting and multiplying our misery. Instead, we allow the defilements to manifest and pass away.
The more one practices this technique, the more quickly negativities will dissolve. Gradually the mind becomes free of defilements, becomes pure. A pure mind is always full of love—selfless love for all others, full of compassion for the failings and sufferings of others, full of joy at their success and happiness, full of equanimity in the face of any situation.
When one reaches this stage, the entire pattern of one's life changes. It is no longer possible to do anything vocally or physically which will disturb the peace and happiness of others. Instead, a balanced mind not only becomes peaceful, but the surrounding atmosphere also becomes permeated with peace and harmony, and this will start affecting others, helping others too.

By learning to remain balanced in the face of everything experienced inside, one develops detachment towards all that one encounters in external situations as well. However, this detachment is not escapism or indifference to the problems of the world. Those who regularly practice Vipassana become more sensitive to the sufferings of others, and do their utmost to relieve suffering in whatever way they can—not with any agitation, but with a mind full of love, compassion and equanimity. They learn holy indifference—how to be fully committed, fully involved in helping others, while at the same time maintaining balance of mind. In this way they remain peaceful and happy, while working for the peace and happiness of others.
This is what the Buddha taught: an art of living. He never established or taught any religion, any “ism”. He never instructed those who came to him to practice any rites or rituals, any empty formalities. Instead, he taught them just to observe nature as it is, by observing the reality inside. Out of ignorance we keep reacting in ways which harm ourselves and others. But when wisdom arises—the wisdom of observing reality as it is—this habit of reacting falls away. When we cease to react blindly, then we are capable of real action—action proceeding from a balanced mind, a mind which sees and understands the truth. Such action can only be positive, creative, helpful to ourselves and to others.
What is necessary, then, is to “know thyself”—advice which every wise person has given. We must know ourselves, not just intellectually in the realm of ideas and theories, and not just emotionally or devotionally, simply accepting blindly what we have heard or read. Such knowledge is not enough. Rather, we must know reality experientially. We must experience directly the reality of this mental-physical phenomenon. This alone is what will help us be free of our suffering.

This direct experience of our own inner reality, this technique of self-observation, is what is called Vipassana meditation. In the language of India in the time of the Buddha, passana meant seeing in the ordinary way, with one's eyes open; but vipassana is observing things as they actually are, not just as they appear to be. Apparent truth has to be penetrated, until we reach the ultimate truth of the entire psycho-physical structure. When we experience this truth, then we learn to stop reacting blindly, to stop creating negativities—and naturally the old ones are gradually eradicated. We become liberated from misery and experience true happiness.
There are three steps to the training given in a meditation course. First, one must abstain from any action, physical or vocal, which disturbs the peace and harmony of others. One cannot work to liberate oneself from impurities of the mind while at the same time continuing to perform deeds of body and speech which only multiply them. Therefore, a code of morality is the essential first step of the practice. One undertakes not to kill, not to steal, not to commit sexual misconduct, not to tell lies, and not to use intoxicants. By abstaining from such actions, one allows the mind to quiet down sufficiently in order to proceed further.
The next step is to develop some mastery over this wild mind by training it to remain fixed on a single object, the breath. One tries to keep one's attention on the respiration for as long as possible. This is not a breathing exercise; one does not regulate the breath. Instead, one observes natural respiration as it is, as it comes in, as it goes out. In this way one further calms the mind so that it is no longer overpowered by intense negativities. At the same time, one is concentrating the mind, making it sharp and penetrating, capable of the work of insight.

These first two steps, living a moral life, and controlling the mind, are very necessary and beneficial in themselves, but they will lead to suppression of negativities unless one takes the third step: purifying the mind of defilements by developing insight into one's own nature. This is Vipassana: experiencing one's own reality by the systematic and dispassionate observation within oneself of the ever-changing mind-matter phenomenon manifesting itself as sensations. This is the culmination of the teaching of the Buddha: self-purification by self-observation.
It can be practiced by one and all. Everyone faces the problem of suffering. It is a universal malady which requires a universal remedy, not a sectarian one. When one suffers from anger, it's not Buddhist anger, Hindu anger, or Christian anger. Anger is anger. When one becomes agitated as a result of this anger, this agitation is not Christian, or Jewish, or Muslim. The malady is universal. The remedy must also be universal.
Vipassana is such a remedy. No one will object to a code of living which respects the peace and harmony of others. No one will object to developing control over the mind. No one will object to developing insight into one's own nature, by which it is possible to free the mind of negativities. Vipassana is a universal path.
Observing reality as it is by observing the truth inside—this is knowing oneself directly and experientially. As one practices, one keeps freeing oneself from the misery of mental impurities. From the gross, external, apparent truth, one penetrates to the ultimate truth of mind and matter. Then one transcends that, and experiences a truth which is beyond mind and matter, beyond time and space, beyond the conditioned field of relativity: the truth of total liberation from all defilements, all impurities, all suffering. Whatever name one gives this ultimate truth is irrelevant; it is the final goal of everyone.
May you all experience this ultimate truth. May all people be free from misery. May they enjoy real peace, real harmony, real happiness.
MAY ALL BEINGS BE HAPPY


No comments:

Post a Comment